ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    Razer បញ្ចេញ Base Station Chroma ថ្មី​ទៀត​ហើយ! ពេញ​ដោយ​ភ្លើង RGB!

Razer បញ្ចេញ Base Station Chroma ថ្មី​ទៀត​ហើយ! ពេញ​ដោយ​ភ្លើង RGB!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

បច្ចុប្បន្នក្រុមហ៊ុនផលិតឧបករណ៍សម្រាប់ប្រើប្រាស់ជាមួយកុំព្យូទ័រ បានកំពុងបំបុកទីផ្សារ ខ្លាំងមែនទែន ក្នុងការទាញយក អារម្មណ៍របស់ អតិថិជនខ្លួន ឲ្យប្រើប្រាស់ឧបករណ៍ ចេញថ្មីៗជាច្រើន ជាមួយតម្លៃប្រកួតប្រជែង ហើយអ្វីដែលពិសេស បំផុតនោះគឺត្រង់ថា ឧបករណ៍ទាំង នោះទំនើប មានភាព ទាក់ទាញ ត្រូវបានរចនា ឡើងយ៉ាងពិសេស សម្រាប់បំពេញ ទៅដល់សេចក្ដីត្រូវការ របស់អតិថិជន របស់ខ្លួន។

1

Final 1000x150 copy

ក្នុងនោះរួមមាន Razer ផងដែរ ដែលតែងតែនាំយកមកនូវផលិតផលសម្រាប់ប្រើជាមួយ កុំព្យូទ័រថ្មីៗ ចេញមិនចេះចប់ មិនចេះហើយឡើយ គឺដេញស៊េរី ឬធ្វើការកែប្រែបន្តិចបន្តួច ដើម្បីកើបលុយជា បន្តបន្ទាប់។ ជាក់ស្ដែងកាល ពីម្សិលមិញនេះ Razer បានប្រកាសចេញ ជាផ្លូវការនូវជើងទម្រកាស ពិសេសមួយផ្សេងទៀត មានឈ្មោះ ហៅថា Base Station Chroma ដែលវាមិនត្រឹមតែ ដើរតួជាជើងទម្រកាស នោះទេ គឺថាយើងអាច ប្រើប្រាស់វាជា USB HUB បានថែមទៀត មានន័យថាយើង អាចបំបែក USB មួយទៅជាបីរន្ធ តាមឧបករណ៍ មួយនេះ។

2

អ្វីដែលជាលក្ខណៈពិសេសជាងគេនោះគឺថា វាបំពាក់មកជាមួយនឹងភ្លើង RGB នៅផ្នែកខាងក្រោម ដែលមើលទៅ ពិតជាទាក់ទាញ នៅទីកន្លែងងងឹត ព្រោះយើងអាច ប្រើប្រាស់វាជាមួយនឹង ឧបករណ៍របស់ Razer មួយ Set តែម្ដង អាចមានដូចជា Mouse, Mouse Pad (Firefly) ក្ដារចុច, កាស និងខ្សែភ្លើង LED​ ដែលសុទ្ធសឹងជា ឧបករណ៍មានភ្លើង RGB ដូច្នេះហើយ បើដាក់ Base Station Chroma មួយទៀតនោះ គឺកាន់តែលេចធ្លោ តែម្ដង។ ក្រុមហ៊ុន Razer នឹងចេញលក់ឧបករណ៍ ទ្រកាសនេះ នៅចុងឆ្នាំ 2017 នេះឯង អាចនឹងចេញ នៅចុងខែនេះ ជាមួយតម្លៃ 59.99$ នៅក្នុងទីផ្សារ អន្តរជាតិ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 11:09 AM, 11 August
  • ប្រភព: Razer
  • Tag: Accessories