ទំព័រដើម    >    នាឡិកាវៃឆ្លាត    >    ព័ត៌មាន    >    Samsung នឹង​បញ្ចេញ​នាឡិកា​ឆ្លាត​វៃ​កូន​កាត់​ថ្មី មាន​ឈ្មោះ​ថា Gear Sport

Samsung នឹង​បញ្ចេញ​នាឡិកា​ឆ្លាត​វៃ​កូន​កាត់​ថ្មី មាន​ឈ្មោះ​ថា Gear Sport

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ក្រុមហ៊ុន Samsung បានបញ្ជាក់ប្រាប់កាលពីប្រហែល 2 សប្តាហ៍កន្លងទៅថា ពួកគេកំពុងតែ ផលិត នាឡិកាវៃឆ្លាត ជំនាន់ថ្មីរបស់ខ្លួន ដែលមិនមែនជា Smartwatch ពេញលេញទេ ហើយក៏មិនមែន សាមញ្ញដូច នាឡិកាសុខភាព Band ធម្មតាដែរ ពោលគឺវានឹងមាន លក្ខណៈជាកូនកាត់ រវាងនាឡិកា ទាំង 2 នេះ ដោយ Samsung ឱ្យឈ្មោះថា Gear Sport។  

1

Final 1000x150 copy

Samsung Gear Sport នឹងត្រូវប្រកាសចេញនាពេលឆាប់ៗ ខាងមុននេះហើយ ប៉ុន្តែពេលនេះ ហាក់ដូចជា មិនទាន់មានពត៌មាន លេចលឺអំពី សមត្ថភាពរបស់វា និងលក្ខណៈពិសេស ដែលវាអាចធ្វើបាន នៅឡើយទេ យើងគ្រាន់តែដឹង ថាវាអាច ភ្ជាប់ជាមួយ Wi-Fi មានមុខងារ Bluetooth និងមានមុខងារ ដែលខ្សែដៃ សុខភាព Band អាចធ្វើបានដូចគ្នា ហើយក៏មានរូបរាង ស្រដៀងទៅនឹង នាឡិកាវៃឆ្លាត Gear ជំនាន់មុន របស់ Samsung ដែរ។

2

ថ្មីៗនេះ Gear Sport ត្រូវបានត្រួតពិនិត្យ រួចរាល់ហើយដោយ FCC (The Federal Communications Commission) ដែលជាអង្គភាព ធ្វើនិយ័តកម្ម និងធានាសុវត្ថិភាព លើការប្រើប្រាស់ គ្រឿងអេឡិចត្រូនិច របស់ សហរដ្ឋអាមេរិច អញ្ចឹងនៅចាំតែ ថ្ងៃដែល Samsung ប្រកាសវាចេញ តែប៉ុណ្ណោះ។ យ៉ាងណាមិញ គួរឱ្យ សោកស្តាយ ដែលវានឹង មិនទាន់ប្រកាសចេញ នៅព្រឹត្តការណ៍ IFA 2017 នៅខែក្រោយ នេះទេ អញ្ចឹងប្រហែល ជាអាចត្រូវចាំ ដល់ចុងឆ្នាំ 2017 ក៏ថាបាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Phearum
  • 10:49 AM, 14 August
  • ប្រភព: Phone Arena
  • Tag: នាឡិកាវៃឆ្លាត