ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    Sharp បញ្ចេញ​ទូរស័ព្ទ​អេក្រង់​លាត​ថ្មី ដែល​មាន​កាមេរ៉ា​ភ្លោះ​ទៀតផង

Sharp បញ្ចេញ​ទូរស័ព្ទ​អេក្រង់​លាត​ថ្មី ដែល​មាន​កាមេរ៉ា​ភ្លោះ​ទៀតផង

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ប្រសិនបើប្រិយមិត្តធ្លាប់តាមដានជាប់ ជាមួយ ខេមបូរីផត ប្រាកដជាដឹងច្បាស់ណាស់ អំពីទូរស័ព្ទ មួយនេះ ដោយវាជាផលិតផល របស់ក្រុមហ៊ុន អេឡិចត្រូនិច Sharp ឈ្មោះថា Sharp Aquos S2។ ក្រុមហ៊ុន Sharp បានប្រកាសចេញ ទូរស័ព្ទនេះ កាលពីម្សិលមិញ នៅទីក្រុងប៉េកាំង ប្រទេសចិន ជំនួសដំណែង Aquos Crystal ដែលចេញ កាលពីឆ្នាំ 2015 កន្លងទៅ។ វាមានរូបរាង ប្រហាក់ប្រហែល ទៅនឹង Aquos Crystal ដែរ ប៉ុន្តែម្តងនេះ វាមានគែមអេក្រង់ ខាងក្រោមខ្លីជាងមុន និងកាមេរ៉ា ខាងក្រោយ ដល់ទៅ 2 គ្រាប់ឯណោះ។

1

Final 1000x150 copy

  1. រចនាបថ

ផ្ទៃខាងមុខរបស់ទូរស័ព្ទនេះគឺហំមែនទែន ដោយអេក្រង់របស់វាលាតដល់ផ្ទៃ ខាងលើតែម្តង ចំណែកឯកាមេរ៉ា Selfie ក៏អត់បានយក មកដាក់ខាង ក្រោមដូច Aquos Crystal និង Mi Mix ដែរ ដោយវានៅចំកណ្តាល គែមអេក្រង់ ខាងលើតែម្តង។ អេក្រង់របស់វា មានទំហំ 5.5 អ៊ីញ និងមានកម្រិត Aspect ratio 17:9 អាចបង្ហាញ រូបភាពបាន 1080 x 2040 ជាប្រភេទអេក្រង់ IPS LCD មកខាងក្រោម បន្តិចវាមាន Logo និង Scensor ស្គេនម្រាមដៃ។ រីឯ ផ្នែកខាងក្រោយវិញ មិនមានអ្វីគួរឱ្យ ចាប់អារម្មណ៍ទេ មានតែកាមេរ៉ា ភ្លោះ 2 គ្រាប់ប៉ុណ្ណោះ។

2

  1. កម្លាំងម៉ាស៊ីន

ទូរស័ព្ទនេះ មានកម្លាំងម៉ាស៊ីនបែងចែកជា 2 គឺមួយម៉ូឌែល ប្រើបន្ទះឈីប Snapdragon 630 មានស៊ីភីយូ 8 គ្រាប់ដោយ 4 គ្រាប់រត់បានល្បឿន 2.2 GHz ប្រភេទ Cortex A53 និង 4 គ្រាប់ទៀតរត់ បានល្បឿន 1.8 GHz Cortex A53 ដូចគ្នា, រ៉េមទំហំ 4GB, ទំហំផ្ទុក 64GB និង GPU Adreno 508។ ចំណែកមួយ ម៉ូឌែលទៀត ប្រើបន្ទះឈីប Snapdragon 660 មានស៊ីភីយូ 8 គ្រាប់ដោយ 4 គ្រាប់រត់បានល្បឿន 2.2 GHz ប្រភេទ Kryo 260 និង 4 គ្រាប់ទៀត រត់បានល្បឿន 1.8 GHz Kryo ដូចគ្នា, រ៉េមទំហំ 6GB, ទំហំផ្ទុក 128GB និង GPU Adreno 512។ ទូរស័ព្ទទាំងពីរ ម៉ូឌែលនេះ អាចប្រើ ស៊ីមកាតបាន 2 ឬបន្ថែម SD Card បានដល់ 256GB និងមានទំហំថ្ម 3020 mAh ដូចគ្នា អាចសាកថ្មលឿន 4.0 ប្រើ USB C 3.1 ព្រមទាំង Support Bluetooth 5.0 ទៀតផង។

3

  1. កាមេរ៉ា

ទូរស័ព្ទមានកាមេរ៉ាល្អ ដោយខាងក្រោយ មានកាមេរ៉ាភ្លោះ មួយគ្រាប់ទំហំ 12MP ជាប្រភេទ PDAF មានកម្រិត Aperture f/1.8 អាចថតបាន ភ្លឺច្បាស់ល្អ និងមួយគ្រាប់ទៀត ទំហំ 8MP អាចថតរូបភាព ដាច់ផ្ទៃខាងក្រោយ បានស្អាតល្អ រីឯកាមរ៉ាខាងមុខវិញ មានទំហំ 8MP មានកម្រិត Aperture f/2.0។

4 5

សរុបសេចក្តីមក នេះជាទូរស័ព្ទល្អមួយ វាមានអេក្រង់ធំល្មម 5.5 អ៊ីញ តែមានរាងតូច ស្រួលកាន់ ហើយកម្លាំង ម៉ាស៊ីនល្អ ព្រមទាំងកាមេរ៉ា ក្រោយ 2 គ្រាប់ថតបានស្អាត ផងដែរ។ ទូរស័ព្ទនេះនឹងចេញ លក់ជាផ្លូវការ នៅថ្ងៃទី 14 សីហា ខាងមុខនេះហើយ នៅទីផ្សារស្រុកចិន មុនគេ ជាមួយនឹងតម្លៃ ចាប់ពី 370 ដុល្លារ ឡើងទៅ សម្រាប់ម៉ូឌែល 64GB និងតម្លៃ 420 ដុល្លារ ឡើងទៅ​ សម្រាប់ម៉ូឌែល 128GB។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Phearum
  • 11:02 AM, 09 August
  • ប្រភព: GSM Arena
  • Tag: ទូរស័ព្ទ