ទំព័រដើម    >    កម្មវិធី & ហ្គេម    >    ព័ត៌មាន    >    Browser របស់ Galaxy S8 បាន​ដាក់​ឱ្យ​ទាញ​យក​ឥត​គិត​ថ្លៃ​ហើយ នៅ​ក្នុង Play Store

Browser របស់ Galaxy S8 បាន​ដាក់​ឱ្យ​ទាញ​យក​ឥត​គិត​ថ្លៃ​ហើយ នៅ​ក្នុង Play Store

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

មួយរយៈមុននេះ Samsung បានប្រឹងប្រែងអភិវឌ្ឍន៍ ទៅលើប្រព័ន្ធដំណើរការ របស់ខ្លួនខ្លាំងដើម្បី បំពាក់លើទូរស័ព្ទ ជំនាន់ក្រោយ គឺ Galaxy S8 និង S8+ រាប់បញ្ចូលទាំង Browser ថ្មីផងដែរ។ ហើយពេលនេះលោកអ្នក អាចទាញយក Browser ដែលយើងធ្លាប់ឃើញ មានប្រើប្រាស់ លើ Galaxy S8 មកប្រើប្រាស់លើ ស្មាតហ្វូនរបស់អ្នក បានហើយ នៅក្នុង Google Play Store។  

1

Final 1000x150 copy

Browser នេះមានឈ្មោះថា Samsung Internet ដែលសម្រាប់ស្មាតហ្វូនខ្លះ អាចទាញយក ជាជំនាន់ Beta ហើយស្មាតហ្វូន ខ្លះទៀត អាចទាញយកជំនាន់ ពេញលេញតែម្តង អញ្ចឹងលោកអ្នក អាចសាកល្បងដោនឡូត វាបាន។

សម្រាប់ Browser នេះមានលក្ខណៈពិសេសៗមួយចំនួនដូចជា៖

  • មានមុខងារ Night mode
  • អាចកំណត់ទំហំអក្សរដែលបង្ហាញ
  • អាចដាក់លេខកូដសម្រាប់ប្រើប្រាស់ (បើជំនាន់ពេញលេញ អាចប្រើ ស្កេនម្រាមដៃបាន)
  • អាច Print ទំព័រណាមួយដោយផ្ទាល់មិនបាច់ Save ជា PDF ទេ
  • អាចបង្ហាញដូចជា Desktop ក៏បាន ជា Mobile View ក៏បាន
  • អាច Add Shortcut ទំព័រណាមួយទៅដាក់នៅ Home Screen ងាយស្រួយបើ ពេលក្រោយ
  • ហើយថែមទាំងមាន Extensions សម្រាប់កំណត់មុខងារ មួយចំនួនទៀត

ហើយប្រសិនបើប្រិយមិត្តប្រើប្រាស់ Browser នេះជំនាន់ពេញលេញ ទៀតនោះ វានឹងមាន មុខងារច្រើនជាងនេះ បន្ថែមទៀត។

សរុបមក ខ្ញុំយល់ថានេះជា Browser ដ៏ល្អមួយ វាមានមុខងារល្អៗ ត្រូវចិត្តច្រើន បើទោះជាខ្ញុំ ប្រើប្រាស់ត្រឹមជំនាន់ សាកល្បង ក៏មិនមាន បញ្ហាគាំង ឬដើរយឺត អីដែរ ពោលគឺដំណើរការ បានល្អ ហើយទទួលបាន បទពិសោធន៍ បញ្ជាប្រើប្រាស់ ស្រដៀង Galaxy S8 ទៀតផង។ លោកអ្នកអាចសាកល្បង ទាញយកវាមក ដាក់ក្នុងស្មាតហ្វូន របស់អ្នកបាន វាប្រហែលជា មិនធ្វើឱ្យអ្នកខក បំណងឡើយ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Phearum
  • 8:28 AM, 11 August
  • ប្រភព: Play Store
  • Tag: កម្មវិធី & ហ្គេម