ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    MIUI 9 នឹងដាក់​ឱ្យ​អាប់​ដេត ចាប់​ពី​ថ្ងៃ​ទី 11 សីហា​នេះ​ហើយ

MIUI 9 នឹងដាក់​ឱ្យ​អាប់​ដេត ចាប់​ពី​ថ្ងៃ​ទី 11 សីហា​នេះ​ហើយ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

MIUI 9 ជាផ្ទៃស្រោបខ្លួន​ជំនាន់​ចុង​ក្រោយ​ថ្មីរបស់​ស្មាតហ្វូន Xiaomi ដែល​ទើប​តែ​បាន​ប្រកាស​ចេញ កាល​ពី​ថ្ងៃទី ២៥ កក្កដា ថ្មីៗនេះទេ ដោយដាក់ឱ្យប្រើប្រាស់មុនគេជាមួយនឹងស្មាតហ្វូន Xiaomi Mi 5X។

cover

Final 1000x150 copy

បើយោងតាមសារពត៌មានរបស់ប្រទេសចិនមួយឈ្មោះ MyDrviers បានឱ្យដឹងថា MIUI 9 នឹង​ដាក់​ឱ្យ​ស្មាត​ហ្វូនរបស់ Xiaomi អាប់ដេតចាប់ពីថ្ងៃទី 11 សីហានេះតទៅហើយ ដោយស្មាតហ្វូតដែលទទួល​ការ​អាប់​ដេតមុនគេនោះមានដូចជា៖ Mi 6, Mi 5X, និង Redmi Note 4X។

បន្ទាប់មកស្មាតហ្វូនផ្សេងៗទៀតរបស់ Xiaomi ដូចជា៖ Mi Mix, Mi Note 2, Mi 5, Mi 5s, Mi 5s Plus, Mi 5c, Mi Max 2, Mi Max, Mi 4s, Mi 4c, Mi Note Pro, Redmi 4X នឹងទទួលបានការអាប់​ដេត​នៅ​ថ្ងៃទី 25 សីហា។ ចំណែកឯ ស្មាតហ្វូនដែលនៅសល់ទាំងអស់ នឹងត្រូវទទួលការអាប់ដេត នៅ​ចុង​ខែកញ្ញា។

1

អញ្ចឹងប្រិយមិត្តរបស់ Xiaomi ទាំងអស់សូមរង់ចាំ ហើយចូលទៅអាប់ដេតឡើងទៅ MIUI 9 តាមកាល​បរិច្ឆេទរបស់ Xiaomi ដើម្បីទទួលបានការប្រែមុខមាត់ថ្មី និងការបន្ថែមមុខងារប្រើប្រាស់ ឱ្យកាន់តែមាន​ភាព​ប្រសើរជាងមុន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Phearum
  • 11:05 PM, 05 August
  • ប្រភព: MyDrivers
  • Tag: ទូរស័ព្ទ