ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    កាស Bluetooth ស៊េរី​ថ្មី​របស់ Samsung បាន​មក​ដល់ហើយ

កាស Bluetooth ស៊េរី​ថ្មី​របស់ Samsung បាន​មក​ដល់ហើយ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

កាលពីមួយរយៈកន្លងទៅ Samsung ធ្លាប់បានបង្ហើបប្រាប់ម្តង រួចមកហើយថា ក្រុមហ៊ុននឹងបង្ហាញ ពីកាស Bluetooth ឥតខ្សែ សម្រាប់អតិថិជន របស់ខ្លួន ដែលមានសមត្ថភាព មិនចាញ់ AirPods ។ ហើយថ្ងៃនេះដែរ​ ក្រុមហ៊ុន Samsung បានប្រកាសនូវ កាសប៊្លូធូសថ្មី នៅលើគេហទំព័រ របស់ខ្លួន ដែលកាសនេះដែរ គឺមាន ឈ្មោះថា U Flex ។

1 Cover

Final 1000x150 copy

កាសប៊្លូធូសស៊េរីថ្មីនេះ គឺអាច Connect ជាមួយនឹងមុខងារ Bixby បានយ៉ាងលឿន ហើយសម្រាប់មុខងារ S Voice វានឹងដំណើរការ បានយ៉ាងល្អ ផងដែរ។ កាសស្តាប់ត្រចៀកនេះ មានរន្ធបំពងសម្លេង បែងចែកជាពីរ គឺរន្ធបុកបាស ទំហំ11 mm និង រន្ធសំលេង ទំហំ 8 mm ប៉ុន្តែក្រុមហ៊ុន Samsung ក៏មិនបាន បញ្ជាក់ទេថា កាសប៊្លូធូសនេះ មានសមត្ថភាពខ្លាំង ប៉ុណ្ណានោះទេ។

2

កាសប៊្លូធូសនេះ គឺដំណើរការជាមួយនឹងប្រតិបត្តិការណ៍ Android Nougat 7.0 ឬខ្ពស់ជាងនេះ ហើយមកទល់ ពេលនេះ ក្រុមហ៊ុន Samsung នៅតែបន្ត វិភាគប្រព័ន្ធ Wifi លើកាស  U Flex នេះ ដើម្បីបង្កើន ប្រសិទ្ធភាព ទាំងប្រព័ន្ធសម្លេង និងប្រព័ន្ធ Connect Bluetooth បើទោះជាកម្រឹត នៃការចាប់ Bluetooth មានភាពល្អប្រសើរ ហើយក៏ដោយ។

3

4

កាសប៊្លូធូស U Flex នេះ គឺស្រោបដោយជ័រ ទន់អាចពត់បាន 100 ដឺក្រេ ដែលងាយស្រួលយក ទៅតាមខ្លួន ហើយធន់ក្នុងការ បត់បែន ដោយពុំចាំបាច់បារម្ភ ពីការបាក់ រឺ ខ្ទេចនោះឡើយ ចំនែកកម្លាំងថ្មវិញ អាចប្រើបានរហូត ដល់ទៅ 10 ម៉ោងឯណោះ លើសពីនេះទៅទៀត កាសនេះក៏មាន អាវក្រោះការពារទឹក សាចផងដែរ។ កាសប៊្លូធូស U Flex មាន 3 ពណ៍សម្រាប់ ជ្រើសរើស គឺ​ពណ៍ខៀវ, ពណ៍.ស និង​ ពណ៍ខ្មៅ ដែលអាចបំពេញតាម ចំណង់ចំណូលចិត្ត របស់អ្នកប្រើប្រាស់បាន។

ទស្សនាវីដេអូបន្ថែម:

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Sunny
  • 11:04 AM, 08 August
  • ប្រភព: Samsung
  • Tag: Accessories