ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    CPU Core i3 ជំនាន់ទី 8 ខ្លាំង​ជាង Core i5 ជំនាន់​ទី 7 ទៀត​​ផង

CPU Core i3 ជំនាន់ទី 8 ខ្លាំង​ជាង Core i5 ជំនាន់​ទី 7 ទៀត​​ផង

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ដំណឹងល្អមកទៀត​ហើយ ជាមួយ​នឹង CPU  Core i3 ជំនាន់​ទី 8 ដែល​នៅ​ពេល​ក្រុម​ហ៊ុន Intel កំពុង​តែ​ចេញ​ដេញ​ជើង ជាមួយ​នឹង CPU AMD ហើយ​ដោយ AMD ឆ្នាំនេះសុទ្ធតែគ្រាប់ Core ច្រើនៗ​ណាស់​បំបាក់​ CPU Intel មិន​ធម្មតា​ឡើយ។ ដូច្នេះ​ហើយ ក្រុម​ហ៊ុន Intel នេះក៏​មិនអាចឈរ​អោបដៃ​មើល​​AMD បំបាក់ឡើយ ដោយក្រុមហ៊ុនមួយ​អាចនឹងចេញ CPU ជំនាន់ទី 8 របស់ខ្លួនខ្លាំងមិនចាញ់ Amd ឡើយ។

cover

Final 1000x150 copy

ថ្មីៗនេះផងដែរក៏បានលេចចេញ ត្រឹមតែ CPU Core i3 ជំនាន់ទី​ 8 សោះខ្លាំង ជាង Core i5 ជំនាន់ទី 7 ទៅទៀត។ ដោយយោងតាមប្រភពលេចធ្លាយនោះបានអោយដឹង ថាគ្រាប់ Core របស់ Core i3 នេះ​អាច​នឹងមានគ្រាប់ Core 4 គ្រាប់ឯណោះ នេះត្រឹមតែ Core i3 ផងចុះទំរាំ  Core i5 និង i7 ជំនាន់ទី 8 ទៀត​នោះ។ មិនត្រឹមតែប៉ុណ្ណោះអាច overclock រត់ដល់កម្លាំង 4GHz ខណៈ  core i5 ជំនាន់ទី 7 រត់​បាន​ត្រឹមតែ 3.8GHz តែប៉ុណ្ណោះ គឺកម្លាំង CPU Core i3 នេះខ្លាំងជា i5 ជំនាន់ទី 7 ដាច់។ ជាងនេះ​ទៅ​ទៀ​ត​​នោះដំណឹងល្អ បន្ថែមទៀតនោះ ជុំវិញការមកដល់នូវជំនាន់ទី 8 នេះត្រូវបាន​ពត៌មាន​ទំលាយ​ឲ្យដឹង​ថា Intel ឆ្នាំនេះមិនបានធ្វើការ​ផ្លាស់ប្ដូរ​ទំហំ​ឈីប CPU របស់ខ្លួនឡើយ គឺថាវានឹងតែប្រើប្រាស់ Socket ពពួក LGA 1151 ដដែល មានន័យថា Motherboard សម្រាប់ប្រើប្រាស់ជាមួយនឹង CPU ជំនាន់ទី 6 និង​ទី 7 (Skylake និង Kabylake) គឺ​អាច​ប្រើប្រាស់ឈីបជំនាន់ទី 8 ដែលអាចនឹងមានឈ្មោះថា Coffee Lake នេះបាន។

pic 1

ទោះជាយ៉ាងណាក៏ដោយ នេះគ្រាន់ជាពត៌មានលេចធ្លាយសិនប៉ុណ្ណោះ ដោយក្រុមហ៊ុន Intel មិនទាន់​បញ្ជាក់​​អោយ​​ដឹងច្បាស់ឡើយ នៃគ្រាប់ Core នីមួយ នេះ​គ្រាន់ជាពត៌មានលេចធ្លាយ ដែលធ្វើអោយ​យើង​ដឹង​ត្រួសៗ​មុន​សិន​ប៉ុណ្ណោះ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 11:15 PM, 05 August
  • ប្រភព: tech4gamers
  • Tag: ទូរស័ព្ទ