ទំព័រដើម    >    កម្មវិធី & ហ្គេម    >    ព័ត៌មាន    >    ការប្រកួត Dota 2 The International (TI 7) ឆ្នាំនេះ លុយ​លោត​លើស 24 លាន​ដុល្លារ!

ការប្រកួត Dota 2 The International (TI 7) ឆ្នាំនេះ លុយ​លោត​លើស 24 លាន​ដុល្លារ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

សម្រាប់ប្រិយមិត្ត ដែលនិយមលេងហ្គេម Defend of the Ancient វគ្គ 2 ឬហៅ​កាត់​ថា Dota 2 នោះ ប្រាកដ​ជា​បាន​ដឹង​អំពី​ព្រឹត្តិការណ៍​ប្រកួត​ប្រជែង​លេង​ហ្គេម រកម្ចាស់ជើង​ឯកប្រចាំឆ្នាំជាក់ជាមិនខាន តែ​បើ​អ្នក​មិនធ្លាប់បានលេងហ្គេម Dota 2 ឬគ្រាន់តែបានឮគេនិយាយតៗគ្នា​នោះ អ្នកគួរតែដឹងថា ឆ្នាំ 2017 នេះ​ក្នុងព្រឹត្តិការណ៍ The International ឬហៅកាត់ថា TI ឆ្នាំទី 7 បានកំពុងប្រារព្ធឡើងនៅឯរដ្ឋ Seattle នៅសហរដ្ឋអាមេរិក ដែលមានក្រុមខ្លាំងចូលរួមដល់ទៅ 18 ដើម្បីប្រកួតប្រជែងដណ្ដើម​ដំណែង​ជើងឯក​លេខ 1 ជាមួយនឹងសាច់ប្រាក់កប់ហួសនិស្ស័យ។

1

Final 1000x150 copy

ការប្រកួត The International 7 ឆ្នាំនេះ គឺជាកីឡា eSports ដែលបានបំបែកប្រវត្តិសាស្ត្រពិភពលោក​ជាច្រើនដងរួចមកហើយ ព្រោះទឹកប្រាក់រាប់លានដុល្លារ ដែលបានមកពីការលេង​ហ្គេមនេះ​បាន​ពង្រីក​ទំហំ​កាន់​តែ​ច្រើនឡើងៗមិនចេះឈប់ពីមួយឆ្នាំទៅមួយឆ្នាំ ចាប់តាំងពីឆ្នាំ 2010 មកម្លេះ។ អ្វីដែលអស្ចារ្យ ហើយពិសេសបំផុតសម្រាប់ឆ្នាំ 2017 នេះនោះគឺថា TI 7 មានសាច់ប្រាក់ (Price Pool) លោតលើស 24 លានដុល្លារឯណោះ គឺដល់ 24,114,940$ ដែលហ្គេម eSports ផ្សេងទៀតមិនទាន់អាចធ្វើទៅ​បាននៅ​ឡើយ​។ តម្លៃសាច់ប្រាក់នេះនឹងត្រូវចែកជូនទៅកាន់ក្រុមទាំង 18 នោះតែម្ដង ដោយគិតជាភាគរយ ចាប់​ពីក្រុម​ទី 18 រហូតដល់ក្រុមលេខ 1 ដែលជាម្ចាស់ជ័យលាភី។

2

មកដល់ថ្ងៃនេះ ការប្រកួតប្រជែងនៅតែបន្ត ហើយនឹងត្រូវបញ្ចប់នៅថ្ងៃទី 12 ខែសីហា ឆ្នាំ 2017​ ខាងមុខ​នេះ​ឯង ទម្រាំរកឃើញជើងឯកដើម្បីយកទឹកប្រាក់ 10,566,574$ គិតជាភាគរយគឺ 44% និងលេខពីរ​បាន​ត្រឹមតែ 16% ប៉ុណ្ណោះ ស្មើរនឹង 3,842,390$ ហើយលេខបីបាន 10.5% ស្មើរនឹង 2,521,569$ និង​លេខ 4 បាន 7% ស្មើរនឹង 1,681,046$ ត្រឡប់ទៅផ្ទះវិញ។ ដូចនេះសម្រាប់ប្រិយមិត្ត​ ដែលមិនទាន់​បាន​ទស្សនាការប្រកួត ដែលជក់ចិត្តដិតអារម្មណ៍នោះ សូមចូលទៅកាន់ YouTube ហើយទស្សនា​ឈុត​ឆាក Highlights ល្អៗជាច្រើនតាមរយៈ Channel ឈ្មោះថា Dota Digest តាមរយៈ Link ខាងក្រោម https://www.youtube.com/user/RUDota2TV​​ ។

ពត៌មានបន្ថែមជុំវិញការប្រកួតនេះ Cambo Report នឹងចេញផ្សាយនៅពេលរកឃើញជើងឯកលេខ 1​ ឃើញនៅរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ!

3

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 2:25 PM, 09 August
  • ប្រភព: Dota 2
  • Tag: កម្មវិធី & ហ្គេម