ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    នេះជា Google Pixel 2 រូបរាង​ថ្មី​ការ​រចនា​ប្លែក​ជាង​មុន

នេះជា Google Pixel 2 រូបរាង​ថ្មី​ការ​រចនា​ប្លែក​ជាង​មុន

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

Google បានធ្វើអោយពិភព​លោក​ភ្ញាក់​ផ្អើល​ម្ដង​រួច​ហើយ​នូវ ស្មាតហ្វូនកំពូលរបស់ខ្លួន គឺ Google Pixel ​។ ​Google​ Pixel ​មានការរចនាឡើងទាំងរូបរាងនិងសមត្ថភាព មានភាពឥតខ្ចោះគ្មានទាស់ត្រង់ណានោះ មិនថាកម្លាំងម៉ាស៊ីន របៀបប្រើប្រាស់ និងសមត្ថភាពកាមេរ៉ាក៏ដោយគឺច្បាស់ខ្លាំងផងដែរ។

cover

Final 1000x150 copy

ដូច្នេះដោយភាពជោគជ័យនេះផងដែរ ក្រុមហ៊ុនយក្សមួយនេះ ក៏មិនឈប់​ក្នុងការ​ចេញ​ស៊េរី​ក្រោយៗ​ទៀត​ដែរ។ ដែលស្មាតហ្វូនស៊េរីក្រោយអាចនឹងជា Google Pixel 2 ដោយយោងតាមពត៌មានលេចធ្លាយនោះ គឺ​ក្រុមហ៊ុន Google អាចនឹងមានការចេញ Google Pixel នៅឆ្នាំនេះតែម្ដងហើយ​អាច​នឹង​ខែ​នេះ​ទៀត​ផង ប៉ុន្តែបែរជាមានការពន្យាពេលដោយសារតែត្រូវខ្លាំងចំពោះកម្លាំង ម៉ាស៊ីននោះខ្លួនអាច​នឹងរង់​ចាំដាក់​នៅ​បន្ទះឈីប CPU Snapdragon 836 តែម្ដង។ ដូច្នេះហើយបានន័យថារូបរាងអាច​នឹងមាន​ហើយ​ទើប​លើក​នេះ លេចធ្លាយជាប្រភេទ 3D តែម្ដង រូបភាពដែលបានលេចធ្លាយនេះផងដែរ ការរចនាមក​ស្រដៀង​ទៅស៊េរីមុន បន្តិចបន្តួចដែរ​ពណ៌ និងកន្លែង ស្កេនក្រយ៉ៅដៃនោះ គ្រាន់តែ មើលទៅកាន់តែទាក់ទាញជាង​មុន និងសមត្ថភាពអាចនឹងខ្លាំងជាងមុនច្រើន។ បន្ថែមទៀតនោះក្នុងរូបភាពលេចធ្លាយនេះបានបង្ហាញ​អោយ​គ្រប់ជ្រុងជ្រោយទៀតផងដែរ វាបានបង្ហាញថា ក្រុមហ៊ុន Google អាចនឹងបំបាត់រន្ធកាស 3.5mm យក​រន្ធ USB Type C មកជំនួសវិញ រីឯរន្ធបំពងសំលេងវិញជាប្រភេទ Stereo ទៀតផង។

pic 1 pic 2

សរុបសេចក្ដីមកនេះជាដំណឹងលេចធ្លាយក៏ពិតមែន តែក៏ជាដំណឹងល្អមួយដែរ​ ប្រសិន Google កាន់តែ​បន្ថែម​​សមត្ថភាព​អោយ Google Pixel កាន់​តែ​ខ្លាំង​នោះ​​អ្នក​ចូល​ចិត្តដេញ​ស៊េរី ស្មាតហ្វូន​ទំនើបៗ​កាន់​តែ​ចូល​ចិត្ត​ហើយ​។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 2:59 PM, 10 August
  • ប្រភព: tweaktown
  • Tag: ទូរស័ព្ទ