ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    ខ្សែ​ភ្លើង RGB របស់ Razer មួយ​​នេះ កាន់​ធ្វើ​អោយ Set up របស់​យើង​កាន់​តែ​ទាក់ទាញ

ខ្សែ​ភ្លើង RGB របស់ Razer មួយ​​នេះ កាន់​ធ្វើ​អោយ Set up របស់​យើង​កាន់​តែ​ទាក់ទាញ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

មិត្តអ្នកអាចប្រហែលជា​ដឹង​ហើយ​នូវ ពពួក​ឧបករណ៍​របស់ Razer នីមួយៗ សុទ្ធតែស្រស់ស្អាតដោយ​សារ​តែ​ភ្លើង Chroma រឺអាចហៅមួយទៀតហើយស្រួលយល់គឺ RGB នោះ។ ក្នុងនោះមិត្តអ្នកអាច​ប្រហែល​ជាដឹងហើយថា មានអ្វីខ្លះនោះ គឺរួមមាន ក្ដារចុច Mouse ត្រនាប់ Mouse កាស និង កុំព្យូទ័រ​យួរដៃ សុទ្ធស្រស់ស្អាត ដោយសារភ្លើង RGB នេះឯង។

cover

Final 1000x150 copy

ដូច្នេះក្រុមហ៊ុន មួយនេះមិនបញ្ឈប់ឡើយក្នុងការផលិតចេញនូវផលិតផល ថ្មីកាន់តែលេចធ្លោ​ និងកាន់តែ​ទាក់​ចិត្តអ្នកប្រើប្រាស់ នូវការ​ Set up របស់ខ្លួនម្ដងៗមានអារម្មណ៍ចង់បានវាមកបន្ថែមនោះ។ ពោល​គឺ​ថាក្រុមហ៊ុន Razer មួយនេះបានចេញនូវផលិតផលថ្មីមួយទៀតហើយនោះគឺខ្សែ LED RGB ថ្មីដែល​អាច​រៀបដាក់ក្នុងធុង Case បាន និងខាងក្រៅក៏បានផងដែរ។ ដោយវាមានអាចធ្វើការ​គ្រប់គ្រង​ភ្លើង​ពណ៌​បានទៀតផង មិនត្រឹមតែប៉ុណ្ណោះ វា Sync នឹង Keyboard Razer និង Mouse Razer របស់​​យើង​បាន​យ៉ាងល្អ។ ជាងនេះទៅទៀតនោះវាបានភ្ជាប់មកជាដុំសម្រាប់ភ្ជាប់ RGB នេះជាស្រេច ដោយ​ឧបករណ៍​សម្រាប់ភ្ជាប់នេះអាចភ្ជាប់បាន បួនខ្សែ RGB ឯណោះ គ្រាន់តែការទិញចេញពីប្រអប់​ស្រាប់​មានតែពីរខ្សែប៉ុណ្ណោះ ដូច្នេះយើងអាចអាចការរៀបចំដាក់ក្នុង ធុង Case មួយនិងដាក់បិទ លើតុរឺ លើ​ជញ្ជាំង​ស្រេចតែយើងរៀបចំគិតថាស្អាតបាន។ សរុបមក LED RGB ដែលវាមាននោះគឺវាមាន​ 16 គ្រាប់​នៃ RGB ហើយមានខ្សែត ពីរខ្សែ និងខ្សែភ្ជាប់ពីរ​ខ្សែ នៅក្នុងប្រអប់រួចជាស្រេច។

pic 1 pic 2

ដូច្នេះហើយនេះជាដំណឹងល្អមួយជាពិសេស អ្នកចូលចិត្ត Set up កុំព្យូទ័ររបស់ខ្លួនមានភ្លើង RGB កាន់​តែ​ទាក់ទាញងាយស្រួលប្រើនោះ ច្បាស់ជាត្រូវចិត្តហើយ។ វាមានមុខងារគ្រប់គ្រង​បញ្ជា​បាន​ហើយ​ស៊ីគ្នា​នឹង ឧបករណ៍ ក្ដារចុច និង Mouse របស់ Razer បានយ៉ាងល្អទៀតផង។ សម្រាប់តម្លៃ​របស់វាវិញ ពេល​​ចេញ​លក់ក្នុង វេបសាយ Razer ផ្ទាល់ក្នុងតម្លៃ 80 ដុល្លារ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 2:22 PM, 07 August
  • ប្រភព: Razer
  • Tag: Accessories