ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    នេះគឺជារូបរាង​ផ្លូវ​ការ​របស់ Galaxy S8 Active ត្រៀម​នឹង​ចេញ​ឆាប់ៗ​នេះ​ឯង!

នេះគឺជារូបរាង​ផ្លូវ​ការ​របស់ Galaxy S8 Active ត្រៀម​នឹង​ចេញ​ឆាប់ៗ​នេះ​ឯង!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ពត៌មានរបស់ S8 Active បានស្ងប់​ស្ងាត់​ទៅ​វិញ​ហើយ បន្ទាប់​ពីរូបរាង​ជា​ផ្លូវការ​របស់ Galaxy S8 Active ត្រូវ​បាន​បង្ហាញ​ឲ្យ​ឃើញ​ជា​សាធារណៈតាមប្រព័ន្ធអ៊ីនធឺណែតកាលពីដើមសប្ដាហ៍នេះ ដោយ​ក្រុម​​ហ៊ុន AT&T ខណៈ​មាន​អតិថិជន​របស់ Samsung ជាច្រើន​កំពុង​រង់ចាំទិញយកម៉ាស៊ីនរឹងម៉ាំ និ​ង​ធន់​នោះ​​មក​ប្រើ​ប្រាស់​នៅ​ឯប្រទេសមហាអំណាចអាមេរិក។

1

Final 1000x150 copy

Galaxy S8 Active ដូចរូបភាពខាងលើ និងខាងក្រោមនេះ គឺជាផលិតផលផ្ដាច់មុខរបស់ក្រុមហ៊ុន​ផ្គត់​ផ្គង់​សេវាកម្ម​ទូរស័ព្ទរបស់អាមេរិកដ៏ធំមួយគឺ AT&T ដែលបានសហការណ៍គ្នាយ៉ាងស្អិតរមួតជាមួយនឹង Samsung ក្នុងការនាំយក S8 Active ចូលកាន់ទីផ្សារ ពិសេសម្រាប់អ្នកចង់បានស្មាតហ្វូន​មាន​សមត្ថភាព​ខ្ពស់ ហើយធន់ទៅតាមកាលៈទេសៈប្រើប្រាស់ពិបាកៗជាដើម។ រូបរាងរបស់ S8 Active មានភាពខុសប្លែកគ្នាច្រើន បើប្រៀបធៀបជាមួយនឹង S8 និង S8+ ធម្មតា ព្រោះវាប្រៀបបានដូចជាអាវ​ក្រោះ​ស្រោប​ជុំវិញតួម៉ាស៊ីនអញ្ចឹងដែរ ដោយអេក្រង់គឺរក្សានៅដដែលមិនខុសគ្នាពីម៉ូឌែលធម្មតានោះទេ ដោយវាមានទំហំ 5.8 អ៊ីញ ជាប្រភេទ Infinite Display មានកម្រិត Resolution​ ដល់ទៅ 2K មាន​សភាព​​លាត​​សន្ធឹង មើល​ទៅ​ពេញភ្នែក​តែម្ដង។

2 3 4

សម្រាប់កម្លាំងម៉ាស៊ីន AT&T នៅមិនបានប្រកាសប្រាប់ឲ្យមហាជនបានដឹងនៅឡើយទេ ព្រោះថា AT&T នឹង​ចេញ​លក់ S8 Active នេះ​នៅ​ក្នុង​អំឡុង​ពេល​មាន​កំ​ណត់ មិនមែនបើកលក់រហូតនោះទេ អាច​និយាយ​​បាន​ថា S8 Active នឹង​ចេញលក់នៅតាមបណ្ដាក្រុមហ៊ុន ដែលផ្គត់ផ្គង់សេវាកម្មទូរស័ព្ទ​ផ្សេង​ទៀត​​នៅ​អាមេរិកក៏ថាបាន។ ពិសេសដើម្បីក្លាយជាម្ចាស់របស់ S8 Active គឺគ្រាន់តែចំនាយប្រាក់ 28.34$ ក្នុង​មួយខែប៉ុណ្ណោះ នៅអាមេរិក ដែលអាចជ្រើសរើសបានចំនួន 2 ពណ៌គឺប្រផេះ និងទឹកមាស ដោយ​មិន​មានចេញលក់នៅតាមទីផ្សារពិភពលោកផ្សេងៗទៀតឡើយ តែនឹងមកដល់ស្រុកខ្មែរយើង​នៅ​ពេល​របស់​មួយ​ទឹក​ធ្លាក់​មក​ដល់!

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 2:05 PM, 08 August
  • ប្រភព: SlashGear
  • Tag: ទូរស័ព្ទ