ទំព័រដើម    >    កុំព្យូទ័រ    >    ព័ត៌មាន    >    លេច​ចេញ Gaming Monitor មាន​ល្បឿន Refresh Rate កប់​ហួស​និស្ស័យ

លេច​ចេញ Gaming Monitor មាន​ល្បឿន Refresh Rate កប់​ហួស​និស្ស័យ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

មកដល់ចុងឆ្នាំ 2017 នេះបច្ចេកវិទ្យាផ្នែកកុំព្យូទ័រគឺ​កាន់​តែ​ខ្លាំង និង​មាន​ការ​ប្រកួត​ប្រជែង​គ្នា​ខ្លាំ​ងមែន​ទែន ដែល​វា​អំណោយផ​ល​ទៅ​ដល់​អ្នកប្រើប្រាស់​ដូច​យើង ព្រោះតម្លៃនឹងកាន់តែប្រសើរឡើង ខណៈពេល​ផលិតផល​អេឡិចត្រនិចទាំងនោះកំពុងពង្រីកមាឌ និងវិសាលភាពរបស់ខ្លួន​ឲ្យកាន់​តែ​ខ្លាំង​ឡើងៗ​ឥត​ឈប់​ឈរ។ និយាយដល់ Gaming Monitor ប្រិយមិត្តភាគច្រើនប្រាកដជាបានដឹងហើយថា កម្លាំង និ​ង​ល្បឿន Refresh Rate របស់ Monitor ទាំងនោះលឿនដល់កម្រិតណា គឺលោតអស់ត្រឹម 240Hz ប៉ុណ្ណោះ​ ហើយ Monitor ខ្លះត្រឹម 100 ជាង ដែលវាខ្លាំងណាស់ទៅហើយសម្រាប់លេងហ្គេម ហើយខ្លះ​ក៏​នៅ​មិនទាន់មានថវិកាគ្រប់គ្រាន់ដើម្បីទិញនៅឡើយ។

1

Final 1000x150 copy

ចុះ Gaming Monitor ដែលមានល្បឿន Refresh Rate កប់ហួសនិស្ស័យដល់ទៅ 480Hz វិញ តើប្រិយ​មិត្ត​គិតយ៉ាងណាដែរ? តើវានឹងធ្វើការបង្ហាញរូបភាពនៅលើផ្ទៃអេក្រង់បានរលូនកម្រិតណា? ពត៌មាន​ថ្ងៃ​នេះ​​បានចេញផ្សាយឲ្យដឹងថា Gaming Monitor មួយ ដែលជាម៉ាស៊ីនគម្រូត្រូវ​បានលេច​ចេញរូបរាងជា​លើក​ដំបូង ជាមួយនឹងល្បឿន Refresh Rate ដល់ទៅ 480Hz នឹងហើយគឺ 480Hz!!!! វាគឺជាល្បឿន​លឿន​មួយ ដែលយើងមិនធ្លាប់បានឃើញពីមុនមក។ Monitor ដូចបានឃើញខាងក្រោមនេះ នៅមិន​ទាន់​បានដឹងអំពីម៉ាក ឬម៉ូឌែលឈ្មោះរបស់វានៅឡើយទេ គ្រាន់តែដឹងថាវាមានល្បឿន 480Hz សម្រាប់​បង្ហាញ​រូបភាពត្រឹមកម្រិត Full HD ឬ 1080p និង 4K មានល្បឿនដល់ទៅ 120Hz ឯណោះ ពិតជាមិន​ធម្មតា​នោះទេ មានន័យថាវាអាចបង្ហាញរូបភាពបានរលូនខ្លាំងបំផុត ដែលធ្វើឲ្យការមើលទៅលើអេក្រង់​អស្ចារ្យ។

2

Monitor ខាងលើក៏បានបំពាក់មកជាមួយនឹងមុខងារ G-Sync និង FreeSync ផងដែរ សម្រាប់ប្រើ​ជាមួយ​ក្រាហ្វិច​កាត​កប់ៗស៊េរី ដែលមានបច្ចេកវិទ្យានេះ! យ៉ាងណាក៏ដោយ យើងនៅមិនទាន់ដឹង​ថា​គំរូ​ម៉ាស៊ីន​ម៉ូនីទ័រនេះនឹងត្រៀមប្រកាសចេញនៅថ្ងៃ ខែ ឆ្នាំ ណានៅឡើយនោះទេ ហើយក៏មិនដឹងម៉ាក និង​ម៉ូឌែល​ដូចគ្នា ដូច្នេះមានតែរង់ចាំមើលទាំងអស់គ្នា ព្រោះវាអាចនឹងចេញនៅឆ្នាំក្រោយក៏ថាបាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 2:17 PM, 15 August
  • ប្រភព: PCGamer
  • Tag: កុំព្យូទ័រ