ទំព័រដើម    >    កុំព្យូទ័រ    >    ព័ត៌មាន    >    EVGA បញ្ចេញ​អាវុធ​ធំ ជាមួយ​កម្លាំង​ខ្លាំង រីឯ​តម្លៃ​កប់​ពពក​តែ​ម្ដង

EVGA បញ្ចេញ​អាវុធ​ធំ ជាមួយ​កម្លាំង​ខ្លាំង រីឯ​តម្លៃ​កប់​ពពក​តែ​ម្ដង

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ប្រិយមិត្តមួយចំនួនប្រាកដជានៅចាំបាន​ថា កាល​ពី​ដើម​ឆ្នាំ 2017 កន្លង​ទៅ​នា​ខែ​មីនា ក្រុម​ហ៊ុន EVGA ដែល​ល្បីល្បាញ​ផ្នែក​ផលិត​ផ្នែក​រឹង (Hardware) សម្រាប់យក​មកប្រើ​ប្រាស់​ជាមួយកុំព្យូទ័រ ពិសេស​គឺ​ក្រាហ្វិចកាតនោះ បានប្រកាសចេញនូវ Gaming Laptop ស៊េរី​ចុងក្រោយរបស់ខ្លួន​មួយមានឈ្មោះ​ហៅ​ជា​ផ្លូវការថា SC17 ជាមួយរូបរាងទាក់ទាញ និងការពារដោយលោហៈធាតុមានគុណភាពខ្ពស់។

1 2

Final 1000x150 copy

អញ្ចឹងមកដល់ជិតចុងឆ្នាំ 2017 នេះ EVGA បានបញ្ចេញនូវ SC17 ជំនាន់ថ្មីមួយទៀត ជាមួយនឹងការ​កែ​សម្រួលផ្នែករឹកឲ្យ​កាន់​តែ​ខ្លាំងជាង SC17 កាលពីដើមឆ្នាំ ដើម្បីបំពេញទៅ​ដល់​សេចក្ដីត្រូវ​ការ​របស់​អតិថិជន​របស់​ខ្លួន ក៏ដូចជាប្រកួតប្រជែងក្នុងទីផ្សារជាមួយម៉ាកល្បីៗផ្សេងទៀត។ ជាការពិត SC17 ចេញ​ថ្មីនេះមានកម្លាំងខ្លាំង ដោយវាមាន Specs សំខាន់ៗដូចខាងក្រោម៖

  • CPU : Intel Core i7-7820HK
  • RAM : DDR4 32GB Bus 2666MHz
  • SSD M.3 NVMe 256GB
  • Hard Disk 1000GB @7200RPM
  • GPU nVIDIA GeForce GTX 1080 8GB GDDR5X
  • អេក្រង់កម្រិត 4K មាន G-Sync ទំហំ 17.3 អ៊ីញ @120Hz
  • ដំណើរការដោយ Windows 10 Home 64-bit
  • ទម្ងន់ 8.93 ផោន
  • មានរន្ធ USB 3.0 ចំនួន 3
  • រន្ធ HDMI 2.0 ចំនួន 1
  • រន្ធ DisplayPort 1.4 ចំនួន 2

3

evga-laptop-img

Gaming Laptop SC17 របស់ EVGA នេះចាប់ផ្ដើមដាក់លក់ហើយទៅតាមទីផ្សារអន្តរជាតិមួយចំនួន​ ហើយយើងក៏អាចធ្វើការកុម្ម៉ង់ទិញតាមរយៈគេហទំព័ររបស់ EVGA​ បានផងដែរ ជាមួយនឹង​តម្លៃ​កប់​ពពក​តែ​ម្ដងគឺ 3000$ ដែលអ្នកនឹងទទួលបាន Gaming Laptop មានអេក្រង់ច្បាស់ ហើយលឿន ល្អ​បំផុត​សម្រាប់ការលេងហ្កេម និងប្រើប្រាស់ទៅលើមុខងារធ្ងន់ៗជាច្រើន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 11:08 PM, 12 August
  • ប្រភព: PCGamer
  • Tag: កុំព្យូទ័រ