ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    iPhone SE ជំនាន់​ថ្មី ទំនង​ជា​ប្រកាស​ចេញ​នៅ​ដើម​ឆ្នាំ 2018 ខាង​មុខនេះ

iPhone SE ជំនាន់​ថ្មី ទំនង​ជា​ប្រកាស​ចេញ​នៅ​ដើម​ឆ្នាំ 2018 ខាង​មុខនេះ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

កាលពីខែមិនា ឆ្នាំ 2016 កន្លងទៅ Apple បានប្រកាសចេញនូវទូរស័ព្ទជំនាន់ថ្មីមួយ ដែលមាន រចនាបថ ស្ទើរតែដូច iPhone 5S ទៅហើយ ប៉ុន្តែមានកំលាំង ម៉ាស៊ីន និងកាមេរ៉ាខ្លាំង ដូចទៅនឹង iPhone 6S ទៅវិញ ហើយក៏មានឈ្មោះ ប្លែកពីគេដែរ គឺ iPhone SE។

iPhone SE ផលិតយ៉ាងពិសេសសំរាប់ប្រិយមិត្តដែលចូលចិត្តទូរស័ព្ទមានអេក្រង់ តូចងាយស្រួល បញ្ជា និងរចនាបែបសាមញ្ញ តែមានកំលាំងម៉ាស៊ីន ល្អប្រសើរ ស្មើនឹង iPhone ជំនាន់ចុង ក្រោយដែរ។ យ៉ាងណាមិញ iPhone SE ជំនាន់ថ្មី មិនមាន វត្តមានទេ នៅក្នុងឆ្នាំ 2017 នេះ តែក៏មិនមាន ន័យថា Apple បោះបង់វា ចោលដែរ។ បើតាមប្រភពពត៌មាន បែកធ្លាយ មួយចំនួន បានបង្ហើបអោយ ដឹងថា Apple នឹងប្រកាស ចេញ iPhone SE ជំនាន់ទី 2 នៅដើមឆ្នាំ 2018 ខាងមុខនេះហើយ។

cover

Final 1000x150 copy

យោងតាមសារពត៌មានបែកធ្លាយទាំងនោះ បានឱ្យដឹងថា iPhone SE នឹងផលិត នៅក្នុងប្រទេស ឥណ្ឌា ដោយក្រុមហ៊ុន ដ៏ល្បីល្បាញ របស់តៃវ៉ាន់ ឈ្មោះ Wiston។

iPhone SE នឹងមានរចនាបថ ដដែល ជាមួយអេក្រង់ទំហំ 4 អ៊ីញ ទៅ 4.2 អ៊ីញ ប៉ុណ្ណោះ ខណៈពេលដែរ កម្លាំងម៉ាស៊ីនរបស់វា ស្មើទៅនឹង iPhone 7។ ពោល គឺវានឹងបំពាក់ បន្ទះឈីប A10 ហើយមានអង្គផ្ទុក ទិន្នន័យ 2 ជំរើសគឺ 32GB ឬ 128GB និងថ្មទំហំ 1,700 mAh ធំជាងមុនបន្តិច ហើយរត់ដោយ ប្រព័ន្ធដំណើរការ ជំនាន់ថ្មី iOS 11 ទៀតផង។

iPhone SE អាចនឹងប្រកាសចេញនៅ ត្រីមាសទី 1 ឆ្នាំ 2018 ខាងមុខនេះហើយ ជាមួយនិងតម្លៃទាបជាង iPhone ស៊េរីថ្មី ប្រហែលខ្ទង់ 200 ដុល្លារ ទៅ 300 ដុល្លារឯណោះ។

s

សរុបមកវិញ iPhone SE ជាទូរស័ព្ទដែលផលិតយ៉ាងពិសេសជូនទៅដល់ ប្រិយមិត្តដែល ស្រលាញ់ស្មាតហ្វូន ដែលមានអេក្រង់តូច និងរចនាបថសាមញ្ញ ប៉ុន្តែមាន កម្លាំងម៉ាស៊ីន និងបទពិសោធន៍ ប្រើប្រាស់ដូច iPhone ជំនាន់ចុង ក្រោយដែរ។ យ៉ាងណាមិញ យើងមិនទាន់បាន ទទួលពត៌មាន ផ្លូវការពី Apple ទេ អញ្ចឹង មានតែរង់ចាំ តាមដានមើល ទាំងអស់គ្នា តែប៉ុណ្ណោះ។

នេះជាវីឌីអូបង្ហាញលក្ខណៈសម្បត្តិរបស់ iPhone SE

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Phearum
  • 10:41 AM, 05 August
  • ប្រភព: GSM Arena
  • Tag: ទូរស័ព្ទ