ទំព័រដើម    >    កម្មវិធី & ហ្គេម    >    ព័ត៌មាន    >    កម្មវិធី​នេះ​អាច​ធ្វើ​អោយ iPhone រឺ iPad ក្លាយ​ជា​ម៉ាស៊ីនស្គេនបាន

កម្មវិធី​នេះ​អាច​ធ្វើ​អោយ iPhone រឺ iPad ក្លាយ​ជា​ម៉ាស៊ីនស្គេនបាន

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ជាទូទៅ ការថតចម្លងឯកសារ និង រូបភាពនានា តាមទូរស័ព្ទដៃ រឺ ថេបប្លេត គឺមើលទៅមិន សូវជាល្អដូច ការថតចម្លង រឺ ផ្តិតរូបភាព តាមរយៈ ម៉ាស៊ីនស្គេននោះទេ ព្រោះថា វាអាចថតមិន សូវច្បាស់ និង មិនស្មើស្អាត ប៉ុន្មានទេ។ អញ្ចឹងថ្ងៃ នេះដែរ ខ្ញុំសូមណែនាំ មិត្តអ្នកអាន ទាំងអស់គ្នា អោយបានស្គាល់ កម្មវិធីមួយ ឈ្មោះថា Scanner for Me ដែលកម្មវិធីនេះ មានសមត្ថភាព មិនចាញ់ម៉ាស៊ីនស្គេន ខ្នាតល្មម ប៉ុន្មានទេ។

1 Cover

Final 1000x150 copy

កម្មវិធី Scanner for Me គឺបានផ្តល់នូវភាពងាយស្រួល សម្រាប់ការស្គេនឯកសារ, រូបភាព, វិក័យប័ត្រ និង កែកុនបន្ថែមនូវហត្ថលេខា រឺ អក្សរផ្សេងៗ ជាដើម។ ចុចត្រង់នេះ ដើម្បីចូលទៅកាន់ តំណរកម្មវិធី ហើយបើចង់ដឹង ថាវាមាន សមត្ថភាពពិសេស យ៉ាងណា សូមទស្សនា វីដេអូខាង ក្រោមនេះ៖

សរុបមក កម្មវិធី Scanner for Me ពិតជាអាចជួយសម្រួលដល់ការងារ របស់អ្នក បានមួយចំនួនផងដែរ ហើយក៏មិនចាំបាច់ ខ្វល់ខ្វាយ ក្នុងការរកកន្លែង ដែលមាន ម៉ាស៊ីនស្គេន ទៀតដែរ ព្រោះថា មានកម្មវិធីនេះមួយ ស្មើនឹងមានម៉ាស៊ីន ស្គេនមួយដែរ។ តែគួរ អោយស្តាយដែរ ដែលកម្មវិធីនេះ មានតែនៅក្នុង iOS ប៉ុណ្ណោះ មិនមានសម្រាប់ Android នោះទេ ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Sunny
  • 11:15 AM, 16 August
  • ប្រភព: App Store
  • Tag: កម្មវិធី & ហ្គេម