ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    Nokia 3 តម្លៃ​សមរម្យ​ហើយ​អាច​ទទួល​បាន Android O ទៀត​នា​ពេល​ខាងមុខ!

Nokia 3 តម្លៃ​សមរម្យ​ហើយ​អាច​ទទួល​បាន Android O ទៀត​នា​ពេល​ខាងមុខ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ស្មាតហ្វូនដំនើរការប្រព័ន្ធប្រតិបត្តិការ Android ចាប់ផ្តើម ប្រកួតប្រជែងគ្នាខ្លាំង ដោយក្រុមហ៊ុនខ្លះ ធានាថានឹងផ្តល់ការ អាប់ដេតទាន់ ពេលវេលា និងរហ័សបំផុត តាមដែលអាច ធ្វើបាន ដើម្បីកុំឲ្យអ្នក ប្រើប្រាស់មានការ ធុញទ្រាន់ ប្រើប្រាស់ប្រព័ន្ធ ដំនើរការដដែល ហើយគ្មានការ អាប់ដេតអ្វីសោះ ឬការអាប់ដេត ក្រោយគេ ក៏អន់ចិត្តខ្លះដែរ។

cover

Final 1000x150 copy

បន្ទាប់ពីមានការចោទសួរថា “តើ Nokia 3 អាចនឹងទទួលបាន កំណែអាប់ដេត Android O ដែរឬទេ” ពីក្រុមអ្នកគាំទ្រ នៅលើគេហទំព័រ Twitter របស់ Nokia នោះ លោក Juho Sarvikas មានតួនាទី ប្រធានផ្នែកផលិតផល របស់ HMD Global បានតបវិញថា​ “ការអាប់ដេត នឹងមានការវត្តមាន សម្រាប់ Nokia 3” ។ តែការតបនេះ គាត់មិនបាន បញ្ជាក់ថា នៅពេលណា នោះទេ ដោយសារតែគ្មាន នរណាសួរ ពីថ្ងៃទទួលបាន។

Nokia 3 នេះ ដាក់លក់ក្នុងស្រុកយើង តម្លៃត្រឹមតែ 143 ដុល្លារប៉ុណ្ណោះ ដោយពេលនេះវា កំពុងដំនើរការប្រព័ន្ធ ប្រតិបត្តិការ Android Nougat ហើយនាពេលខាងមុខ វានឹងអាច ឡើងដល់ Android O ទៀតផង។​

nokia-3

ដូចនេះមិត្តអ្នកអាន ដែលកំពុងប្រើប្រាស់ម៉ូឌែល Nokia 3 នឹងអាចទទួលបាន កំណែអាប់ដេត Android O ដែលត្រៀមចេញ នាពេលខាងមុខ ហើយម៉ូឌែល ដែលមាន កំលាំងម៉ាស៊ីន ខ្លាំងជាង Nokia ក៏នឹងទទួល បានផងដែរ។​

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 8:53 AM, 09 August
  • ប្រភព: Juho Sarvikas’s Twitter
  • Tag: ទូរស័ព្ទ