ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    Samsung ដណ្តើម​ទីផ្សារ​អាមេរិច​ពី Apple បាន​ហើយ

Samsung ដណ្តើម​ទីផ្សារ​អាមេរិច​ពី Apple បាន​ហើយ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

Samsung និង Apple ជាក្រុមហ៊ុនដែលទទួលបានភាព​ជោគ​ជ័យ​ធំ​ជាង​គេ ក្នុង​វិស័យ​ស្មាត​ហ្វូន ហើយ​ក៏​ជា​គូប្រជែងយ៉ាង​ស្វិតស្វាញ​បំផុតនា​ពេល​បច្ចុប្បន្ននេះ ធ្វើឱ្យអ្នកគាំទ្រ តាមដានពត៌មានរបស់​ក្រុម​ហ៊ុន​ទាំង 2 នេះ​ជក់ដូចជារឿងភាគអញ្ចឹង។ ព្រោះថានេះជាសតវត្សទី 21 ហើយយើងពិត​ជាចង់​ឃើញកា​រ​ប្រកួត​ប្រជែងគ្នាខ្លាំងនៅក្នុងវិស័យបច្ចេកវិទ្យានេះ ព្រោះយើងជាអ្នកប្រើប្រាស់នឹងបានទទួលអ្វីដែលថ្មីៗ ប្លែកដើម្បីឱ្យការរស់នៅរបស់យើងកាន់តែប្រសើរឡើង។ ហើយនៅរយៈពេលដ៏ខ្លីខាងមុខ​ទៅទៀត​យើង​នឹង​បាន​ជួប បច្ចេកវិទ្យាថ្មីៗដែលយើងនឹកស្មានមិនដល់ឡើយ។

1

Final 1000x150 copy

ងាកមកពត៌មានយើងវិញ បើតាមរបាយការណ៍របស់ Kantar Worldpanel បានឱ្យដឹងថា ចំនួន​នៃ​ការ​ប្រើប្រាស់​ស្មាត​ហ្វូនសរុប នៅសហរដ្ឋអាមេរិច ស្មាតហ្វូនរបស់ Samsung មានចំនួនទៅដល់ 36.2% គិត​ត្រឹមខែឧសភា ឆ្នាំ 2017 នេះ កើនឡើងច្រើនជាងមុន ដោយត្រីមាសកន្លងទៅទទួលបានត្រឹម 32.9%​។ ចំណែកឯ Apple វិញមានចំនួន 34% ក៏កើនឡើង បាន 4.7% ដែរបើធៀបទៅនឹងឆ្នាំមុន។ នេះ​ក៏ដោយសារតែស្មាតហ្វូនរបស់ Apple ចេញមួយឆ្នាំតែម្តងប៉ុណ្ណោះ គឺកំពូលស្មាតហ្វូនតែម្តង រីឯ Samsung វិញគឺមានច្រើនថ្នាក់ ច្រើនម៉ូឌែល គិតតាំងពីទូរស័ព្ទធុនមធ្យមរហូតដល់ ទូរស័ព្ទកំពូល។

ប៉ុន្តែបើគិតជាម៉ូឌែលទូរស័ព្ទដែលលក់បានច្រើនជាងគេវីញ Apple នៅតែស្ថិតក្នុងដំណែងលេខ 1 ដដែល​ ព្រោះ iPhone 7 និង iPhone 7 Plus ជាទូរស័ព្ទដែលលក់បានច្រើនបំផុតនៅសហរដ្ឋអាមេរិច ហើយ​ដំណែងទី 3 នោះគឺ Samsung Galaxy S7 និង Galaxy S8 នៅលេខរៀងទី 4។ អញ្ចឹង​បើ​គិត​ទៅ នៅសហរដ្ឋអាមេរិចពេលនេះ ចំនួនអ្នកប្រើប្រាស់ Samsung និង Apple មានចំនួន 70.2% ទៅ​ហើយ ចំណែកឯ 29.8% ទៀតមានដូចជា LG, Motorola, និង HTC ជាដើម។

2

សរុបមកវិញ បើទោះបីជា Samsung លក់ចេញបានច្រើនជាង Apple បន្តិចមែន ប៉ុន្តែ Apple ក៏មិន​មែន​ធ្លាក់​ចុះនៃការលក់ដែរ ពោលគឺកើនឡើងដូចគ្នា គ្រាន់តែ Samsung កើនខ្ពស់ជាង។ ហើយយើងក៏ត្រូវ​ចាំមើល iPhone 8 ដែលត្រៀមចេញនាពេលខាងមុខនេះ នៅខួបដប់ឆ្នាំរបស់ Apple សិនដែរ ព្រោះ​ថា​បើ​តាម​ពត៌មានបែកធ្លាយ iPhone 8 មានសមត្ថភាពខ្លាំងមិនធម្មតាទេ ទាំងកម្លាំងម៉ាស៊ីន, អេក្រង់, កាមេរ៉ា, និង iOS ជំនាន់ថ្មីរបស់ Apple។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Phearum
  • 11:21 AM, 10 August
  • ប្រភព: CNBC
  • Tag: ទូរស័ព្ទ