ទំព័រដើម    >    កុំព្យូទ័រ    >    ព័ត៌មាន    >    ត្រៀមទិញ ThreadRipper មក​ប្រើ​មែន​ទេ? Core និង Thread ច្រើន​ក៏​ត្រូវ​ការ​ធុង​ទឹក​ខ្លាំងដែរ!

ត្រៀមទិញ ThreadRipper មក​ប្រើ​មែន​ទេ? Core និង Thread ច្រើន​ក៏​ត្រូវ​ការ​ធុង​ទឹក​ខ្លាំងដែរ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ក្រុមហ៊ុន AMD បាន​បញ្ចេញកំ​ពូល​ឈីប CPU សម្រាប់​ឆ្នាំ 2017 របស់ខ្លួន​លក់​ក្នុង​ទីផ្សារ​បា​ន​ប៉ុន្មាន​សប្ដាហ៍​​មកហើយ ជាមួយនឹងតម្លៃប្រកួតប្រជែងខ្លាំងមែនទែនជាមួយនឹងឈីប CPU របស់ Intel ក្នុង​ខ្សែ​ស្រ​ឡាយ​ Core i ដោយរួមមានទាំងស៊េរី X ផងដែរ ពិសេសគឺ Core i9 តែម្ដង ដែលមាន Core និង Thread ច្រើន។ ដូច្នេះការបញ្ចេញ ThreadRipper ចូលក្នុងទីផ្សារជាមួយនឹងតម្លៃធូរថ្លៃជាង Intel ឆ្ងាយ​នោះ AMD នឹងទទួលបានការចាប់អារម្មណ៍ច្រើនពីសំណាក់អ្នកប្រើប្រាស់ ពិសេសបច្ចេកវិទ្យា​ដែល​បំពាក់​​នៅ​លើ​បន្ទះ​ឈីបទាំងនោះតែម្ដងដូចជាទំហំ Cache ធំ និងមាន PCIe Lanes ច្រើនជាដើម។

1

Final 1000x150 copy

មិនមានអ្នកទិញយក ThreadRipper តិចនោះទេយកទៅប្រើប្រាស់នាក្បែរចុងឆ្នាំ 2017 នេះ មានន័យថា AMD កំពុងងើបមុខចូលទីផ្សារវិញហើយជាមួយត្រកូល Ryzen ថ្មីនេះ។ ជាក់ស្ដែង បើអ្នកត្រៀមនឹងទិញ Ryzen ThreadRipper មកប្រើប្រាស់នោះ​ អ្នកគប្បីដឹងថា CPU ខ្លាំងបែបនេះវាក្ដៅកម្រិតណា! អញ្ចឹង​ការ​ប្រើ​ប្រាស់កង្ហារ មិនមែនជាដំណោះស្រាយល្អនោះទេ អញ្ចឹងហើយការប្រើប្រាស់ធុងទឹក គឺជាគោល​ដៅ​ធំមួយ ដែលគួរតែគិតពិចារណាឲ្យមែនទែន។ ការជ្រើសរើសធុងទឹកត្រជាក់ គឺងាយស្រួលនោះ​ទេ​ស៊ីសង​ទៅតាមសាច់ប្រាក់ដែលយើងមាន តែបើអ្នកគិតថាចង់ចំនាយត្រឹម 100$ ជាងនេះ Enermax អាច​ជួយសម្រួលកម្ដៅរបស់ CPU ដ៏ខ្លាំងរបស់អ្នកបាន ជាមួយនឹងធុងទឹក Liqtech TR4 ស៊េរី 240 និង 360។

2

Liqtech TR4 គឺជាធុងទឹកបង្កើតឡើងសម្រាប់បន្ថយកម្ដៅរបស់ ThreadRipper តែម្ដងទោះបីប្រើធម្មតា ឬចង់ OverClock ក៏បាន ជាមួយនឹងកង្ហារដល់ទៅ 3 (ធុងទឹកប្រវែង 360mm) និងកង្ហារពីរ (ធុងទឹក​ប្រវែង​ 240mm) ជាមួយនឹងដំណើរការមានសម្លេងស្ងាត់ អាចដាក់នៅក្នុង Case ធុនមធ្យម និង​ធុន​កំពូល​​បាន​ទៅតាមការជ្រើសរើស។ Enermax ចាប់ផ្ដើមចេញលក់ធុង​ទឹកនេះ​ហើយ​នៅ​តាម​ទីផ្សារ​អន្តរជាតិ​​មួយ​ចំនួនជាមួយតម្លៃ 130$ សម្រាប់ TR4 240 និង 150$ សម្រាប់ TR4 360mm តែបើអ្នកគិត​ថា​អត់​ដែលស្គាល់ម៉ាកនេះនោះទេ អ្នកអាចជ្រើសរើសយកធុងទឹកម៉ាកល្បីៗផ្សេងទៀតក៏បាន ដែលនឹង​ត្រៀម​ចេញឆាប់ៗខាងមុខនេះឯងដូចជា Corsair, NZXT, Deepcool និងម៉ាកផ្សេងទៀតជាច្រើន។

3

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 11:35 AM, 10 August
  • ប្រភព: PCGamer
  • Tag: កុំព្យូទ័រ