ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    ទូរស័ព្ទល្អៗ ទាំង 5 ដែល​មាន​តម្លៃ​ខ្ទង់ 200 ដុល្លារ​ប៉ុណ្ណោះ

ទូរស័ព្ទល្អៗ ទាំង 5 ដែល​មាន​តម្លៃ​ខ្ទង់ 200 ដុល្លារ​ប៉ុណ្ណោះ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

កាលពីប៉ុន្មានឆ្នាំមុន បើយើង​មាន​លុយ​ខ្ទង់ 80ម៉ឺន​រៀល រឺ 200$ ហើយ​ចង់ប្រើ ស្មាតហ្វូននោះ អ្នក​ប្រហែល​​ជា​​ត្រូវ​ទិញ ទូរស័ព្ទ​មួយ​ទឹក រឺក៏ទូរស័ព្ទ​ថ្មី តែ​កម្លាំង​ម៉ាស៊ីន​អន់​ខ្សោយ ជាក់​ជា​មិន​ខាន។ ក៏​ប៉ុន្តែ​នា​ពេល​​បច្ចុប្បន្ន​​​នេះ​​វិញ យើងអាចនិយាយបានថា ឧបករណ៍អេឡិចត្រូនិច ដូចជាស្មាតហ្វូនជាដើមនោះ គឺវា​មាន​តម្លៃកាន់តែសមរម្យខ្លាំង​ ហើយវាក៏មានសមត្ថភាព​ ល្អល្មមគ្រាន់ប្រើផងដែរ។ ប្រសិនបើអ្នក កំពុង​តែ​មាន​ចម្ងល់​ថា តើលុយខ្ទង់ 80 ម៉ឺនរៀល រឺ 200$ អាចរកទិញទូរស័ព្ទអ្វីបាននោះ អត្ថបទ​នេះ​ប្រហែល​ជា​មាន​អត្ថប្រយោជន៍ ច្រើន​សម្រាប់​អ្នក ជាក់ជាមិនខាន។

cover

Final 1000x150 copy

  1. Xiaomi Redmi Note 4X (វាមានតម្លៃប្រហែល 180 ដុល្លារ)

1

Redmi Note 4X ជាទូរស័ព្ទដ៏ល្អមួយ មានតម្លៃថោកសមរម្យ តែមានរចនាបថដ៏ល្អប្រណិត ដែលត្រូវ​បាន​បំពាក់​មកនូវ អេក្រង់ធំល្មម 5.5 អ៊ីញ Full HD ច្បាស់ល្អ ថែមទាំងក្រាលកញ្ចក់ 2.5D ទៀតផង។ កម្លាំង​ម៉ាស៊ីន​ក៏ល្អគួរសមដែរ ដោយប្រើប្រាស់ បន្ទះឈីប Snapdragon 625 មានស៊ីភីយូ 8 គ្រាប់, GPU Adreno 505, រ៉េម 3GB និងអង្គផ្ទុកទិន្នន័យ 32GB ហើយក៏អាចបន្ថែម SD Card ដល់ 256GB។ បន្ថែម​ពីនេះ វាក៏មានកាមេរ៉ាច្បាស់ល្មមទាំងមុខនិងក្រោយ, អាចស្កេនម្រាមដៃបានលឿន, ទំហំថ្មធំ 4,100mAh, និងអាចសាកថ្មបានលឿនផងដែរ។ វាមានតម្លៃប្រហែល 180 ដុល្លារ សម្រាប់ម៉ូឌែល 32GB រ៉េម 3GB និងតម្លៃ 215 ដុល្លារ សម្រាប់ម៉ូឌែល 64GB រ៉េម 4GB។

