ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    នេះ​ជា​រូបភាព​ពិត​ប្រាកដ​ដំបូង​ហើយ របស់ Note 8

នេះ​ជា​រូបភាព​ពិត​ប្រាកដ​ដំបូង​ហើយ របស់ Note 8

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ពីរសប្តាហ៍ទៀតប៉ុណ្ណោះ ក្រុមហ៊ុន Samsung នឹងបើកវាំងនន សម្ភោធទូរស័ព្ទ Note ជំនាន់ថ្មី របស់ខ្លួនហើយ ដោយនេះគឺជា ផលិតផលដ៏គួរអោយ ចាប់អារម្មណ៍ បំផុតមួយប្រចាំឆ្នាំ 2017 នេះ។ ដូចយើងបានដឹង ហើយថា ឆ្នាំមុន Samsung ខកខាន មិនបានដាក់លក់ Note 7 នោះទេ ដោយសារតែវាមាន បញ្ហាថ្ម ជាហេតុ Samsung បានប៉ះប៉ូវ ទឹកចិត្តអតិថិជនខ្លួន ដោយបញ្ចេញ S8 និង S8+ ដែលទូរស័ព្ទ ទាំងពីរនេះ មានរចនាបថ បែបអនាគតតែម្តង ចុះសម្រាប់ Note 8 ដែលជា លំដាប់ស្មាតហ្វូន ធំជាងស៊េរី S ទៀតនោះ តើវានឹងមាន រូបរាងយ៉ាង ដូចម្តេចទៅ?

cover

Final 1000x150 copy

សង្កេតមើលតាមរូបភាពខាងលើ យើងឃើញថា Note 8 មានរូបរាង 95% ទៅហើយ ដូចទៅនឹង រូបភាព បែកធ្លាយដែល យើងបានឃើញ កន្លងទៅនេះ។ អេក្រង់វាមានភាព លាតសន្ធឹង សឹងតែពេញផ្ទៃ ខាងមុខហើយ ថែមទាំងមាន ភាពកោង និងទាលនៅកែង ទាំងបួនទៀតផង។ វាប្លែកពី Galaxy S8+ ត្រង់ថា Note 8 វារាងមានទទឹងវែង ជាងបន្តិច និងជ្រុងទាំងបួន មានភាពកែង មិនមូលដូច Galaxy S8 ឡើយ។ វាក៏នៅតែមានភ្ជាប់ មកជាមួយប៊ិច S Pen ដដែល មិនបានបោះបង់ ចោលនោះទេ ហើយសម្រាប់ ចំណុចផ្សេងទៀត ដូចជាប៊ូតុង 3D Touch ទ្រនាប់ស្កេនម្រាមដៃ និងកាមេរ៉ាវិញ គឺស្ថិតនៅកន្លែង ដដែល មិនបាន ផ្លាស់ប្តូរ ប្លែកពី S8 ឡើយ។

Galaxy-Note-8-prototype

Note 8 នឹងបង្ហាញខ្លួនជាផ្លូវការ នៅថ្ងៃទី 23 សីហាខាងមុខ នេះហើយ មុន Apple បានមួយខែ។ Samsung នឹងលក់វាថ្លៃជាង Note 7 ខ្ទង់ 150$ ពោលតម្លៃពេញ គឺនៅម្តុំ 900$ ឯណោះ ដែលនេះហាក់បី ដូចជាថ្លៃ បន្តិចហើយ តែបើយើង ប្រៀបធៀបជាមួយ Galaxy S8+ វិញ យើងឃើញថា វាខុសគ្នាប្រហែល 75$ ប៉ុណ្ណោះ តែយើងចំណេញ បានប៊ិច S Pen និងមុខងារពិសេសៗ ជាច្រើនទៀត របស់ត្រកូល Note។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Vongthear
  • 10:38 AM, 08 August
  • ប្រភព: My Everyday Tech
  • Tag: ទូរស័ព្ទ