ទំព័រដើម    >    កុំព្យូទ័រ    >    ព័ត៌មាន    >    Razer បញ្ចេញ​គ្រឿង​កុំព្យូទ័រ​ពេញ​និយម ជាមួយ​នឹង​ឈុត​ពណ៌​ថ្មី​កាន់​តែ​ទាក់ទាញ

Razer បញ្ចេញ​គ្រឿង​កុំព្យូទ័រ​ពេញ​និយម ជាមួយ​នឹង​ឈុត​ពណ៌​ថ្មី​កាន់​តែ​ទាក់ទាញ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

យើងទាំងអស់គ្នាបានដឹងហើយថា Razer គឺជាក្រុមហ៊ុនផលិតឧបករណ៍ អេឡិចត្រូនិចមួយ ដែលកំពុងពេញនិយម មួយក្នុងចំនោម ក្រុមហ៊ុនធំៗ ជាច្រើន ថែមទាំងមានអ្នកគាំទ្រ ច្រើនលើសលុប ទៀតផង សូម្បីតែ ស្រុកខ្មែរយើង មានអ្នកប្រើ ឧបករណ៍របស់ Razer ច្រើនខ្លាំងណាស់ដែរ បើទោះបីជា វាមានតម្លៃក៏ពិតមែន តែដោយសារតែ ចិត្តស្រលាញ់ និងបច្ចេកវិទ្យា ដែលឧបករណ៍ ទាំងនោះមាន បានទាក់ចិត្ត អ្នកប្រើប្រាស់ ឲ្យជះលុយ មិនចេះចប់ មិនចេះហើយ ទិញយកមក ប្រើប្រាស់។

1 2

Final 1000x150 copy

ជាទូទៅក្នុងទីផ្សារជាតិ និងអន្តរជាតិ រាល់ឧបករណ៍ Razer ទាំងអស់មិនថា កុំព្យូទ័រយួរដៃ ឧបករណ៍ Accessories ភាគច្រើនគឺផលិតឡើង មកជាមួយនឹង ពណ៌ខ្មៅ លាយជាមួយនឹង ពណ៌បៃតង ឬចេញជាប្រភេទ Edition ពិសេសៗ ទៅតាមហ្គេម ជាដើម។ កាន់តែពិសេស ដើម្បីបំពេញទៅដល់ សេចក្ដីត្រូវការរបស់ អតិថិជនខ្លួន ដែលស្រលាញ់ ពណ៌ស (ចង់ចេញ ទឹកប្រាក់) ដែលវាលាយគ្នា ជាមួយនឹង ពណ៌ប្រផេះ មើលទៅកាន់តែ ស្រស់ស្អាត ហើយប្លែក ម្យ៉ាងដែរ ដែលឧបករណ៍ទាំងនោះ រួមមានដូចជា៖

  • ក្ដារចុច BlackWindo X Chroma
  • Mouse Gaming Lancehead
  • កាសស្ដាប់ Kraken 7.1
  • និងត្រនាប់ Mouse INVICTA

រាល់អតិថិជនរបស់ Razer ដែលចង់បាន Accessories មួយ Set ដូចខាងលើ អ្នកអាចស្វែងរក ទិញវាបានភ្លាមៗ តែម្ដងតាមរយៈ គេហទំព័ររបស់ Razer ផ្ទាល់ ដោយធ្វើការ កម្មង់តាម Online ទើបបាន។ បើរង់ចាំ ឲ្យវាមកដល់ទីផ្សារ ស្រុកខ្មែរយើង ក៏ពិបាកដែរ គឺថាអ្នកអាចនឹង រង់ចាំយូរបន្តិច!!!!3 4

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 10:49 AM, 10 August
  • ប្រភព: Razer
  • Tag: កុំព្យូទ័រ