ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    ខ្លាំងមែន! កាមេរ៉ា V30 មាន​កម្រិត Aperture ធំ​ដល់ f1.6 ឯ​ណោះ

ខ្លាំងមែន! កាមេរ៉ា V30 មាន​កម្រិត Aperture ធំ​ដល់ f1.6 ឯ​ណោះ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ប្រិយមិត្តមួយចំនួនប្រាកដជាចាំបានថា កាល​ពីឆ្នាំ 2015 កន្លង​ទៅ LG បានប្រកាស​ចេញ LG G4 នូវ​ទូរស័ព្ទ​ដំ​បូង​បង្អស់ ដែល​ប្រើប្រាស់​កាមេរ៉ា​មាន​កម្រិត Aperture ធំដល់ f1.8 ដែលអាចថតរូបភាពបាន​ភ្លឺ​ល្អ​នៅ​ពេលយប់ និងកាត់បន្ថយគ្រាប់ noise បានច្រើន។ ក្រោយមកនៅឆ្នាំ 2016  Samsung ក៏បាន​បញ្ចេញ Samsung Galaxy S7 និង S7 Edge ដែលប្រើប្រាស់ Lens កាមេរ៉ាថ្មី មានកម្រិត Aperture f1.7 ដែលជាអាចថតរូបភាពកាន់តែភ្លឺនៅកន្លែង ងងឹត និងអាចថតដាច់ផ្ទៃខាងក្រោយស្អាតល្អទៀត​ផង​នៅ​​ពេល​ថ្ងៃ ហើយនាពេលបច្ចុប្បន្ននេះ មិនទាន់មានស្មាតហ្វូនណាប្រើប្រាស់ Lens កាមេរ៉ាមានកម្រិត Aperture ធំជាង f1.7 ឡើយ។

cover 1

Final 1000x150 copy

ប៉ុន្តែកាលពីម្សិលមិញនេះ LG បាននិយាយត្រួសៗអំពី កែវ Lens កាមេរ៉ាថ្មីរបស់ខ្លួនដែរត្រៀម​បំពាក់​លើ​កំពូល​ស្មាត​ហ្វូន V30 មានកម្រិត Aperture ធំរហូតដល់ f1.6 អាចថតកាន់តែភ្លឺច្បាស់នៅពេលយប់។

LG បានបង្ហាញប្រាប់យ៉ាងច្បាស់ថា កាមេរ៉ារបស់ V30 មានពីរគ្រាប់ដដែល ដោយមួយ ជាប្រភេទ Wide Angle Lens ទំហំ 13MP អាចថតរូបភាពបានទូលាយ ច្បាស់ល្អ និងមួយគ្រាប់ទៀតជា Main កាមេរ៉ាទំហំ 16MP ប្រើប្រាស់ Crystal Clear Lens មានកែវ Lens 6 ស្រទាប់ មានកម្រិត Aperture f1.6 ដែល LG អះអាងថា វាអាចស្រូបពន្លឺបានភ្លឺជាងមុនដល់ 25% ឯណោះ នឹងអាចថតបាន ភ្លឺល្អជាង​កាមេរ៉ា​ស្មាត​ហ្វូន​ដទៃ​ទៀតនាពេលបច្ចុប្បន្ននេះ មិនថារូបភាព ឬវីដេអូ ឡើយ បូករួមជាមួយនឹងសាច់ Detail ច្បាស់ល្អកម្រិត កាមេរ៉ា DSLR ទៀតផង។

2

អញ្ចឹងឆ្នាំនេះ LG ពិតជាធ្វើបានល្អមែនទែន ទៅលើការបំពាក់គ្រឿងគ្រៅរបស់ ស្មាតហ្វូនត្រកូល V នេះ ទាំងរូបរាង, អេក្រង់លាត FullVision P-OLED ជំនាន់ថ្មី និង កាមេរ៉ា ចំណែកឯកម្លាំងម៉ាស៊ីន និង​ពត៌មាន​ទាក់ទងផ្សេងបន្ថែមទៀត នៅមិនទាន់ដឹងនៅឡើយទេ។ ដើម្បីឱ្យដឹងកាន់តែច្បាស់ យើងត្រូវ​រង់ចាំ​មើលទាំងអស់គ្នាការប្រកាសចេញផ្លូវការរបស់ V30 នៅព្រឹត្តិការណ៍ IFA ក្នុងទីក្រុង Berlin ប្រទេស​ អាល្លឺម៉ង់ ថ្ងៃទី 31 សីហាខាងមុខនេះ

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Phearum
  • 1:49 PM, 10 August
  • ប្រភព: ZD Net
  • Tag: ទូរស័ព្ទ