ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    ឈីប CPU របស់ Intel ជំនាន់ទី 9 មាន​ឈ្មោះ​ថ្មី កាន់​តែ​តូច​ជាង​មុន តែ​ខ្លាំង​មិន​ធម្មតា

ឈីប CPU របស់ Intel ជំនាន់ទី 9 មាន​ឈ្មោះ​ថ្មី កាន់​តែ​តូច​ជាង​មុន តែ​ខ្លាំង​មិន​ធម្មតា

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

មកដល់ថ្ងៃនេះ យើងទទួលបានពត៌មាន​ជាច្រើនរួច​ណាស់​មក​ហើយ​ជុំវិញ​ការ​មក​ដល់​នូវ​បន្ទះ​ឈីប CPU សម្រាប់​ប្រើ​ប្រាស់ជា​មួយ​នឹង​ម៉ាស៊ីន Desktop និង Laptop របស់ Intel ដែល​ជាក្ដីរំពឹង​ទុក​ពី​សំណាក់​អ្នក​ប្រើប្រាស់ទូទាំងពិភពលោក ហើយក៏ជាពេលធ្វើការឡើងស៊េរីពីសំណាក់ Intel ផងដែរ។ កាល​ពី​ពេល​កន្លង​ទៅ Cambo Report បានចេញផ្សាយថាឈីប CPU ជំនាន់ទី 8 របស់ Intel នឹងប្រើប្រាស់ LGA 1151 ដូចទៅនឹងជំនាន់ទី 6 និងទី 7 ដែរ ជាមួយនឹងឈ្មោះថាហៅថា Coffee Lake (បឹងកាហ្វេ) ហើយថ្ងៃនេះប្រភពពត៌មានផ្ទាល់ពី Intel បានបង្ហាញឲ្យឃើញពន្លឺខ្លះៗថា CPU ជំនាន់ទី 9 នឹងប្រើ​ប្រាស់ LGA ផ្សេងថ្មីតែម្ដង ព្រោះថា CPU ជំនាន់ក្រោយនឹងមានទំហំតូចជាងជំនាន់ទី 6 ទី 7 និងទី 8 បន្តិច។

1

Final 1000x150 copy

យោងតាមប្រភពពត៌មានផ្លូវការចេញពី Intel តែម្ដងបានប្រាប់ឲ្យដឹងថា CPU ជំនាន់ទី 9 នឹងមាន​ឈ្មោះ​ហៅ​ថា Ice Lake (បឹងទឹកកក) ដែលចេញមុខជំនួស Coffee Lake ជំនាន់ទី 8 ដោយវានឹងមាន​សមត្ថភាព និងមានបច្ចេកវិទ្យាថ្មីៗបំពេញបន្ថែម ដេញទៅតាមសម័យកាល និងការអភិវឌ្ឍន៍ ក៏ដូចជា​ការ​វិវឌ្ឍន៍​ខ្លួននៃបច្ចេកវិទ្យានាពេលបច្ចុប្បន្ន។ Ice Lake នឹងមានទំហំត្រឹមតែ 10 ណាណូម៉ែត្រប៉ុណ្ណោះ ខណៈ CPU ជំនាន់ទី 6 ទី​ 7  និងទី 8 មានទំហំដល់ 14 ណាណូម៉ែត្រឯណោះ មានន័យថា Intel បាន​កាត់​ប​ន្ថយទំហំឈីប CPU របស់ខ្លួនឲ្យកាន់តែតូចជាងមុន ធ្វើឲ្យវាស៊ីភ្លើងកាន់តែតិច និងកាន់បន្ថយការ​ឡើង​កម្ដៅ​បានកាន់តែប្រសើរ។

2

ដូច្នេះនេះគឺជាដំណឹងផ្លូវការសម្រាប់ប្រិយមិត្តដែលត្រៀមទិញ ឬរៀបម៉ាស៊ីនថ្មីៗនាថ្ងៃអនាគត ព្រោះ​ឈីប​ជំនាន់ទី 9 នឹងធ្វើការផ្លាស់ប្ដូរច្រើន ជុំវិញទំហំរបស់វា ដែលពេលនោះគឺជាការផ្លាស់ប្ដូរ Motherboard ទៅ​កាន់​ពពួក Socket ដែលប្រើប្រាស់ LGA ថ្មីៗផងដែរ។

**សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 3:04 PM, 16 August
  • ប្រភព: 9to5mac
  • Tag: Accessories