ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    Apple បាន​បញ្ចេញ​កំណែ Update iOS 11 Beta 5 សម្រាប់ Developer ហើយ

Apple បាន​បញ្ចេញ​កំណែ Update iOS 11 Beta 5 សម្រាប់ Developer ហើយ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

មិត្តអ្នកអានទាំងអស់គ្នា ដែលប្រើប្រាស់នូវប្រព័ន្ធ ប្រតិបត្តិការ iOS ប្រហែល​ជា​បាន​ដឹង ហើយថា Apple បាន​ប​ញ្ចេញ នូវកំណែ Update សាក​ល្បង​លើ iOS 11 បានចំនួន 4 ដង រួចមកហើយ ដែលកំណែ Update iOS 11 Beta នីមួយៗ គឺវាសុទ្ធតែមាន មុខងារថ្មីៗ ជាច្រើន ហើយនៅព្រឹកនេះដែរ Apple បាន​បញ្ចេញ​នូវ​កំណែថ្មី មួយទៀតហើយ គឺ iOS 11 Beta 5 សម្រាប់អោយទៅអ្នក Developer ក្នុងការ​សាក​ល្បង ក៏ដូចជាជួសជុលកំហុសដែលមានស្រាប់លើកំណែមុនៗ, បន្ថែមលក្ខណៈពិសេសមួយចំនួន និង ផ្លាស់ប្តូផ្ទៃ Icon។ ចង់ដឹងទេ ថាតើកំណែ Beta 5 បានកែប្រែអ្វីខ្លះ?

1 cover

Final 1000x150 copy

តោះ ខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាពីចំណុចថ្មីៗ របស់ iOS Beta 5 នៅខាងក្រោមនេះ៖

  1. នៅពេលថតអេក្រង់ទូរស័ព្ទ iPhone ឬក៏ iPad របស់អ្នក, វានឹងបង្ហាញរអោយអ្នកដឹងថាការថត គឺ​កំពុងតែដំនើរការ ដែលឥឡូវនេះគឺ វាលោតចេញជាពណ៌ក្រហមជំនួសអោយពណ៌ខៀវ ដែល​ធ្វើអោយវាកាន់តែលេចធ្លោជាមុន។

2

  1. មុខងារ iCloud Messages លែងមាននៅលើ iOS 11 Beta 5 នេះទៀតហើយ ដែលមុខងារ​នេះ​ពីមុន គឺអនុញ្ញាតអាចអោយយើងរក្សារទុករាល់សារនៅក្នុងកម្មវិធី Message ចូលទៅក្នុង iCloud ។
  2. មុខងារចាក់ចម្រៀងនៅលើ Control Center បានផ្លាស់ប្តូរជាមួយរចនាបទថ្មី ហើយអាច Connect បានរហ័សជាងមុននៅលើ Air Play  រឺតំណរផ្សេងៗ។

3

  1. រូបតំណាងសម្រាប់កម្មវិធី Setting ត្រូវបានកែសម្រួល ដោយជំនួសផ្ទៃខាងក្រោយដែល​មាន​ពណ៌​ប្រផេះ អោយទៅជាពណ៌ខ្មៅ ដែលធ្វើអោយកាន់តែលេចធ្លោបន្តិចទៀត។
  2. រូបតំណាងសម្រាប់កម្មវិធី Camera ក៏ត្រូវបានកែសម្រួលយ៉ាងល្អិតល្អន់ផងដែរ ដោយបង្ហាញ​ពី​ការ​រចនាសាមញ្ញជាងមុន ហើយបានដកចេញនូវបន្ទាត់ពីរដែលធ្លាប់មានផងដែរ។

4

iOS 11 Beta 5 ត្រូវបានបើកអោយប្រើប្រាស់សម្រាប់តែអ្នក Developer ប៉ុណ្ណោះ ហើយសម្រាប់អ្នក​ប្រើប្រាស់​ធម្មតាវិញ អាចនឹងទទួលបាននៅចុងសប្តាហ៍នេះ។ ហើយអ្នកទាំងអស់គ្នា ក៏អាចតម្លើងវាប្រើ បណ្តោះអាសន្ន សិនក៏បាន ប្រសិនបើអ្នក ចង់សាកល្បង រឺ ក៏រង់ចាំ Full Version តែម្តងក៏ល្អដែរ ព្រោះ​នៅ​មិនយូរ ទៀតនោះទេ គ្រប់គ្នានឹងបាន​ប្រើជាក់ជាមិនខាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Sunny
  • 1:28 PM, 08 August
  • ប្រភព: Macrumors
  • Tag: ទូរស័ព្ទ