ទំព័រដើម    >    កម្មវិធី & ហ្គេម    >    ព័ត៌មាន    >    Microsoft ប្រកាសចេញ Windows 10 Pro សម្រាប់​ម៉ាស៊ីន WorkStation

Microsoft ប្រកាសចេញ Windows 10 Pro សម្រាប់​ម៉ាស៊ីន WorkStation

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ក្រុមហ៊ុន Microsoft ដែលល្បីល្បាញ​ផ្នែក​បង្កើត​ប្រព័ន្ធ​ប្រតិបត្តិការ Windows ដែល​មនុស្ស​ជុំវិញ​ពិភព​លោក​​កំពុង​ប្រើប្រាស់​រាល់​ថ្ងៃ​នោះ បានប្រកាស​ចេញ​ជាផ្លូវ​ការ​ហើយ ជុំវិញការមកដល់នូវ​ប្រព័ន្ធ​ប្រតិបត្តិ​ការ Windows 10 Pro for Workstations ដែលត្រូវបានបង្កើតឡើងយ៉ាងពិសេសសម្រាប់ អ្នក​ប្រើ​ប្រាស់​ម៉ាស៊ីនកប់ៗស៊េរី ព្រោះថា Windows 10 Pro នៅមិនទាន់ Pro ទាំងស្រុងនោះទេ មាន​ន័យថា Microsoft នៅមានចំនុចខ្សោយក្នុង Windows 10 Pro របស់ខ្លួននៅឡើយ។

1cover

Final 1000x150 copy

គួរបញ្ជាក់ផងដែរថា Windows 10 ចែកចេញជា Edition ច្រើន ដោយ Edition ទូទៅដែល​ភា​គ​ច្រើន​យើង​ឃើញ​មាន​អ្នក​ប្រើច្រើនជាងគេ ហើយក៏សម្រាប់អ្នកប្រើប្រាស់ទូទៅនោះគឺ Home និង Pro ជា​ដើម​។ ជាងនេះទៅទៀត Microsoft ក៏នៅមានជំនាន់ផ្សេងៗទៀត ទៅតាមការប្រើប្រាស់​សម្រាប់​មុខងារ​ផ្សេងៗ​គ្នា​ដូចជា៖ Windows 10 Enterprise, Education, Pro Education, Enterprise LTSB និង Mobile Enterprise ជាដើម។ ដូច្នេះការមកដល់របស់ Windows 10 Pro Workstations គឺល្អសម្រាប់​ម៉ាស៊ីន​ខ្លាំងៗ​ដូចជាម៉ាស៊ីន Server ជាដើម ដែលតម្រូវឲ្យយើងប្រើប្រាស់ Hardware ខ្លាំងៗ ទើបអាច​ប្រើប្រាស់​​មុខងារ​ថ្មីៗ ដែលបំពាក់នៅក្នុងប្រព័ន្ធប្រតិបត្តិការថ្មីនេះ និយាយឲ្យស្រួលស្ដាប់ទៅគឺថា Windows 10 Pro for Workstations មានមុខងារថ្មីៗច្រើន ដែលតម្រូវឲ្យមានផ្នែករឹងថ្មីៗផងដែរ​ទើប​អាច​ប្រើវាបាន។

2

មុខងារថ្មីៗ ដែល Microsoft​ បានប្រកាសប្រាប់ឲ្យដឹងនោះរួមមានដូចជា ReFS មកពីពាក្យពេញថា Resilient File System ចេញមុខជំនួស NTFS ជា File System ដែលយើងកំពុងប្រើប្រាស់​រាល់​ថ្ងៃ​នៅ​លើ SSD និង Hard Disk។ មុខងារថ្មីទី 2 គឺ Persistent Memory ក្នុងការរក្សាទិន្នន័យ ដែល​តម្រូវ​ឲ្យ​យើងប្រើប្រាស់ផ្នែករឹងហៅថា Non-volatile Memory Modules ឬ NVDIMM-N។ មុខងារថ្មីមួយ​ទៀត​គឺ Faster File Sharing តាមរយៈ SMB Direct អាចប្រើប្រាស់ជាមួយកុំព្យូទ័រដែលប្រើ CPU ដាច់គ្នាចំនួន 4 ក្នុងពេលតែមួយ និងមានមុខងារផ្សេងៗទៀតជាច្រើន ដែលអាចស្វែងរកបាននៅក្នុង​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី​មួយ​នេះ ដែលអំណោយផលខ្លាំងសម្រាប់ម្ចាស់ម៉ាស៊ីន Server បច្ចុប្បន្ន តែមិនមែន​ម៉ាស៊ីន Server ចាស់ៗនោះទេ។

3

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 12:17 PM, 12 August
  • ប្រភព: SlashGear
  • Tag: កម្មវិធី & ហ្គេម