ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    iPhone 8 អាច​នឹង​មាន 3 ពណ៌ ជាមួយ​នឹង​ចំនួន​ដាក់​លក់​មាន​កំណត់

iPhone 8 អាច​នឹង​មាន 3 ពណ៌ ជាមួយ​នឹង​ចំនួន​ដាក់​លក់​មាន​កំណត់

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

នៅសល់ពេលមិនយូរប៉ុន្មានទៀតទេ ដែលក្រុមហ៊ុន Apple នឹងធ្វើការដាក់បង្ហាញនូវ កំពូលស្មាតហ្វូនជំនាន់ថ្មី របស់ខ្លួន អោយពិភពលោក បានស្គាល់ ជាមួយនឹង បច្ចេកវិទ្យាថ្មី រួមទាំងរចនាបថ មួយចំនួនទៀតផង។ ហើយនៅថ្ងៃ នេះដែរ លោក Ming-Chi Kou ដែលជាអ្នក វិភាគម្នាក់ បានអះអាងថា iPhone ទាំង 3 ម៉ូឌែលរបស់ Apple នឹងត្រូវប្រកាសជាផ្លូវការ ក្នុងពេល ជាមួយគ្នា នៅក្នុង ព្រឹត្តិការណ៍មួយ នៅក្នុងខែកញ្ញា ខាងមុខនេះ។

1 Cover

Final 1000x150 copy

ទូរស័ព្ទ iPhone 8, 7s និង 7s Plus អាចនឹងមានការសាកថ្មលឿនជាងមុន ប៉ុន្តែអ្នកប្រហែល ជាត្រូវទិញ Adapter USB-C ថែមមួយទៀត ដើម្បីអោយវាមាន ដំណើរការល្អ។ មិនត្រឹមតែប៉ុណ្ណោះ ទូរស័ព្ទ iPhone ជំនាន់ថ្មី ទាំងអស់នេះ ក៏អាច សាកថ្មតាមរយៈ Wireless បានផងដែរ។ ហើយមកទល់ ពេលនេះ Case ទូរស័ព្ទរបស់ iPhone ទាំង 3 ម៉ូឌែល ក៏ត្រូវបាន ចេញជារូបរាង មុនការដាក់បង្ហាញ បាត់ទៅហើយ។

2

ទន្ទឹមនឹងនេះដែរ iPhone 8 អាចនឹងមានចំនួនត្រឹមតែ 2 ទៅ 4 លានគ្រឿង តែប៉ុណ្ណោះ ជាមួយពណ៌ចំនួន 3 គឺពណ៌ខ្មៅ, ពណ៌ប្រាក់ និង ពណ៌មាស  សម្រាប់ការដាក់លក់ លើកដំបូង នៅចុងខែកញ្ញា បន្ទាប់ពីការ ដាក់បង្ហាញរួចរាល់។ អញ្ចឹង មានន័យថា ការដាក់លក់ គឺចំនួនមានកំណត់ ដែលត្រូវបែកចែក សម្រាប់ការដាក់លក់ នៅលើទីផ្សារ ក្នុង និង ក្រៅប្រទេស ឯតម្លៃវិញ ក៏យើងនៅមិនទាន់ ប្រាកដ នោះដែរ ថាតើវាមាន តម្លៃថ្លៃ រឺអត់។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Sunny
  • 10:50 AM, 09 August
  • ប្រភព: GSM Arena
  • Tag: ទូរស័ព្ទ