ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    LG និង Samsung ពូកែ​អួត​អេក្រង់​មែន​ទេ? Huawei Mate 10 ដាក់​អេក្រង់​លាត​កប់​ម្តង​មើល៍!

LG និង Samsung ពូកែ​អួត​អេក្រង់​មែន​ទេ? Huawei Mate 10 ដាក់​អេក្រង់​លាត​កប់​ម្តង​មើល៍!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ខណៈពេលដែលក្រុមហ៊ុនទូរស័ព្ទ​នាពេល​បច្ចុប្បន្ន នាំគ្នាផ្លាស់​ប្តូរ​រចនាបថ កំពូល​ស្មាត​ហ្វូន​របស់​ខ្លួន ហើយ​បង្អួត​អេក្រង់​គ្នា Huawei មិនត្រឹមតែ មិនផ្លាស់ប្តូរតាម​គេទេ ថែមទាំងទៅដាក់ប៊ូតុងចុច មួយ​នៅ​ផ្នែក​ខាង​មុខរបស់ P10 ទៀតផង។ ប៉ុន្តែពេលនេះ ដល់ពេលដែល Huawei អួតគេម្តងហើយ ពីកំពូល​ស្មាតហ្វូន​ប្រចាំឆ្នាំ ត្រកូល Mate គឺ Mate 10 នេះតែម្តង។

១

Final 1000x150 copy

នេះជាគំរូអេក្រង់ដែល Huawei បានហៅអេក្រង់នេះថា Huawei EntireView Display ត្រៀមនឹង​បំពាក់​លើ​កំពូលស្មាតហ្វូនរបស់ខ្លួន Mate 10 ដែលលាតកប់ ហើយកោងនៅគែមសងខាង ដូចទៅនឹង Mate 9 Pro ដែរ។

បើតាមការរំពឹងទុក Huawei Mate 10 និងបំពាក់អេក្រង់នេះទំហំ 6 អ៊ីញ មានវិមាត្រ 2:1 ដូច LG G6 និង កម្រិតបង្ហាញរូបភាពឡើងដល់ QHD ឯណោះ មិនឱ្យប្រិយមិត្តខកចិត្តដូច Mate 9 ទេ ហើយថែម​ទាំ​ងបំពាក់បន្ទះឈីប Kirin ទំហំ 10nm ជំនាន់ថ្មីទៀតផង។ ចំពោះការកាមេរ៉ាវិញ គឺភ្លោះ 2 គ្រាប់​ដដែល ក្នុងការសហការជាមួយ Leica រីឯ ទំហំផ្ទុក, រ៉េម, និងថ្ម នៅមិនទាន់មានពត៌មាន​លេចលឺ​នៅ​ឡើយ​ទេ។

២

អញ្ចឹង Huawei ពិតជាធ្វើបានល្អមែនទែន ក្នុងការបំពាក់អេក្រង់នៅលើ Mate 10 នេះ តែក៏មិនទាន់​ចេញ​ជាពត៌មានផ្លូវការនៅឡើយទេ គ្រាន់តែមានពត៌មានមួយចំនួនបានបង្ហើបថា Mate 10 នឹងប្រកាស​ចេញ​នៅ​ខែតុលា ខាងមុខនេះ។ ហើយដើម្បីដឹងកាន់តែច្បាស់ សូមរង់ចាំតាមដានទាំងអស់គ្នាជាមួយ ខេមបូរីផត។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Phearum
  • 4:51 PM, 04 August
  • ប្រភព: Phone​Arena
  • Tag: ទូរស័ព្ទ