ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    Razer ចេញ​ក្ដារ​ចុច កូន​កាត់ V2 មួយ​ទៀត​ហើយ ការ​ប្រើប្រាស់​កាន់​តែ​ងាយ​ស្រួល​ជាងមុន

Razer ចេញ​ក្ដារ​ចុច កូន​កាត់ V2 មួយ​ទៀត​ហើយ ការ​ប្រើប្រាស់​កាន់​តែ​ងាយ​ស្រួល​ជាងមុន

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ដូចមិត្តអ្នកអានដឹង ស្រាប់​​ហើយ ថា​ក្រុម​ហ៊ុន Razer មួយ​​នេះ ជាក្រុម​​ហ៊ុន ដែល​​មាន ផលិត​​ផល ជា​ច្រើន ដែលឌីហ្សាញ​​ឡើង សម្រាប់ Gamer​។ ខ្លួនតែងតែ​ចេញនូវ​ផលិតផល Game ផ្នែកកុំព្យូទ័រ ជា​ច្រើន មិនថា ក្ដារចុច កាស ឬ Mouse ឡើយ ក្រុមហ៊ុន មួយនេះតែងតែ ចេញនូវការ ឌីហ្សាញ ថ្មីៗ​ជា លក្ខណៈ​សម្រាប់ Gamer។

cover

Final 1000x150 copy

មិនត្រឹមតែប៉ុណ្ណោះ ថ្មីៗ នេះខ្លួនក៏ទើបតែ​ចេញ នូវកាសថ្មី មួយទៀតហើយ តែលើកនេះគឺ ក្ដារចុច Tournament Edition chroma V2 ដែលជា​ជំនាន់ទី 2 វិញម្ដង។ ក្រុមហ៊ុន Razer​ បានធ្វើការ ដំឡើង ក្ដារ​ចុចនេះកាន់តែស្រស់ស្អាតជាងមុនដោយ វាធ្វើការកាត់តាម ក្ដារចុច BlackWidow  Chroma V2 ទាំង​ភ្លើងក្ដារចុចនិងប៊ូតុង។ ចំណែក ប្រភេទសម្លេងក៏ដូចទៅនឹង BlackWidow Chroma v2 អញ្ចឹង​វា​មាន​បី​ប្រភេទ អោយជ្រើសរើស Switcher គឺ ពណ៌លឿង ពណ៌ទឹកក្រូច និងពណ៌ បៃតង ដែល​ពណ៌​បៃតង​នេះហើយគឺចុចទៅលឺខ្លាំងជាងគេ។ វាមានរូបរាងខ្លី ដូចទៅនឹង ក្ដារចុច Tournament Edition របស់ Razer ដែរ គ្រាន់តែវាមានការ​បន្ថែម​ទ្រនាប់ទ្រដៃ ​​ខ្សែសម្រាប់តភ្ជាប់ក្ដាចុចនោះវាអាចដក​បាន អាច​នឹងងាយស្រួលដាក់តាមខ្លួនផងដែរ។ បន្ថែមទៀតនោះសម្រាប់ភ្លើង RGB របស់ក្ដារចុចនេះមាន​ 16 លានពណ៌​ ហើយវាក៏មានបន្ថែម រន្ធដោតកាស 3.5mm មកជាមួយងាយស្រួល​ភ្ជាប់​មិនបាច់តជាមួយនឹង​កុំព្យូទ័រ​ទេ​។

pic 1 pic 2

បើនិយាយពីតម្លៃរបស់វាវិញនោះ រាងថ្លៃបន្តិចហើយគឺ 140 ដុល្លារឯណោះ ក៏ប៉ុន្តែ សម្រាប់​តម្លៃប៉ុននេះ​វា​សាកសម​នឹងតម្លៃហើយ បើបូករួមទាំងមុខងារ រូបរាងនិងការបន្ថែមមុខងារ ទ្រនាប់ដៃ​ទៀតនោះ។ ដូច្នេះ​សម្រាប់​អ្នកដែលចង់រក នូវក្ដារចុចស្រស់ស្អាត ធន់ មានភាពរឹងមាំ ងាយស្រួលដាក់តាមខ្លួននោះ អាច​ពិចារណាបាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 3:09 PM, 07 August
  • ប្រភព: Razer
  • Tag: Accessories