ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    Galaxy Note 8 ប្រហែល​ជា​នឹង​មាន​ថ្ម​ត្រឹម 3300 mAh ប៉ុណ្ណោះ

Galaxy Note 8 ប្រហែល​ជា​នឹង​មាន​ថ្ម​ត្រឹម 3300 mAh ប៉ុណ្ណោះ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ប្រិយមិត្តភាគច្រើនប្រាកដជាបានដឹងហើយថា Galaxy Note 8 នឹងត្រៀមបង្ហាញខ្លួននៅថ្ងៃទី 23 សីហា ខាងមុខនេះ ហើយគិតមកដល់ ពេលនេះ ក៏មានពត៌មានលេច លឺអំពីវា កាន់តែច្បាស់ ទៅៗហើយ អំពី រចនាបថ, អេក្រង់ថ្មី, កម្លាំងម៉ាស៊ីន, សមត្ថភាពកាមេរ៉ា ជាដើម។ ថ្មីៗនេះក៏មានពត៌មាន មួយផ្សេងទៀត ដែលទាក់ទងនឹង ទំហំថ្ម របស់ Galaxy Note 8 ដែលត្រូវបាន គេបង្ហោះរូបភាព តាមបណ្ដាញសង្គម Twitter។

cover

Final 1000x150 copy

បើយោងតាមរូបភាពនេះបញ្ចាក់ឱ្យឃើញថា ថ្មសម្រាប់ Note 8 នេះមានទំហំ 3,300 mAh ជាប្រភេទថ្ម Li-ion ដែលតូចជាង Note 7 ឆ្នាំមុន និង Galaxy S8+ បន្តិច ដែលមានទំហំដល់ 3,500 mAh។ ហើយថ្មជំនាន់ថ្មីនេះ ក៏ត្រូវបាន ត្រួតពិនិត្យ និងធ្វើតេស្ត យ៉ាងត្រឹមត្រូវ រួចរាល់ហើយពី Samsung មិនឱ្យមានការធ្លោះធ្លោយ ដូច Note 7 ទៀតទេ។

2

អញ្ចឹងយើងត្រូវចាំមើលទាំងអស់គ្នាថា Galaxy Note 8 ដែលត្រៀមនឹងបង្ហាញខ្លួន នៅថ្ងៃទី 23 សីហាខាងមុខនេះ មានការច្នៃប្រឌិត និងបំពាក់បច្ចេកវិទ្យាអ្វីថ្មីខ្លះ ដើម្បី អាចស្តារកេរ្តិ៍ឈ្មោះ ស្មាតហ្វូនត្រកូល Note ឡើងវិញ។ 

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Phearum
  • 11:26 AM, 07 August
  • ប្រភព: GSM Arena
  • Tag: ទូរស័ព្ទ