  1. Meizu M5 Note (វាមានតម្លៃប្រហែល 185 ដុល្លារ)

2

Meizu M5 note ត្រូវបានរចនា យ៉ាងស្រស់ស្អាត ព្រមទាំងមានកម្លាំងម៉ាស៊ីនយ៉ាងសមរម្យ ដើម្បីអាច​ឱ្យ​យើងប្រើប្រាស់ទូទៅបានដោយគ្មានបញ្ហាឡើយ។ វាមានអេក្រង់ផុស 2.5D ទំហំ 5.5 អ៊ីញ Full HD ភ្លឺ​ច្បាស់ល្អ និងតួរខ្លួនស្រោបដោយលោហៈដ៏រឹងមាំ។ ផ្នែកខាងក្នុងវិញក៏ល្មមដែរ ដោយបំពាក់នូវបន្ទះឈីប MediaTek MT6755 Helio P10 មានស៊ីភីយូ 8 គ្រាប់, រ៉េមទំហំ 3GB, អង្គផ្ទុកទិន្នន័យ 16GB ឬ 32GB​, ​អាចប្រើស៊ីមកាតបាន 2 និងបន្ថែម SD បានដល់ 256GB ទៀតផង។ រីឯ កាមេរ៉ាវិញ គឺច្បាស់ល្អអាច​ទទួល​យកបាន ទាំងមុខនិងក្រោយ, ទំហំថ្មធំ 4,000mAh និងសាកថ្មបានលឿន, ហើយអ្វីដែលពិសេស​នោះ​គឺ វាមានប្រព័ន្ធដំណើរការស្រលះល្អ ងាយស្រួលប្រើ ថែមទាំងអាចស្កេនម្រាមដៃ​បានយ៉ាង​រហ័ស​មែន​ទែន។ ចំណែកឯតម្លៃវិញគឺ 185 ដុល្លារ សម្រាប់ម៉ូឌែល 16GB និង 198 ដុល្លារ សម្រាប់ម៉ូឌែល 32GB។

  1. Vivo Y55s (វាមានតម្លៃប្រហែល 189 ដុល្លារ)

3

Vivo Y55s ជាម៉ូឌែលដ៏គួរឱ្យចាប់អារម្មណ៍មួយ។ វាជាទូរស័ព្ទដែលមានកម្លាំងធុនមធ្យមទេ ក៏ប៉ុន្តែអាច​ដំណើរការ​បានយ៉ាងរលូនល្អ ជាមួយនិងការកែច្នៃផ្ទៃប្រើប្រាស់ដោយ Vivo។ វាមានរាងតូចល្មម ងាយ​ស្រួល​កាន់ ជាមួយនឹងអេក្រង់ 5.2 អ៊ីញ 720 HD។ កម្លាំងម៉ាស៊ីនវិញ ត្រូវបានបំពាក់ដោយ បន្ទះឈីប Snapdragon 425 រត់បានល្បឿន 1.4 GHz, GPU Adreno 306, រ៉េមទំហំ 2GB និងទំហំផ្ទុក 16GB។ លក្ខណៈពិសេសរបស់ស្មាតហ្វូននេះគឺ ផ្ទៃប្រើប្រាស់របស់វា ដំណើរការបានលឿនល្អ ហើយ​មាន​សណ្ឋាន​ស្រដៀង iOS និងមានប្រព័ន្ធបំពងសម្លេងល្អ អាចស្តាប់តន្ត្រីបានពិរោះ ថែមទាំងមានកាមេរ៉ា​អាច​ថ​ត​រូបភាព​បានច្បាស់ល្អទាំងខាងមុន និងក្រោយ ជាមួយនឹងថ្មកាន់បានពេញមួយថ្ងៃយ៉ាងងាយ។

