ទំព័រដើម    >    កម្មវិធី & ហ្គេម    >    ព័ត៌មាន    >    កម្មវិធី Google Allo អាច​ឱ្យ​យើង​ប្រើ​ប្រាស់​នៅ​លើ Web បានហើយ

កម្មវិធី Google Allo អាច​ឱ្យ​យើង​ប្រើ​ប្រាស់​នៅ​លើ Web បានហើយ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

cover 1

Final 1000x150 copy

Allo ជាកម្មវិធីមួយរបស់ Google ដែលចេញកាលពីឆ្នាំមុន អាចប្រើប្រាស់បាន ដើម្បីផ្ញើសារ ឬឯកសារទូទៅជា លក្ខណៈ Private និង Group ស្រដៀងទៅនឹង Line, Telegram, WhatsApp, Messenger ដែរ ដោយតម្រូវឱ្យប្រើប្រាស់ លេខទូស័ព្ទដើម្បីចាប់ផ្តើម ការសន្ទនា។ វាជាកម្មវិធី ដ៏ល្អមួយ សម្រាប់អ្នកដែល ធ្វើការងារ ការិយាល័យ ហើយត្រូវការកម្មវិធី ដើម្បីទំនាក់ទំនងគ្នា ក្នុងការបម្រើការងារ របស់ក្រុមហ៊ុន។ នៅពេលនេះ Google Allo បានអាប់ដេត Version ជំនាន់ថ្មី មានលក្ខណៈប្រសើរ ជាងមុន ដោយអាចឱ្យយើង ផ្លាស់ប្តូរទៅជា បទពិសោធន៍ ប្រើប្រាស់ នៅលើ កុំព្យូទ័រវិញម្តង ប្រសិនបើយើង មិនចង់កាន់ទូរស័ព្ទច្រើន ក្នុងពេល កំពុងធ្វើការ។

cover 2

ដើម្បីផ្លាស់ប្តូរពីការប្រើប្រាស់ Google Allo ក្នុងទូរស័ព្ទទៅជាការ ប្រើប្រាស់លើ កុំព្យូទ័រវិញ យើងត្រូវអនុវត្តន៍ ដូចខាងក្រោម៖

1.ប្រសិនបើលោកអ្នកមិនទាន់មានកម្មវិធី Google Allo ទេ អាចទាញយកតាមតំណរ ខាងក្រោមនេះ

2. បើកកម្មវិធី Google Allo នៅលើស្មាតហ្វូនរបស់អ្នក

3. ចូលទៅកាន់ Menu -> រួចចុចពាក្យថា Allo for web

4. ចំណែកនៅលើកុំព្យូទ័រយើងវិញ យើងត្រូវចូលទៅកាន់វ៉េបសាយរបស់ Allo ដោយវាយ ពាក្យថា allo.google.com/web

5. ហើយយកស្មាតហ្វូនរបស់យើងមកធ្វើការ Scan QR Code នៅលើ កុំព្យូទ័ររបស់យើង ជាការស្រេច ដោយវានឹង ធ្វើការ Pair ស្មាតហ្វូនរបស់យើង ជាមួយនឹងកុំព្យូទ័រ ដោយស្វ័យប្រវត្តិ។

បញ្ជាក់៖ សម្រាប់ប្រព័ន្ធប្រតិបត្តិការណ៍ iOS នៅមិនទាន់អាចប្រើប្រាស់ មុខងារ Allo Web នៅឡើយទេ ប៉ុន្តែនឹងមក ដល់ឆាប់ៗ នេះហើយ។ 

3

នេះជាមុខងារថ្មី ដ៏ល្អមួយរបស់ Google ធ្វើឱ្យកម្មវិធីនេះ មានសុវត្ថិភាពខ្ពស់ ជាងកម្មវិធីផ្ញើសារ ដទៃទៀត ព្រោះនៅពេល ឈប់ប្រើ យើងអាចផ្តាច់ ពីកុំព្យូទ័រ ដោយចុចប៊ូតុង Sign out all computers នៅលើស្មាតហ្វូន របស់យើងបាន។

លើសពីនេះ កម្មវិធី Google Allo យើងក៏អាចផ្ញើឯកសារ ដោយភ្ជាប់ ទៅកាន់ Google Drive, បង្កើត Sticker ប្លែកៗ ដោយខ្លួនឯង, ផ្ញើទីតាំង កន្លែងណាមួយ, និងផ្ញើ Link ជាលក្ខណៈ Google Search បាន ទៀតផង។ មុខងារពិសេសនេះ ជាមុនងារកម្រ ដែលយើងមិនងាយ រកបាន នៅលើកម្មវិធី ផ្ញើសារដទៃឡើយ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Phearum
  • 11:43 AM, 17 August
  • ប្រភព: Play Store
  • Tag: កម្មវិធី & ហ្គេម