ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    Fidget Spinner នេះ​អាច​បង្វិល​បាន​យូរ​ជាង​គេ រី​ឯ​តម្លៃ​មិន​ក្រោម 100 ដុល្លារ!

Fidget Spinner នេះ​អាច​បង្វិល​បាន​យូរ​ជាង​គេ រី​ឯ​តម្លៃ​មិន​ក្រោម 100 ដុល្លារ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

សម្រាប់អ្នកគាំទ្រ ប្រហែលជាពេញចិត្ត Fidget Spinner នេះ ដោយសារតែវា អាចបង្វិលបានយូរ ដល់ទៅ 13 នាទី និង 35 វិនាទី ។ មួយរយៈ ក្រោយមក ឧបករណ៍នេះហាក់បីដូចជា បាត់ប្រជាប្រិយភាពច្រើន ដោយសារតែអ្នក ទិញយក ទៅលេង ឆាប់មានអារម្មណ៍ ធុញទ្រាន់។

cover

Final 1000x150 copy

ឧបករណ៍នេះ បង្កើតដោយក្រុមហ៊ុនជប៉ុន ឈ្មោះ NSK Micro Precision Co., ដែលជា ក្រុមហ៊ុនផលិត ឧបករណ៍កម្សាន្ត ហ៊ានដល់ថ្នាក់ ផលិត Fidget Spinner ដែលមានតម្លៃ ដល់ទៅ 157 ដុល្លារ តែនៅថោក ជាង Fidget Spinner ដែលស្រោប ដោយមាសតម្លៃ 16,700 ដុល្លារ ផលិតនៅរុស្ស៊ី។

Fidget Spinner តម្លៃ 157 ដុល្លារនេះ ផលិតនៅទីក្រុង Fujisawa ប្រទេសជប៉ុន ដោយការផលិត មានការផ្ចិតផ្ចង់ អមជាមួយតួខ្លួន ផលិតឡើងពីដែក ស័ង្កសីក្រាស់ នៅចំនុចកណ្តាល ផ្ទុកដុំដែលតូចៗ ដើម្បីធ្វើឲ្យវាមាន ការបង្វិល បានយូរ។

_w850

នេះសមិទ្ធផលមួយ ដែលគួរតែចាប់អារម្មណ៍ នៅពេលដែលឧបករណ៍ មួយអាចបង្វិលខ្លួន បានយូរ ដោយសារ ប្រើប្រាស់ដុំដែក តូចៗបែបនេះ ជំនួសឲ្យការ ប្រើប្រាស់ថាមពលថ្ម ហើយអាចកែច្នៃ ទៅជាអ្វីផ្សេងៗ ទៀតបាន ផងដែរ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 9:39 AM, 11 August
  • ប្រភព: Cnet
  • Tag: Accessories