ទំព័រដើម    >    ភាពយន្ត    >    ព័ត៌មាន    >    បាញ់​មិន​បន្ថយ​ដៃ The Dark Tower ជាប់​លេខ​កំពូល​ក្នុង​តារាង Box Office

បាញ់​មិន​បន្ថយ​ដៃ The Dark Tower ជាប់​លេខ​កំពូល​ក្នុង​តារាង Box Office

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

នៅក្នុងសប្តាហ៍នេះ មានរឿងទើបចាក់បញ្ចាំងមួយចំនួនដែរ នៅសប្តាហ៍ដំបូង តែអាចឈរតំណែង កំពូលនៅក្នុង តារាង Box Office មានតែ 1 រឿងប៉ុណ្ណោះ គឺខ្សែភាពយន្ត The Dark Tower ជាប្រភេទរឿង វិទ្យាសាស្រ្តប្រឌិត ដែលរៀបរាប់ ពីបុរស 2 នាក់ ដោយម្នាក់ ជាខ្មាន់កាំភ្លើងបុរាណ បានជាប់ក្នុងសង្រ្គាម មិនចេះចប់មួយ ជាមួយបុរសម្នាក់ទៀត ដែលយើង ដឹងថាជា Man in Black ។ ក្នុងគោលបំណង របស់បុរសខ្មាន់កាំភ្លើង ការពារមិនឲ្យបុរស Man in Black នោះ ឡើងទៅលើ កំពូលរបស់ប៉ម មួយនោះបាន។

cover

Final 1000x150 copy

បន្ទាប់ជាប់ចំណាត់ថ្នាក់លេខ 2 គឺខ្សែភាពយន្ត Dunkirk ជាប្រភេទរឿង មនោសញ្ចេតនា រៀបរាប់ពីដំណើរ សាច់រឿង អំឡុងឆ្នាំ 1940 ខែឧសភា ពេលដែល អាល្លឺម៉ង់ឈាន ចូលបារាំង ដោយជាប់អន្ទាក់ នៅតំបន់ឆ្នេរនៃ Dunkirk ក្រោមការច្បាំងគ្នា រវាងអង់គ្លេស និងបារាំង ទើបធ្វើឲ្យការ ជម្លៀសខ្លួនពិបាក និងយឺតយ៉ាល តែទីបំផុត ទាហានជនជាតិបារាំង, អង់គ្លេស, ប៊ែលហ្ស៉ីក និងឌុច ប្រមាណ 330,000 បានជម្លៀស ដោយសុវត្ថិភាព។  

នេះជាសាច់រឿង ត្រួសៗ ដែលយើង ទទួលបាន និងចំណាត់ថ្នាក់លេខ 3 គឺខ្សែភាពយន្ត The Emoji Movie ជាប្រភេទរឿង គំនូរជីវចល បែបវិទ្យាសាស្រ្តប្រឌិត រៀបរាប់ពីពពួក Emoji ដែលរ់សនៅ ទីក្រុងមួយ ក្នុងស្មាតហ្វូនរបស់យើង ប្រើប្រាស់ ដោយ Emoji ទាំងអស់មាន ការបង្ហាញមុខមាត់ ឬរូបរាង តែមួយគត់ តែ Gene អាចផ្លាស់ប្តូរ មុខមាត់ និងរូបរាង បានខុសពី Emoji ដទៃ ហើយសមត្ថភាព របស់ Gene ក៏ខ្លាំងបានជួយ Hi-5 Emoji និង Jailbreak Emoji ធ្វើដំនើរការទៅកាន់ កម្មវិធីផ្សេងៗទៀត រហូតជួបមេរោគ។

ខាងក្រោមជាតារាង Box Office ដែលយើងបានជ្រើសរើសខ្សែ ភាពយន្តចំនួន 10 ដែលរកប្រាក់ ចំណូលបាន ច្រើនជាងគេ នាសប្តាហ៍នេះ ៖

  1. The Dark Tower

ចាក់បញ្ចាំងនាសប្តាហ៍ទី 1 បានប្រាក់ចំនូល 19 លានដុល្លារ និងសរុប 60 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

1

  1. Dunkirk

ចាក់បញ្ចាំងនាសប្តាហ៍ទី 3 បានប្រាក់ចំនូល 17 លានដុល្លារ និងសរុប 133 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

2

  1. The Emoji Movie

ចាក់បញ្ចាំងនាសប្តាហ៍ទី 2 បានប្រាក់ចំនូល 12 លានដុល្លារ និងសរុប 49 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

3

  1. Girls Trip

ចាក់បញ្ចាំងនាសប្តាហ៍ទី 3 បានប្រាក់ចំនូល 11 លានដុល្លារ និងសរុប 85 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

4

  1. Kidnap

ចាក់បញ្ចាំងនាសប្តាហ៍ទី 1 បានប្រាក់ចំនូល 10 លានដុល្លារ និងសរុប 10 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

5

  1. Spider-Man: Homecoming

ចាក់បញ្ចាំងនាសប្តាហ៍ទី 5 បានប្រាក់ចំនូល 8,8 លានដុល្លារ និងសរុប 294 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

6

  1. Atomic Blonde

ចាក់បញ្ចាំងនាសប្តាហ៍ទី 2 បានប្រាក់ចំនូល 8,2 លានដុល្លារ និងសរុប 34 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

Atomic Blonde (2017) Charlize Theron

  1. Detroit

ចាក់បញ្ចាំងនាសប្តាហ៍ទី 2 បានប្រាក់ចំនូល 7 លានដុល្លារ និងសរុប 7 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

8

  1. War for the Planet of the Apes

ចាក់បញ្ចាំងនាសប្តាហ៍ទី 4 បានប្រាក់ចំនូល 6 លានដុល្លារ និងសរុប 130 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

Woody Harrelson stars in Twentieth Century Fox's "War for the Planet of the Apes."

  1. Despicable Me 3

ចាក់បញ្ចាំងនាសប្តាហ៍ទី 6 បានប្រាក់ចំនូល 5 លានដុល្លារ និងសរុប 240 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

10

ខ្សែភាពយន្ត ដែលរកប្រាក់ចំណូលបានច្រើនជាងគេក្នុង សប្តាហ៍នេះ គឺ The Dark Tower ហើយខ្សែភាពយន្តនេះ មានចាក់បញ្ចាំងនៅក្នុង ប្រទេសយើងហើយ ដូចនេះប្រសិនបើ អ្នកចាប់អារម្មណ៍ អាចរកទស្សនា បាននៅតាម រោងភាពយន្ត ដែលនៅជិតផ្ទះ អ្នកបំផុតបាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 9:34 AM, 08 August
  • ប្រភព: IMDB
  • Tag: ភាពយន្ត