ទំព័រដើម    >    ភាពយន្ត    >    ព័ត៌មាន    >    មើល​ខ្សែ​ភាពយន្ត Hollywood ល្បី​ៗ​ជា​ច្រើន តាម​រយៈ​កម្មវិធី​មួយនេះ

មើល​ខ្សែ​ភាពយន្ត Hollywood ល្បី​ៗ​ជា​ច្រើន តាម​រយៈ​កម្មវិធី​មួយនេះ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ប្រិយមិត្តអ្នកអានមួយចំនួន ប្រហែលជាធ្លាប់បានស្គាល់រួចមកហើយ នូវកម្មវិធីដែលអាចទស្សនា ខ្សែភាពយន្ត Hollywood ល្បីៗ ក្រោយពីការបញ្ចាំង នៅតាមរោងកុនរួច ដែលកម្មវិធីទាំងនោះ មានដូចជា Movie Box, Play Box HD ជាដើម។ ហើយថ្ងៃនេះ ខ្ញុំសូមណែនាំ មិត្តអ្នកអានទាំងអស់ អោយបានស្គាល់ កម្មវិធីបន្ថែម មួយទៀត ឈ្មោះថា Bobby Movie ដែលកម្មវិធីនេះ អាចនឹងមាន អ្នកខ្លះ គាត់បានស្គាល់ រួចមកហើយ ប៉ុន្តែអាចមានប្រិយមិត្តខ្លះ ក៏គាត់មិនទាន់បាន ស្គាល់ផងដែរ។ Bobby Movie គឺជាកម្មវិធី ដែលអាចទស្សនា ខ្សែភាពយន្ត Hollywood ល្បីៗ បានជាច្រើន ជាមួយនឹងកម្រឹត បង្ហាញវីដេអូ HD និង Full HD ហើយងាយស្រួល ក្នុងការ Download ទុកទៀតផង។

1 Cover

Final 1000x150 copy

ដើម្បីទទួលបានកម្មវិធី Bobby Movie នេះ មិត្តអ្នកអានទាំងអស់គ្នា អាចចូលទៅទាញយក ពីក្នុងកម្មវិធី Tutuapp ព្រោះថា កម្មវិធីនេះ មិនមាននៅក្នុង App Store នោះទេ។ ហើយកម្មវិធី Tutuapp នេះ ខ្ញុំក៏ធ្លាប់បានបង្ហាញ មិត្តអ្នកអាន ទាំងអស់គ្នា ម្តងរួចមកហើយ ប៉ុន្តែបើប្រិយមិត្ត ដែលគាត់មិនដឹងពី របៀបតម្លើង កម្មវិធីនេះ ខ្ញុំនឹងបទបង្ហាញ ពីរបៀបតម្លើង ម្តងទៀត ដូចខាងក្រោមនេះ៖

2

ជំហ៊ានទី 1៖ សូមចូលទៅកាន់ Safari រួចវាយពាក្យ tutuapp.vip នៅត្រង់កន្លែង URL បន្តាប់មកទៀត សូមចុចត្រង់ពាក្យ Regular (Free) ហើយចុចពាក្យថា Download Now បន្ទាប់មកវានឹង ​លោត​ផ្ទាំង​មួយ​ដើម្បី ​អោយយើង Install កម្មវិធីនេះឡើង។

3

ជំហ៊ានទី 2៖ បន្ទាប់ពីតម្លើង App នេះរួចហើយ សូមចូលទៅកាន់ Setting –> General ->Device Management បន្ទាប់មកធ្វើការចុច Trust ដើម្បី Verify នៅលើ Device ដែលមានជាការស្រេច។

4

បន្ទាប់ពីបានតម្លើកម្មវិធី Tutuapp នេះរួចរាល់ហើយ មិត្តអ្នកអានទាំអស់គ្នា អាចចូលទៅ ទាញយក កម្មវិធី Bobby Movie នេះបានហើយ។ ចាប់ពីពេលនេះ សម្រាប់អ្នកដែល មិនសូវមានពេល ទៅទស្សនាខ្សែភាពយន្ត នៅតាមរោងកុន ក៏អាចទស្សនា នៅតាមទូរស័ព្ទ បានផងដែរ គ្រាន់វាមិនបាន មើលរឿងថ្មីៗ ដែលកំពុងចាក់បញ្ចាំង បានភ្លាមៗនោះ ប៉ុន្តែរឿងដែល លេងចាប់ពី 1 ខែឡើងទៅ វាអាចនឹងមាន នៅក្នុង Bobby Movie ជាមិនខាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Sunny
  • 4:25 PM, 09 August
  • ប្រភព: ខេមបូរីផត
  • Tag: ភាពយន្ត