ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    ក្រុមហ៊ុន Intel នឹង​​មាន​ការ​ប្រកាស​ចេញ បន្ទះ​ឈីប CPU ជំនាន់​ទី 8 នៅ​ក្នុង​ខែ​នេះ​ហើយ

ក្រុមហ៊ុន Intel នឹង​​មាន​ការ​ប្រកាស​ចេញ បន្ទះ​ឈីប CPU ជំនាន់​ទី 8 នៅ​ក្នុង​ខែ​នេះ​ហើយ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ការចេញ​ពត៌មាន​លេច​ធ្លាយ​ដែល​ថា ក្រុមហ៊ុន Intel គ្រោង​នឹង​ចេញ CPU ជំនាន់ទី 8 នោះ នេះគឺជារឿង​ពិត​។ ដោយក្រុមហ៊ុន Intel ប្រកាសប្រាប់ថ្ងៃខែនឹងចេញជាផ្លូវការហើយ មិនត្រឹមតែ​ប៉ុណ្ណោះ​នឹងមាន​ការ​ផ្សាយផ្ទាល់ពីបណ្ដាញសង្គមហ្វេសប៊ុកទៀតផង។

cover

Final 1000x150 copy

ពោលគឺថា ក្រុមហ៊ុន Intel នឹងធ្វើការប្រកាស CPU​ ជំនាន់ទី 8 ជាផ្លូវការ នៅថ្ងៃទី 21 ខែសីហា ខាងមុខ​នេះ​ហើយ។ ហើយក៏មានការ ផ្សាយផ្ទាល់ពី Page ហ្វេសប៊ុករបស់ Intel ផ្តាល់តែម្ដងតាមរយៈ តំណរ​ភ្ជាប់​មួយនេះ www.facebook.com/Intel និងតាមរយៈ វេបសាយ Intel ផ្ទាល់តែម្ដង  ដូច្នេះហើយ អ្នក​អាចរង់ចាំមើលទាំងអស់គ្នានៅវេលាម៉ោង 8:00 ល្ងាច។ សម្រាប់អ្នកដែល ចូលចិត្តដេញស៊េរី CPU ច្បាស់​ជាពេញចិត្តនូវ CPU ស៊េរីថ្មីនេះហើយ ពីព្រោះតាមរយៈ ការលេចធ្លាយកន្លងមកនេះក្រុមហ៊ុន Intel អាច​នឹងមានការបង្កើនសមត្ថភាព CPU ស៊េរីរបស់ខ្លួនអោយមានគ្រាប់ Core ខ្លាំងនឹងច្រើនជាង CPU ស៊េរីថ្មីរបស់ AMD ដើម្បីប្រកួដប្រជែងនឹងបំបាក់ដៃគូមួយនេះពី ព្រោះតែកន្លងមកនេះ ក្រុមហ៊ុន AMD បានចេញ CPU បំបាក់នូវជំនាន់ទី 7 របស់ខ្លួនដែរនោះ។

pic 1

ដូច្នេះសម្រាប់អ្នកដែល ចូលចិត្តនូវ Build កុំព្យូទ័រធំៗ ហើយជាអ្នកចូលចិត្តដេញ​ស៊េរីនូវ​កម្លាំង​ម៉ាស៊ីន​នោះ អាចទន្ទឹមរង់ចាំមើលបានថា លើកនេះ Intel នឹងមានអ្វីខ្លាំងខ្លះមកបង្ហាញអោយយើងបានដឹង និងរង់ចាំទិញប្រើទាំងអស់គ្នា។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 2:54 PM, 09 August
  • ប្រភព: Techpowerup
  • Tag: Accessories