ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    OnePlus 5 បញ្ចេញ​ពណ៌​ថ្មី Soft Gold កុំ​ឱ្យ​ច្រលំ​ជាមួយ iPhone 7 Plus ទៀត

OnePlus 5 បញ្ចេញ​ពណ៌​ថ្មី Soft Gold កុំ​ឱ្យ​ច្រលំ​ជាមួយ iPhone 7 Plus ទៀត

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

កំពូលស្មាតហ្វូន OnePlus 5 ដែលប្រកាសចេញកាលពី ខែមិថុនា កន្លងទៅទទួលបានការ មិនពេញចិត្តខ្លះ ទៅលើការរចនា ស្រដៀងទៅនឹង iPhone 7 Plus ហើយថែមទាំង មានពណ៍ខ្មៅ ស្រដៀងគ្នាទៀតផង។ អញ្ចឹងហើយ ទើបកាលពី ម្សិលមិញនេះ OnePlus បានប្រកាសចេញ ជាផ្លូវការ នូវពណ៌ថ្មី របស់ OnePlus 5 ជាពណ៍បែប មាសស្រាល។

1

Final 1000x150 copy

សម្រាប់ពណ៌ Soft Gold នេះយើងធ្លាប់បានឃើញវារួចមកហើយ នៅលើ OnePlus 3 និង OnePlus 3T ប៉ុន្តែវាកាន់តែ ស៊ីគ្នា ជាមួយរចនាបថថ្មី របស់ OnePlus 5 នេះ។ មើលទៅវាមាន រូបរាងស្អាត មានភាពថ្លៃថ្នូរ សម្រាប់មនុស្សទូទៅ ទាំងប្រុសស្រី ហើយក៏មិនឆើតឆាយ ពេកដែរ ដោយផ្នែកខាង ក្រោយរបស់ទូរស័ព្ទមាន ពណ៌ទឹកមាសស្រាល រីឯខាងមុខវិញ មានពណ៌ស ស្អាតម្យ៉ាងដែរ។ ចំណែកឯ លក្ខណៈសម្បត្តិ ផ្សេងទៀត គឺនៅដដែល ទាំងអស់។

2 3

ពណ៌ថ្មីនេះ ជាប្រភេទ Limited Edition ដោយវាមានតែនៅលើ ម៉ូឌែល ដែលមានរ៉េម 6GB និង អង្គផ្ទុកទិន្នន័យ 64GB ប៉ុណ្ណោះ រីឯ ម៉ូឌែលរ៉េម 8GB និងអង្គផ្ទុកទិន្នន័យ 128GB នៅតែប្រើពណ៌ ខ្មៅក្រិប Midnight Black និង ពណ៌ប្រផេះ Slate Gray ដដែល។ 

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Phearum
  • 11:34 AM, 08 August
  • ប្រភព: GSM Arena
  • Tag: ទូរស័ព្ទ