  1. Xperia L1 (វាមានតម្លៃប្រហែល 209 ដុល្លារ)

4

Xperia L1 ជាស្មាតហ្វូនធុនមធ្យមរបស់ Sony ដែលមានតម្លៃ និងគុណភាពល្អ។ វាមានរចនាបថ​សាមញ្ញ​ស្អាត មិនមានប៊ូតុងចុចរញ៉េរញ៉ៃច្រើន ដូចទូរស័ព្ទដទៃឡើយ ពោលគឺមានលក្ខណៈស្រដៀង​ទៅ​នឹង​ស្មាតហ្វូតកំពូលរបស់ Sony អញ្ចឹងដែរ។ សម្រាប់ម៉ាស៊ីនខាងក្នុងវិញត្រូវបានបំពាក់ មកជាមួយ CPU MediaTek MT6737T រត់បានល្បឿន 1.45GHz, រ៉េមទំហំ 2GB, ទំហំផ្ទុក 16GB អាចបន្ថែម SD Card ដល់ 256GB, និងថ្មទំហំ 2620mAh។ ថ្មីត្បិតតែវាមានកម្លាំងម៉ាស៊ីនមធ្យមមែន ក៏ប៉ុន្តែវា​អាច​ដំណើរ​ការបានយ៉ាងរលូនល្អ មិនថាលេងហ្គេម ឬបើកកម្មវិធីច្រើនទេ រីឯកម្លាំងថ្មវិញក៏មិនអន់ដូចជា តួលេខ​ដែរ វាអាចកាន់ថ្មបានពេញមួយថ្ងៃឯណោះ មិនឱ្យយើងព្រួយបារម្ភឡើយ ហើយថែម​ទាំង​បំពាក់​រន្ធសាកថ្ម Type-C ទៀតផង។

  1. Oppo A57 (វាមានតម្លៃប្រហែល 229 ដុល្លារ)

5

Oppo A57 នេះវិញរៀងថ្លៃជាងគេបន្តិច តែក៏មានលក្ខណៈសម្បត្តិល្អច្រើនដែរ។ រចនាបថ​របស់​ទូរស័ព្ទ​នេះ​គឺ​ស្អាត ដោយមានរាងតូចល្មម ងាយស្រួលចាប់កាន់ ហើយមានរបៀបប្រើប្រាស់ស្រលះល្អ និង​ដំណើរការ​បានរលូន មិនថាការលេងហ្គេមដែលមានក្រាហ្វិចធំឡើយ។ វាបានបំពាក់នូវកម្លាំង​ម៉ាស៊ីន​ល្អ​បង្គួរ ប្រើបន្ទះឈីប Snapdragon 435, GPU Adreno 505, រ៉េម 3GB, ទំហំផ្ទុក 32GB ហើយក៏​អាច​បន្ថែម​ដល់ 256GB ផងដែរ។ ចំណុចពិសេសពីទូរស័ព្ទនេះគឺ កាមេរ៉ា តែម្តង ដោយវាមានកាមេរ៉ា​ខាងមុខ​ទំហំ​ធំ ដល់ 16MP អាចថត Selfie បានច្បាស់ល្អ ចំណែកកាមេរ៉ាក្រោយក៏ថតបានច្បាស់ល្អដែរ ហើយ​ថែម​​ទាំង​អាច​​ស្កេន​ម្រាម​ដៃ​បានយ៉ាងលឿនទៀតផង។

អញ្ចឹងទាំងនេះជាទូរស័ព្ទដែលពិសេស សម្រាប់អ្នកដែលចង់បានស្មាតហ្វូន ដែលមានមុខងារល្អប្រើ តែ​មិន​​ចង់ចំណាយលុយច្រើនដើម្បីទិញស្មាតហ្វូនថ្លៃៗ យកមកប្រើ។ ម្យ៉ាងទៀត ទូរស័ព្ទទាំងនេះ មាន​កម្លាំង​​ម៉ាស៊ីន​ល្មមប្រើកិច្ចការទូទៅ ថែមទាំងអាចលេងហ្គេមបានយ៉ាងរលូនល្អ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Phearum
  • 2:27 PM, 08 August
  • ប្រភព: CamboReport
  • Tag: ទូរស័ព្ទ