ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    តើ​ស្មាតហ្វូន​មាន​រ៉េម​ធំ​ដល់ 6GB ឬ 8GB ពិត​ជា​ជំនួយ​ដល់​ដំណើរ​ការ​បាន​លឿន​មែនទេ?

តើ​ស្មាតហ្វូន​មាន​រ៉េម​ធំ​ដល់ 6GB ឬ 8GB ពិត​ជា​ជំនួយ​ដល់​ដំណើរ​ការ​បាន​លឿន​មែនទេ?

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

សព្វថ្ងៃនេះ មានកំពូលស្មាតហ្វូនមួយចំនួន បានប្រឹងតម្លើងទំហំរ៉េមក្នុង ទូរស័ព្ទរបស់ខ្លួន កាន់តែធំរហូតដល់ 6GB និងខ្លះទៀតដល់ 8GB ឯណោះ ដូចជា OnePlus 5, Asus Zenfone AR, Xiaomi mi 6 ជាដើម។ ចំណែកឯក្រុមហ៊ុន មួយចំនួនទៀត មិនទាន់ហក់លោត ទំហំរ៉េមដល់ 6GB ផង ពោលគឺ ភាគច្រើន នៅត្រឹម 4GB ប៉ុណ្ណោះ ហើយបើក្រលេក ទៅមើល iPhone វិញ បំពាក់រ៉េម ទំហំត្រឹម 2GB និង 3GB ប៉ុណ្ណោះ។ អញ្ចឹង តើទំហំរ៉េម ពិតជាចាំបាច់ ក្នុងដំណើរការ របស់ស្មាតហ្វូនមែនទេ?

1

Final 1000x150 copy

មុខនឹងវែកញែកចម្លើយនេះ យើងគួរតែមកស្វែងយល់ខ្លះៗអំពី RAM ដែលបំពាក់នៅលើ ស្មាតហ្វូនសិន។ RAM មកពីពាក្យថា Random Access Memory ជាផ្នែករឹងមួយ របស់ស្មាតហ្វូន ជាអ្នកចាំផ្ទុក ទិន្នន័យបណ្តោះ អាសន្ន ដែលវាទទួលបាន ពីការប្រើប្រាស់ របស់យើងដូចជា ការលេងហ្គេម, ប្រើប្រាស់កម្មវិធី, និងប្រើប្រាស់ អ៊ីធើណេតផ្សេងៗ ដោយវានឹងផ្ទុក ទិន្នន័យទាំងនោះទុក ងាយស្រួលឱ្យយើង បើកប្រើប្រាស់ ម្តងទៀត បានលឿនល្អ។ ហើយវានឹងលុប ទិន្នន័យទាំងអស់នោះ ចេញពីរ៉េមវិញ ក្រោយពេលដែល យើងសម្អាត ឬ បិទកម្មវីធី ទាំងនោះ ក្នុង Multi-tasking។

អញ្ចឹងយើងអាចនិយាយបានថា រ៉េមក៏មានតួនាទី ជួយឱ្យទូរស័ព្ទដំណើរការ បានលឿនដែរ តែវាគ្រាន់តែជាមួយ ផ្នែកតូចប៉ុណ្ណោះ។ ហើយអ្វីដែលមាន តួនាទីសំខាន់បំផុត ដើម្បីឱ្យទូរស័ព្ទ យើងដើរលឿន នោះគឺ បន្ទះឈីប ដែលផ្ទុកទាំង CPU និង GPU បូកផ្សំជាមួយនឹងការ រៀបចំប្រព័ន្ធ ដំណើរការ។ ឧទាហរណ៍ដូចជា iPhone 7 Plus បំពាក់បន្ទះឈីប A10 និងមានរ៉េម ទំហំត្រឹមតែ 3GB ប៉ុណ្ណោះ ចំណែក HTC U11 ប្រើបន្ទះឈីប Snapdragon 835 និងមានរ៉េម 4GB ប៉ុន្តែទូរស័ព្ទទាំង 2 នេះអាចដំណើរការ និងអូសហ្គេម ដែលមានក្រាហ្វិចធំៗ បានយ៉ាងរលូន គ្មានទាក់ បន្តិចឡើយ ចំណែកឯ ស្មាតហ្វូន ដែលមានរ៉េមធំ ជាងវា 2 ដង ក៏មិនប្រាកដថា ដំណើរការលឿន ជាងវាដែរ។

cover2

នេះក៏ដោយសារតែ Apple បានកែច្នៃប្រព័ន្ធដំណើរការ iOS របស់ខ្លួនបានល្អ មានភាពសាមញ្ញ និងមិនមាន មុខងារអ្វីត្រូវ កំណត់ច្រើនទេ ហើយរាល់ Application ដែលបើក ក៏ស៊ីទំហំរ៉េមតិច ទៀតផង។ ចំណែក HTC, Samsung, Google, OnePlus និងក្រុមហ៊ុនមួយ ចំនួនទៀត ក៏បានច្នៃផ្ទៃ អ៊ីនធើហ្វេស ប្រើប្រាស់របស់គេ ឱ្យស្រលះល្អដែរ មិនមានកម្មវិធី រំខានរញ៉េរញ៉ៃ ដែលមិន ចាំបាច់ឡើយ។

អញ្ចឹងសរុបមកវិញ យើងអាចនិយាយបានថា ស្មាតហ្វូនដែលមានទំហំរ៉េមធំ មិនទាន់អាចសន្មត់ បានថា ដំណើរការ លឿនជាងស្មាតហ្វូន ដែលមានទំហំរ៉េម ដែលតូចជាងវា បាននោះទេ ព្រោះយើងត្រូវ មើលទៅលើ បន្ទះឈីប និងប្រព័ន្ធដំណើរការ របស់វាសិន។ ប៉ុន្តែយើង ក៏មិនអាចនិយាយថា ទំហំរ៉េមធំ វាអត់ប្រយោជន៍ដែរ វាក៏មានប្រយោជន៍ សម្រាប់ប្រើប្រាស់ ចេញចូលកម្មវិធី បានលឿនដែរ គ្រាន់តែវា មិនសូវជាចាំបាច់ ខ្លាំងប៉ុណ្ណោះ ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Phearum
  • 8:40 AM, 10 August
  • ប្រភព: Android Pit
  • Tag: ទូរស័ព្ទ