ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    iPhone 7s Plus ទំនង​ជា​មាន​សំបក​ខាង​ក្រោយ​ជា​កញ្ចក់ ដែល​អនុញ្ញាត​អោយ​វា​សាក​ថ្ម​ដោយ​មិន​ប្រើខ្សែ

iPhone 7s Plus ទំនង​ជា​មាន​សំបក​ខាង​ក្រោយ​ជា​កញ្ចក់ ដែល​អនុញ្ញាត​អោយ​វា​សាក​ថ្ម​ដោយ​មិន​ប្រើខ្សែ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ប្រហែលជានៅមិនយូរប៉ុន្មានទៀត ដែលវត្តមានទូរស័ព្ទ iPhone ស៊េរីថ្មី របស់ក្រុមហ៊ុន Apple នឹងធ្វើការបង្ហាញ ជាផ្លូវការនៅក្នុងខែ កញ្ញាខាងមុខនេះ  ដែលកន្លងមក ក៏មានព័ត៌មាន បែកធ្លាយជា ហូរហែ ជាមួយរូបភាព ជាច្រើនពាក់ព័ន្ធនឹង iPhone 8 ប៉ុន្តែដូចជា មិនសូវមាន រូបភាពរឺ ព័ត៌មានណាមួយ ដែលនិយាយពី iPhone 7s និង 7s Plus សោះ។ ថ្ងៃនេះដែរ ក៏មានរូបភាពថត ផ្ទាល់ចំនួន 3 សន្លឹក  ដែលត្រូវបានគេ អះអាងថា គឺជាទូរស័ព្ទ iPhone 7s Plus។

cover

Final 1000x150 copy

មិនត្រឹមតែប៉ុណ្ណោះ ព័ត៌មានមួយនេះក៏បានបង្ហាញថា ស្មាតហ្វូនមួយក្នុងចំណោមស្មាតហ្វូន ដែលនឹងត្រៀមប្រកាស ដោយក្រុមហ៊ុន Apple គឺ iPhone 7s Plus នឹងមានកញ្ចក់ជំនួស អោយអាលុយមីញ៉ូមនៅផ្នែក ខាងក្រោយនៃទូរស័ព្ទ។ បើមើលតាមរចនាបថ រូបរាងរបស់ iPhone 7s Plus គឺមិនសូវជាខុសគ្នា ច្រើនពី iPhone 7 Plus សព្វថ្ងៃនេះ ប៉ុន្មានទេ  បើទោះបីជាយើង មិនត្រូវបានមើលឃើញ នៅផ្នែកខាងមុខ នៃស្មាតហ្វូន ក៏ដោយ។ បើតាមរបាយការណ៍មុន ៗ ដែលធ្លាប់បាន អះអាងថា iPhone 7s និង iPhone 7s Plus នឹងអាចសាកថ្ម ទូរស័ព្ទតាម Wireless ជំនួសខ្សែ USB។

iPhone-7s-Plus-2

ដូច្នេះការសាកថ្មឥតខ្សែ អាចនឹងយឺតជាងការសាកថ្មតាមខ្សែ USB បន្តិច ហើយក៏មិនមានអ្នក និយមប្រើប្រាស់ វាដែរ។ ទូរស័ព្ទ iPhone 7s, iPhone 7s Plus និង iPhone 8 ត្រូវបានគេរំពឹងថា នឹងប្រកាសនៅខែ កញ្ញាខាងមុខ ប៉ុន្តែការ ចរាចរណ៍លក់ iPhone ជំនាន់ថ្មី នៅលើទីផ្សារ អាចនឹងឈាន ទៅដល់ខែតុលា ឯណោះ ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Sunny
  • 10:53 AM, 07 August
  • ប្រភព: Phone Arena
  • Tag: ទូរស័ព្ទ