ទំព័រដើម    >    ភាពយន្ត    >    ព័ត៌មាន    >    ផលិតកម្ម Disney ប្រកាស​ហើយ​ថា​ ខ្លួន​នឹង​មាន​សេវាកម្ម Streaming Service ផ្ទាល់​ខ្លួន

ផលិតកម្ម Disney ប្រកាស​ហើយ​ថា​ ខ្លួន​នឹង​មាន​សេវាកម្ម Streaming Service ផ្ទាល់​ខ្លួន

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

Disney គឺជាផលិតកម្មផលិតខ្សែភាពយន្តគំនូ​រជីវចលដ៏ល្បីល្បាញ​មួយ​ក្នុង​ពិភពលោក មិន​ត្រឹម​តែ​ខ្សែ​ភាពយន្ត​គំនូរ​ជីវចលនោះទេ ខ្សែភាពយន្តមានក្រាហ្វិចកប់ៗក៏មានដែរ ថែមទាំងមានដៃគូសហការណ៍​ជាច្រើនរាប់មិនអស់ ពិសេសផលិតកម្ម និងក្រុមហ៊ុនផ្គត់ផ្គង់សេវាកម្មវីដេអូកំសាន្តនានា ដោយក្នុងរួម​មាន Netflix ផងដែរ ដែលជាដៃគូយ៉ាងស្អិតរមួតជាមួយនឹង Disney តែអ្វីៗនឹងត្រូវបញ្ចប់ទៅវិញនៅឆ្នាំ 2019 ខាងមុខនេះឯង។

1

Final 1000x150 copy

ផលិតកម្ម Disney បានប្រកាសជាផ្លូវការហើយថា ខ្លួននឹងឈប់សហការណ៍ជាមួយនឹង Netflix នៅឆ្នាំ 2019 ខាងមុខនៅពេលក្រុមហ៊ុនទាំង 2 អស់ក្រុងត្រានឹងគ្នា ហើយក៏ជាពេលវេលាល្អសម្រាប់ Disney ចាប់ផ្ដើមផ្គត់ផ្គង់សេវាកម្ម Streaming Service របស់ខ្លួន ឲ្យស្រដៀងទៅនឹង Netflix ផងដែរ។ ជុំវិញ​ការ​ប្រកាសនេះ Disney បានប្រាប់ឲ្យដឹងទៀតថា អតិថិជនប្រើប្រាស់ Netflix ទាំងអស់នៅតែអាច​ទស្សនា​វីដេអូរបស់ Disney ដដែលរហូតដល់ឆ្នាំ 2019 ហើយ Netflix នៅតែបន្តរកស៊ីជាមួយ Walt Disney ដដែល ពុំ​មាន​បញ្ហា​ខាងក្នុងអ្វីឡើយ។

2

Disney នឹងចាប់ផ្ដើមសេវាកម្ម Video Streaming របស់ខ្លួននៅឆ្នាំ 2018 ខាងមុខនេះឯង ដោយ​រាប់​បញ្ចូល​នូវ​វីដេអូ និងខ្សែភាពយន្តជាច្រើនរបស់ខ្លួនផ្ទាល់ ដោយរួមបញ្ចូលទាំង Disney Channel, Disney Junior និង Disney X D Films ជាដើម ដែលអតិថិជនរបស់ខ្លួនអាចរីករាយ​ក្នុង​ការទស្សនា​វីដេអូ​បានយ៉ាងច្រើនសំបូរបែប។ ហើយក្រុមហ៊ុន ដែលមានផលិតកម្មធំមួយនេះ​ក៏ត្រៀម​ចំនាយ​ប្រាក់​ដល់ 1.58 លានដុល្លារ ក្នុងការនាំយកនូវវីដេអូកីឡាល្បីៗមកបន្ថែមជូនទៀតផង ពិសេសគឺ Major League Baseball តែម្ដង។

3

នេះគ្រាន់តែជាគម្រោងដំបូងនៃការត្រៀមបើកសេវាកម្ម Video Streaming Service ពីផលិតកម្ម Disney ហើយអ្នកប្រើ Netflix ទាំងអស់នឹងមិនអាចទស្សនាវីដេអូរបស់ Disney បន្ទាប់ពីឆ្នាំ 2019 កន្លង​ផុត​ទៅនោះទេ លុះត្រាតែប្រើសេវាកម្មរបស់ Disney ផ្ទាល់ទើបបាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 1:18 PM, 09 August
  • ប្រភព: 9to5mac
  • Tag: ភាពយន្ត