ទំព័រដើម    >    នាឡិកាវៃឆ្លាត    >    ព័ត៌មាន    >    Apple Watch ជំនាន់ទី 3 អាច​នឹង​មាន​ប្រព័ន្ធ 4G ដោយ​មិន​បាច់​ភ្ជាប់​ជាមួយ iPhone

Apple Watch ជំនាន់ទី 3 អាច​នឹង​មាន​ប្រព័ន្ធ 4G ដោយ​មិន​បាច់​ភ្ជាប់​ជាមួយ iPhone

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

Apple បានបញ្ចេញនាឡិកាឆ្លាត​វៃរបស់​ខ្លួន​ជំនាន់​ដំបូង ជាមួយ iPhone 6 និង iPhone 6 Plus ខែ​កញ្ញា ឆ្នាំ 2014 កន្លង​ទៅ ប៉ុន្ដែមិនបានទទួលការចាប់អារម្មណ៍ច្រើនប៉ុន្មានទេនៅពេលនោះ ដោយ​សារ​វា​មាន​តម្លៃ​ខ្ពស់​ខ្លាំង ហើយមានបន្ទះឈីប និងថ្មខ្សោយ ហើយក៏មិនសូវជា​មាន​មុខងារ​សំខាន់ៗ​សម្រាប់​ប្រើប៉ុន្មាន​ដែរ។ មកដល់ឆ្នាំ 2016 ទើប Apple បញ្ចេញ Apple Watch Series 1 និង Series 2 ព្រម​គ្នា​តែម្តង ដោយបានប្រើប្រាស់នូវបន្ទះឈីបខ្លាំងជាងមុន មាន GPS និងលក្ខណៈសម្បត្តិដូចគ្នា ហើយ​សម្រាប់ Apple Watch Series 2 អាចត្រាំក្នុងទឹកបានដល់ជម្រៅ 50 ម៉ែត្រឯណោះ។

cover 2

Final 1000x150 copy

យ៉ាងណាមិញវាពុំទាន់អាចដាក់ស៊ីមកាត និងប្រើអ៊ីនធើណេត ដាច់ដោយឡែកបាននៅឡើយទេ ដោយ​យើង​ត្រូវភ្ជាប់ជាមួយទូរស័ព្ទ iPhone ជាប់ជានិច្ច ហេតុនេះហើយទើប Apple ព្យាយាមធ្វើឱ្យ Apple Watch Series 3 ត្រៀមចេញនាពេលខាងមុខនេះ អាចប្រើប្រាស់អ៊ីនធើណេតបានដោយខ្លួនឯង មិន​ចាំ​បាច់ពឹង iPhone ទៀតឡើយ។

1

ក្នុងដំណើរការផលិត Apple Watch Series 3 នេះ Apple បានសហការជាមួយនឹងក្រុមហ៊ុន Intel ដើម្បី​ផលិត​បន្ទះឈីប LTE ព្រមទាំងក្រុមហ៊ុន carriers នៅក្នុងសហរដ្ឋអាមេរិច និងអឺរ៉ុបផងដែរ។ ក្នុង​ឆ្នាំនេះ Apple មានគោលការណ៍ ធំៗមួយចំនួនទៅលើ Apple Watch Series 3 នេះដូចជា អាច​ទាញ​យក​តន្ត្រី និងឯកសាផ្សេងៗពីទូរស័ព្ទ iPhone ដោយមិនចាំបាច់ប្រើខ្សែភ្ជាប់, អាចដោនឡូត​ផែនទី​ទុក​ដោយ​​មិនចាំបាច់ប្រើអ៊ីនធើណេតបើកនៅពេលក្រោយ, បំពាក់បន្ទះឈីប LTE, អាចប្រើប្រាស់កិច្ចការ​ទូទៅ​​បាន​ដោយមិនចាំបាច់មាន iPhone ក៏បាន, និងបញ្ចេញ Apple Watch យ៉ាងតិច 1 ម៉ូឌែល​ក្នុងឆ្នាំ​នេះ។

លោក Tim Cook បានប្រាប់ថាទោះបីជា Apple Watch ជាផលិតផលដែលទទួលប្រាក់ចំណូលតិច​ជាង​គេ បើប្រៀបធៀបជាមួយផលិតផលផ្សេងទៀតរបស់ Apple ក៏ដោយ ប៉ុន្តែ Apple Watch ជានាឡិកា​វៃឆ្លាត ដែលលក់ដាច់ជាងគេ ហើយលោកនឹងជំរុញឱ្យការលក់ របស់វាឱ្យកើនឡើងច្រើនជាង 50 ភាគ​រយ នៅក្នុងត្រីមាសទី 3 នេះ។

2

នេះគឺជាការបន្ថែមដ៏ល្អសម្រាប់ Apple Watch ជំនាន់ថ្មី ដើម្បីជំរុញការលក់នាឡិកាវៃឆ្លាតរបស់ Apple ឱ្យបាន កាន់តែច្រើនបន្ថែមទៀត ព្រោះពេលនេះ Apple Watch ជានាឡិកាវៃឆ្លាតដែលលក់ដាច់ជាងគេ លំដាប់ទី 3 ទៅ​ហើយ នៅក្រោយតែខ្សែដៃសុខភាពរបស់ Xiaomi និង Fitbit ប៉ុណ្ណោះ៕

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Phearum
  • 4:28 PM, 07 August
  • ប្រភព: Bloomberg
  • Tag: នាឡិកាវៃឆ្លាត