ទំព័រដើម    >    យានយន្ត    >    ព័ត៌មាន    >    រថយន្តស៊េរីថ្មីរបស់ Honda ម៉ូឌែល Honda NSX នឹង​បង្ហាញ​ខ្លួន​នៅ​អឺរ៉ុប​នា​ព្រឹត្តិ​ការណ៍ Geneva Motor Show ឆាប់ៗនេះ

រថយន្តស៊េរីថ្មីរបស់ Honda ម៉ូឌែល Honda NSX នឹង​បង្ហាញ​ខ្លួន​នៅ​អឺរ៉ុប​នា​ព្រឹត្តិ​ការណ៍ Geneva Motor Show ឆាប់ៗនេះ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

សម្រាប់ព្រឹត្តិការណ៍ Geneva Motor Show ដែលនឹង​ប្រារព្ធ​ទៅ​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី 05 ដល់​ថ្ងៃ​ទី 15 ខែ​នេះ នៅ​ក្នុង​ប្រទេស​ស្វីស ក្រុមហ៊ុន​ជប៉ុន Honda នឹង​នាំ​យក​រថយន្ត​ស៊េរី​ថ្មី​របស់​ខ្លួន​ម៉ូឌែល Honda NSX ទៅ​បង្ហាញ​ជូន​ទស្សនិកជន​ទាំង​អស់​ដែល​បាន​ចូលរួម ហើយ​រថយន្ត​ស៊េរី​ថ្មី​នេះ​ដែរ ជា​ប្រភេទ​រថយន្ត​ហាយប្រីដ ដែល​ប្រើ​ប្រាស់​ប្រេង​សាំង និង ថាមពល​អគ្គិសនី ដើម្បី​បើកបរ។

Next Generation Acura NSX Unveiled

រថយន្តស៊េរី 2015 Honda NSX ត្រូវបានបំពាក់ដោយប្រភេទម៉ាស៊ីន Twin-TurboCharged 75-Degree DOHC V6 Engine មាន​កម្លាំង​ខ្លាំង ប្រើ​ប្រអប់​លេខ 9 ចង្វាក់​ និង ប្រើ​អាគុយ​ចំនួន​បី សម្រាប់​ផ្គត់​ផ្គង់​ចលនា​បើកបរ។

ការរចនាឡើងចំពោះរថយន្តនេះ មានទម្ងន់ស្រាល ដោយ​វា​ត្រូវ​បាន​បំពាក់​ឡើង​ដោយ​សារធាតុ​កាបូន​ហ្វាយប័រ អាលុយ​មីញ៉ូម និង សន្ទះ​ដែក​ថែប​ដ៏​ល្អ​ប្រណិត មាន​ទម្ងន់​ស្រាល ហើយ​តួ​នៃ​រថយន្ត​ផ្នែក​ខាង​មុខ និង ខាង​ក្រោយ​ត្រូវ​បាន​រចនា​ឡើង​យ៉ាង​ស្រស់​ស្អាត ក៏​ដូច​ជា​ការ​រចនា​កន្លែង​អង្គុយ​ខាង​ក្នុង​ក៏​មាន​ផាសុកភាព​ផងដែរ។

Next Generation Acura NSX Unveiled

ចំពោះរថយន្ត Honda NSX នឹងចេញលក់នៅលើទឹកដី​ចក្រភព​អង់គ្លេស​នៅ​អំឡុង​ត្រីមាស​ទី​មួយ​ឆ្នាំ​ក្រោយ ហើយ​រថយន្ត​ដែល​អាច​ប្រកួត​ប្រជែង​ជាមួយ​រថយន្ត​នេះ​រួម​មាន​ដូច​ជា Porsche 911 Turbo និង McLaren P13។

Next Generation Acura NSX Unveiled

បើទោះបីជាយ៉ាងណាក៏ដោយ ព័ត៌មានលម្អិតអំពីរថយន្តស៊េរីនេះ នឹង​មាន​បង្ហាញ​ក្នុង​ពេល​ដ៏​ឆាប់​ខាង​មុខ​នេះ​នៅ Geneva Motor Show។

Next Generation Acura NSX Unveiled

 

 
  • ដោយ: Vannoch
  • 10:33 AM, 12 March
  • ប្រភព: autotrader
  • Tag: យានយន្ត