ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    កប់​ហើយ! កាមេរ៉ា iPhone 8 អាច​នឹង ថត​វីឌីអូ 4K បាន​ដល់​ល្បឿន 60frame ក្នុង​មួយ​វិ​នាទី

កប់​ហើយ! កាមេរ៉ា iPhone 8 អាច​នឹង ថត​វីឌីអូ 4K បាន​ដល់​ល្បឿន 60frame ក្នុង​មួយ​វិ​នាទី

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

នេះគឺជាខែសីហា​ហើយ អញ្ចឹង​ព្រឹត្តិការណ៍​ប្រកាស​ចេញ iPhone ជំនាន់​ថ្មីក៏​កាន់​តែ​ខិត​ជិត​មក​ដល់​ដែរ ហើយ​ពត៌មាន​បែក​ធ្លាយ​ជុំវិញ iPhone 8 ក៏មាន​ច្រើន​ណាស់​ដែរ​ដូចជា អេក្រង់ OLED ថ្មី និង​លែង​មាន​ប៊ូតុង Home ជាដើម។ ហើយថ្មីៗនេះក៏លេចចេញពត៌មានមួយទៀត ទាក់ទងនឹងកាមេរ៉ាថ្មីរបស់ iPhone 8 អាចថតវីដេអូ 4K បានដល់ល្បឿន 60fps ឯណោះ ដែលមិនទាន់មានកំពូល​ស្មាតហ្វូន​របស់​ក្រុមហ៊ុន​ណា​អាចធ្វើបានឡើយ នាពេលបច្ចុប្បន្ន។

1

Final 1000x150 copy

ពត៌មាននេះត្រូវបានបែកធ្លាយចេញពី Script របស់ iHelp ដែលបានបង្ហាញ​នៅ​ត្រង់​កន្លែង​សមត្ថភាព​កាមេរ៉ា​របស់ iPhone ឆ្នាំ 2017 ឃើញមាន code ប៉ុន្មានជួរ បានបញ្ចាក់ថា iPhone ជំនាន់​ថ្មី​នេះ​មាន​សមត្ថភាពថតវីដេអូ 4K ជាមួយល្បឿន 60fps ទាំងកាមេរ៉ាខាងក្រោយ និងកាមេរ៉ាមុខផងដែរ ពិតជា​សាហាវ​មែនទែន។

2

គួរបញ្ជាក់ផងដែរថា កាលពីមុនពេល iOS 9 ត្រូវបានបញ្ចេញ ក៏មានពត៌មានស្រដៀងគ្នានេះដែរ ជុំវិញ​សមត្ថភាព​ថត​កាមេរ៉ាខាងមុខ របស់ iPhone ដោយបានបង្ហាញយ៉ាងច្បាស់អំពី មុខងារថត Panorama ,ថតវីឌីអូ កម្រិត 1080 ជាមួយល្បឿន 120fps និងមុខងារជះពន្លឺ Flash មកលើផ្ទៃមុខពេលថត Selfie​។ ហើយនៅពេលដែល iOS 9 បានបញ្ចេញជាផ្លូវការ ទូរស័ព្ទ iPhone 6s និង 6s plus ក៏មានមុខងារ​ទាំង​នេះ ដូចអ្វីដែលបានឃើញក្នុងពត៌មានបែកធ្លាយមែន។

3

ពត៌មាននេះ មិនទាន់ជាពត៌មានផ្លូវការនៅឡើយទេ ប៉ុន្តែវាអាចបង្ហើបប្រាប់យើងឱ្យដឹងថា កាមេរ៉ារបស់ iPhone ជំនាន់ថ្មីនេះ មានសមត្ថភាពមិនធម្មតាឡើយ សម្រាប់ទុកប្រជែងជាមួយ HTC U11, Google Pixel, និង Galaxy S8។ ហើយសម្រាប់ពត៌មានជាក់លាក់បន្ថែម យើងនឹងរង់ចាំតាមដានមើល​ទាំង​អស់​គ្នា នៅខែកញ្ញាខាងមុខនេះ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Phearum
  • 1:50 PM, 04 August
  • ប្រភព: GSMArena
  • Tag: ទូរស័ព្ទ