ទំព័រដើម    >    ភាពយន្ត    >    ព័ត៌មាន    >    Annabelle វគ្គ​ថ្មី​មក​បន្លាច​អ្នក​គាំ​ទ្រ ជាប់​លេខ​កំពូល​ក្នុង​តារាង Box Office

Annabelle វគ្គ​ថ្មី​មក​បន្លាច​អ្នក​គាំ​ទ្រ ជាប់​លេខ​កំពូល​ក្នុង​តារាង Box Office

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

នៅក្នុងសប្តាហ៍នេះ មានរឿងទើបចាក់បញ្ចាំងមួយចំនួនដែរនៅសប្តាហ៍ដំបូង តែអាចឈរតំណែង កំពូលនៅក្នុង តារាង Box Office មានតែ 1 រឿងប៉ុណ្ណោះ គឺខ្សែភាពយន្ត Annabelle: Creation ជាប្រភេទរឿងខ្មោច លងបន្លាច បែបអាថ៌កំបាំង ហើយនេះ ជាវគ្គថ្មី ដែលរៀបរាប់ពី ប្តីប្រពន្ធ 2 នាក់ ដែលប្រកបរបរ ផលិតតុក្កតា ដោយពួកគេ បានទទួលយាយជី និងក្មេងៗ កំព្រា 6 នាក់ឲ្យស្នាក់នៅផ្ទះ កសិដ្ឋានរបស់ពួកគេ បណ្តោះអាសន្ន ស្របពេលនោះ កូនស្រីគាត់ អាយុ 7 ឆ្នាំ បានស្លាប់ដោយសារ គ្រោះថ្នាក់ចរាចរណ៍ ហើយអ្វីដែលគួរ ឲ្យខ្លាចនោះ ក្មេងម្នាក់ក្នុងចំណោម ពួកគេ បានទៅកាន់ បន្ទប់អាថ៌កំបាំងមួយ ក៏ឃើញកូន ក្រមុំតុក្កតា មានជីវិត។   

cover

Final 1000x150 copy

បន្ទាប់ជាប់ចំណាត់ថ្នាក់លេខ 2 គឺខ្សែភាពយន្ត Dunkirk ជាប្រភេទរឿង មនោសញ្ចេតនា រៀបរាប់ពីដំណើរ សាច់រឿង អំឡុងឆ្នាំ 1940 ខែឧសភា ពេលដែល អាល្លឺម៉ង់ឈានចូល បារាំង ដោយជាប់អន្ទាក់ នៅតំបន់ឆ្នេរនៃ Dunkirk ក្រោមការច្បាំងគ្នា រវាងអង់គ្លេស និងបារាំង ទើបធ្វើឲ្យការ ជម្លៀសខ្លួនពិបាក និងយឺតយ៉ាល តែទីបំផុត ទាហានជនជាតិបារាំង, អង់គ្លេស, ប៊ែលហ្ស៉ីក និងឌុច ប្រមាណ 330,000 បានជម្លៀស ដោយសុវត្ថិភាព។  

នេះជាសាច់រឿង ត្រួសៗ ដែលយើង ទទួលបាន និងចំណាត់ថ្នាក់លេខ 3 គឺខ្សែភាពយន្ត The Nut Job 2: Nutty by Nature ជាប្រភេទរឿង គំនូរជីវចល ដែលរៀបរាប់ពី ដំនើរផ្សងព្រេង របស់ពពួក សត្វកំប្រុក និងមិត្តភក្តិ របស់គេ ធ្វើសកម្មភាព ទប់ស្កាត់ ការពារលុបបំបាត់ សួនច្បារ ដែលពួកគេ កំពុងរស់នៅ។

ខាងក្រោមជាតារាង Box Office ដែលយើងបានជ្រើសរើសខ្សែ ភាពយន្តចំនួន 10 ដែលរកប្រាក់ ចំណូលបាន ច្រើនគេ នាសប្តាហ៍នេះ ៖

  1. Annabelle: Creation

ចាក់បញ្ចាំងនាសប្តាហ៍ទី 1 បានប្រាក់ចំនូល 35 លានដុល្លារ និងសរុប 35 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

1

  1. Dunkirk

ចាក់បញ្ចាំងនាសប្តាហ៍ទី 4 បានប្រាក់ចំនូល 11 លានដុល្លារ និងសរុប 153 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

2

  1. The Nut Job 2: Nutty by Nature

ចាក់បញ្ចាំងនាសប្តាហ៍ទី 1 បានប្រាក់ចំនូល 8 លានដុល្លារ និងសរុប 8 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

3

  1. The Dark Tower

ចាក់បញ្ចាំងនាសប្តាហ៍ទី 2 បានប្រាក់ចំនូល 7 លានដុល្លារ និងសរុប 34 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

4

  1. The Emoji Movie

ចាក់បញ្ចាំងនាសប្តាហ៍ទី 3 បានប្រាក់ចំនូល 6,6 លានដុល្លារ និងសរុប 63 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

5

  1. Girls Trip

ចាក់បញ្ចាំងនាសប្តាហ៍ទី 4 បានប្រាក់ចំនូល 6,5 លានដុល្លារ និងសរុប 97 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

6

  1. Spider-Man: Homecoming

ចាក់បញ្ចាំងនាសប្តាហ៍ទី 6 បានប្រាក់ចំនូល 6,1 លានដុល្លារ និងសរុប 306 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

7

  1. Kidnap

ចាក់បញ្ចាំងនាសប្តាហ៍ទី 2 បានប្រាក់ចំនូល 5,2 លានដុល្លារ និងសរុប 19 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

8

  1. The Glass Castle

ចាក់បញ្ចាំងនាសប្តាហ៍ទី 1 បានប្រាក់ចំនូល 4,8 លានដុល្លារ និងសរុប 4,8 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

9

  1. Atomic Blonde

ចាក់បញ្ចាំងនាសប្តាហ៍ទី 3 បានប្រាក់ចំនូល 4,5 លានដុល្លារ និងសរុប 42 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

Atomic Blonde (2017)

ខ្សែភាពយន្ត ដែលរកប្រាក់ចំណូលបានច្រើនជាងគេ ក្នុងសប្តាហ៍នេះ គឺ Annabelle: Creation ហើយខ្សែភាពយន្តនេះ មានចាក់បញ្ចាំង នៅក្នុងប្រទេស យើងហើយ ដូចនេះ ប្រសិនបើអ្នក ចាប់អារម្មណ៍ អាចរកទស្សនាបាន នៅតាមរោងភាពយន្ត ដែលនៅជិត ផ្ទះអ្នក បំផុតបាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 9:17 AM, 15 August
  • ប្រភព: IMDb
  • Tag: ភាពយន្ត