ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    MSI ចេញ Motherboard អាច Overclock បាន​សម្រាប់ CPU Intel ស៊េរី X ថ្មីទៀត​ហើយ

MSI ចេញ Motherboard អាច Overclock បាន​សម្រាប់ CPU Intel ស៊េរី X ថ្មីទៀត​ហើយ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

បើយើងនិយាយពី ក្រុមហ៊ុន MSI នោះ វាមាន​​ស្ទើរ​តែ​គ្រប់ ប្រភេទ​​ឧបករណ៍ នៃ​​ផ្នែក​​កុំ​ព្យូទ័រ​ទៅ​​ហើយ​។ ហើយ​បើ​និយាយដល់ Motherboard វិញនោះ គឺ​គ្រប់​ស៊េរី​ គ្រប់​ប្រភេទ ​ម៉ូឌែល​តូ​ច​ធំ សម្រាប់ CPU គ្រប់​ជំនាន់ទៀត​ផង។ ដើម្បី​​បំពេញចិត្ត អ្នកប្រើប្រាស់ និងតាមអោយទាន់ ជំនាន់ស៊េរី ក្រុមហ៊ុនផលិត CPU ស៊េរី ថ្មី​ របស់ក្រុមហ៊ុន Intel នោះថ្មីៗនេះក្រុមហ៊ុន MSI បានចេញនូវ Motherboard ស៊េរីថ្មី សម្រាប់តែ ប្រើ​​ជាមួយនឹង CPU Core i9 ស៊េរីថ្មីនោះ ដែលជាប្រភេទស៊េរី X ដែលជា CPU ខ្លាំងៗតែម្ដង។

cover

Final 1000x150 copy

នេះជា Motherboard Gaming Pro Carbon AC ដែលមាន លេខម៉ូដែល X299 គឺជាប្រភេទ Motherboard Gaming តែម្ដង។ សម្រាប់សមត្ថភាពវាវិញគឺខ្លាំង និងមានមុខងារច្រើន មកជាមួយ ដោយ​វា​មានរន្ធ​ដោត Ram​ ចំនួន 4 ដើម។ វាមានការចនាឡើងជាប្រភេទ Gaming តែម្ដងមិនត្រឹមតែប៉ុណ្ណោះ អមមក​ជាមួយនឹងភ្លើង RGB ផងដែរ មានទាំងសងខាងដែលមានការរំលេចភ្លើងពណ៌ពីក្រោមនិង ចេញ​ពី​ស្លាក​យី​ហោទៀតផង។ ក្រាហ្វិចកាតវិញ អាច​ដាក់​បាន ​ដល់​ទៅ 2 ដើម របស់ Nvidia ទៀតផង​មិនត្រឹម​តែ​ប៉ុណ្ណោះ វាក៏អាចដាក់ ក្រាហ្វិចកាត Amd បានពីរដើមផងដែរ។ ជាងនេះទៅទៀតនោះ វាមានមុខងារ ជា​ច្រើនបន្ថែម ដូចជាគ្រប់គ្រងភ្លើង RGB តាមកម្មវិធីក៏បាន មិនថា ក្រាហ្វិចកាត RGB Ram រឺ កង្ហារ RGB ឡើយ និងមានមុខងារ  AUDIO BOOST 4 ដែលបន្ថែម ជាមុខងារក្នុង Sound Card កាន់តែ មាន​សំលេង ពិរោះ។ រីឯ មុខងារ រន្ធដោត ផ្សេងៗ នោះគឺមាន គ្រប់ទាំង អស់ ដូចទៅនឹង Motherboard ស៊េរី​ផ្សេងៗ ផងដែរ ដូចជា 4x DDR4 DIMM, 4x PCIE មាន shield ការពារ, មានរន្ធដោត USB 3.1 និង 2X Gaming Lan សម្រាប់ជំនួយនូវការលេងហ្គេមតាម Wifi កាត់បន្ថយភាព Lag ផងដែរ។ បើនិយាយពី តម្លៃ​ របស់ MSI Board នេះ​គឺ ច្បាស់ជាមិន​ថោក នោះ​ឡើយ គ្រាន់តែក្រុមហ៊ុនមួយនេះ មិនទាន់បង្ហើប អោយ​ដឹង នៅឡើយថា នឹងអាចមានតម្លៃប៉ុន្មាន ហើយយើងប្រហែល ជាត្រូវរង់ចាំ ដល់ថ្ងៃចេញ លក់​ហើយ។

pic 1 pic 2

សរុប​សេចក្ដីមកនេះ Motherboard ស៊េរីថ្មីនេះគឺ បង្កើតឡើងសម្រាប់ CPU Core i9 ប្រភេទ X ប៉ុណ្ណោះ វាមានមុខងារ និងសមត្ថភាពច្រើន និងខ្លាំង​ តែគួរអោយ សោកស្ដាយ គឺ Motherboard នេះពុំសូវមាន រូបរាង​ស្អាត និងគ្មានការរំលេច ភ្លើងពណ៌ RGB នោះឡើយ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 3:28 PM, 15 August
  • ប្រភព: Tech Power Up
  • Tag: Accessories