ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    ឆ្នាំ​នេះ iPhone អាច​នឹង​មាន​អេក្រង់ OLED 2 ប្រភេទ​ឯ​ណោះ

ឆ្នាំ​នេះ iPhone អាច​នឹង​មាន​អេក្រង់ OLED 2 ប្រភេទ​ឯ​ណោះ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

នៅសល់រយៈពេលមិនយូរប៉ុន្មានទៀត ក្រុមហ៊ុនផ្លែប៉ោម នឹងដាក់បង្ហាញកំពូល ស្មាតហ្វូនជំនាន់ថ្មី របស់ខ្លួន ដើម្បីបំបាត់នូវចម្ងល់ ក៏ដូចជាព័ត៌មានចចាមអារ៉ាម ដែលបានលេចលឺ នាពេលកន្លងមក។ តែមុននឹងឈាន ដល់ថ្ងៃដាក់បង្ហាញ ពិតប្រាកដនោះ ថ្ងៃនេះដែរ ក៏ស្រាប់តែមានរ បាយការណ៍ថ្មីមួយពី ETNews បានបង្ហាញថា ក្រុមហ៊ុន Samsung នឹងធ្វើកិច្ច សហប្រតិបត្តិការ ក្នុងការផលិត កញ្ចក់អេក្រង់ ប្រភេទ OLED លាតពេញទំហំអេក្រង់ របស់ខ្លួន សម្រាប់ ក្រុមហ៊ុន Apple។

1 Cover

Final 1000x150 copy

ហើយមកទល់ពេលនេះដែរ ក្រុមហ៊ុន Samsung បាននឹងកំពុងដំណើរការ ក្នុងការផលិត អេក្រង់ប្រភេទ OLED 2 ទំហំ អោយទៅក្រុមហ៊ុន Apple។ របាយការណ៍នេះ បានបញ្ជាក់ថា: ប្រសិនក្រុមហ៊ុន Samsung អាចផ្គត់ផ្គង់ បន្ទះអេក្រង់ សម្រាប់ក្រុមហ៊ុន Apple បាន 100% លើ 100% នោះមានន័យថា Samsung អាចផលិតកញ្ចក់ អេក្រង់បានប្រហែល 124 លានបន្ទះ សម្រាប់ទំហំ 6 អ៊ីញនិង 130 លានបន្ទះ សម្រាប់ទំហំ 5,8 អ៊ីញ នៅក្នុងមួយឆ្នាំ។​ តែបើការផ្គត់ផ្គង់ នោះបានត្រឹមតែ 60% លើ 100%  នោះមានន័យថា Samsung អាចផលិតកញ្ចក់ អេក្រង់បាន ប្រហែល 75 លានបន្ទះ សម្រាប់ទំហំ 6 អ៊ីញនិង 179 លានបន្ទះ សម្រាប់ទំហំ 5,8 អ៊ីញតែប៉ុណ្ណោះ។ អញ្ចឹងបើក្រុមហ៊ុន Samsung ផ្គត់ផ្គង់ការ ផលិតមិនបានគ្រប់ តាមតម្រូវការ នោះទេ Apple អាចនឹងទៅរក បន្ទះកញ្ចក់អេក្រង់ ពីក្រុមហ៊ុន LG ដើម្បីបន្ថែមអោយ គ្រប់សម្រាប់ iPhone ជំនាន់ថ្មី។

2

បើទោះជារបាយការណ៍នេះ បានបញ្ជាក់ថាក្រុមហ៊ុន Samsung បានចាប់ផ្តើម ផលិតអេក្រង់ OLED សម្រាប់ក្រុមហ៊ុន Apple​ រួចទៅហើយ ក៏ដោយ តែក៏មិនបាន បង្ហាញថា បន្ទះអេក្រង់ទាំង 2 ប្រភេទនេះ អាចនឹងត្រូវបំពាក់ ជាមួយ iPhone ស៊េរីណា នោះទេ នៅក្នុងឆ្នាំនេះ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Sunny
  • 10:57 AM, 05 August
  • ប្រភព: BGR
  • Tag: ទូរស័ព្ទ