ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    លេចចេញ រូបរាង​ពេញ​ទំហឹង​របស់ LG V30 ដែល​នឹង​មក​ដល់​ឆាប់ៗ​ខាង​មុខ​នេះ​ហើយ!

លេចចេញ រូបរាង​ពេញ​ទំហឹង​របស់ LG V30 ដែល​នឹង​មក​ដល់​ឆាប់ៗ​ខាង​មុខ​នេះ​ហើយ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

LG គ្រោងនឹងបញ្ចេញអាវុធធំមួយផ្សេងទៀត​របស់​ខ្លួន​នាចុង​ឆ្នាំ 2017 នេះ សម្រាប់​ជែង​គ្នា​ជាមួយ​នឹង​ស្មាតហ្វូន​ផ្សេៗ​ទៀតជា​ច្រើន ដោយ​វាគឺ​ជា​ត្រកូល V មានឈ្មោះថា V30 ជាកំណែ Update ថ្មីចេញមុ​ខ​ជំនួស​ V20 ដែលបានចេញកាលពីចុងឆ្នាំ 2016 កន្លងទៅជាមួយនឹងសមត្ថភាពប្រសើរជាង និងមាន​លក្ខណៈ​សម្បត្តិពិសេសច្រើនជាង។

1

Final 1000x150 copy

មកដល់ថ្ងៃនេះយើងបានប្រទះឃើញរូបរាងបែកធ្លាយ ពេញទំហឹងតែម្ដងរបស់ LG V30 បន្ទាប់ពីមាន​ពត៌មាន​ជាច្រើនបានចេញផ្សាយកាលពីពេលកន្លងមកឥតឈប់ឈរ ដោយរូបរាងលើកនេះ​សបង្ហាញ​ឲ្យ​ឃើញ​ថា V30 មានផ្ទៃខាងក្រោយស្រដៀងទៅនឹង LG G6 ដែរ ជាមួយនឹងកាមេរ៉ាភ្លោះនៅដដែល និង​មាន​ភ្លើង Flash នៅខាងឆ្វេង ជាមួយនឹងមុខងារ Laser Auto Focus សម្រាប់ Focus ទៅលើចំនុច​អ្វី​មួយ​នៅពេលថតរូប និងវីដេអូបានរហ័ស។ ជាងនេះទៅទៀត V30 បានរក្សាសេនស័រស្កេនក្រយ៉ៅ​ដៃ​នៅ​ខាងក្រោយដដែល ហើយរក្សាឡូហ្គូ LG និងឈ្មោះ V30 នៅដដែលផងដែរ រីឯផ្ទៃខាងមុខវិញគឺវាមាន​អេក្រង់​លាតដូច G6 អញ្ចឹងដែរ ដែលយើងអាចរីករាយក្នុងការប្រើប្រាស់ជាមួយគែមអេក្រង់តិចបំផុត ជាមួយកម្រិត Resolution លោតដល់ទៅ 2K ឯណោះ។

2 3 4

យោងតាមប្រភពព័ត៌មានបានប្រាប់ឲ្យដឹងថា V30 ដែលបានបែកធ្លាយរូបរាងនេះគឺជារបស់ក្រុមហ៊ុន AT&T ដែលបានទិញ LG យក ហើយថតវីដេអូប្រូមូសិន រីឯកម្លាំងម៉ាស៊ីន និងសមត្ថភាពពិសេសៗ ដែល​មាននៅក្នុងម៉ាស៊ីនរបស់ V30 នេះនៅមិនទាន់ដឹងច្បាស់នៅឡើយនោះទេ ដូច្នេះយើងនឹងរង់​ចាំ​មើល​​ដំណឹងថ្មីៗផ្សេងទៀតរបស់វា។ សម្រាប់ប្រិយមិត្ត ដែលបានឃើញរូបភាពទាំង 3 ខាងលើ តើ​អ្នក​មាន​មតិយោបល់យ៉ាងណាដែរ ជុំវិញរូបរាងរចនាបទថ្មីមួយនេះ? តើអ្នកពេញចិត្ត ហើយត្រៀមថវិកា​ដើម្បី​ទិញ​វា​យកទៅប្រើប្រាស់ឬនៅ? ឬរង់ចាំមើលថ្ងៃប្រកាសចេញសិន បានគិតទៀត?

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 12:50 PM, 08 August
  • ប្រភព: SlashGear
  • Tag: ទូរស័ព្ទ