ទំព័រដើម    >    យានយន្ត    >    ព័ត៌មាន    >    ការ​កើន​ឡើង​នៃ​រថយន្ត​ឆ្លាត​វៃ​ក៏​ជា​ការ​ព្រួយ​បារម្មណ៍ដែរ!

ការ​កើន​ឡើង​នៃ​រថយន្ត​ឆ្លាត​វៃ​ក៏​ជា​ការ​ព្រួយ​បារម្មណ៍ដែរ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

រាជរដ្ឋាភិបាកចក្រភពអង់គ្លេសមានការព្រួយបារម្មណ៍ និងបានដាស់តឿន ដល់ក្រុមហ៊ុនផលិតឡាន ឆ្លាតវៃ ត្រូវមានប្រព័ន្ធសុវត្ថិភាព គ្រប់គ្រង ឡានទាំងនោះ ឲ្យបានម៉ត់ចត់ មុនពេលដែល មានបញ្ហា Error កើតឡើង ប៉ះពាល់ដល់ ប្រជាជនឯទៀត។

cover

Final 1000x150 copy

រដ្ឋមន្រ្តីសារធារណការ និងដឹកជញ្ជូន លោក Lord Callanan បានរៀបរាប់ពីការ តភ្ជាប់ និងការកើនឡើង នៃចំនួន រថយន្តឆ្លាតវៃ លើដងផ្លូវ ប្រទេសអង់គ្លេស ដោយក្រោមការគ្រប់គ្រង និងការការពារ របស់លោក មុនពេលដែលមាន ការរងការវាយប្រហារ លើប្រព័ន្ធ Cyber ដូចជាការ Hack ទៅលើកុំព្យូទ័រអញ្ចឹង ដោយសារតែរថយន្ត ទាំងនោះកាន់តែ ឆ្លាតវៃ ដែលខ្មែរយើង ហៅថា ប្រព័ន្ធកុំព្យូទ័រ បានបំពាក់ទៅលើ ឡានទាំងនោះ ដូចនេះ វាក៏អាចនឹងរង នូវការវាយប្រហារ ផងដែរ។

មុនពេល ដែលមានហេតុការណ៍អាក្រក់កើតឡើងនោះ រាជរដ្ឋាភិបាល ​អង់គ្លេស ត្រូវតែ ផ្តល់ការ ដាស់តឿន ដល់ក្រុមហ៊ុន ផលិតឡានទាំងនោះ គ្រប់គ្រងនូវប្រព័ន្ធ បច្ចេកវិទ្យា ដែលពួកគេ បំពាក់លើឡាន ទាំងនោះ ឲ្យបានល្អ និងប្រាកដថា មិនបង្ករជាបញ្ហា ដល់អ្នក ប្រើប្រាស់ និងអ្នកដទៃ។

BBCZHCN

បន្ថែមថា ឡានឆ្លាតវៃទាំងនោះ ខ្លះមានសមត្ថភាពបើកបរ ដោយស្វ័យប្រវត្តិ ដូច្នេះនេះជា ចំនុចសំខាន់ ដែលអ្នកផលិតផល ឡានទាំងនោះ មិនត្រូវថ្លោះធ្លោយឡើយ ដើម្បីកុំឲ្យមាន ហេតុការណ៍អាក្រក់ កើតឡើង នាពេលខាងមុខ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 10:23 AM, 08 August
  • ប្រភព: The Verge
  • Tag: យានយន្ត