ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    Toshiba ទើប​តែ​ចេញ SSD លឿន ​ហើយ​​ស្ដើង​ជាង​គេង​បង្អស់ អាច​នឹង​សម្រាប់​កុំព្យូទ័រយួរដៃ និងថេប្លេត

Toshiba ទើប​តែ​ចេញ SSD លឿន ​ហើយ​​ស្ដើង​ជាង​គេង​បង្អស់ អាច​នឹង​សម្រាប់​កុំព្យូទ័រយួរដៃ និងថេប្លេត

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

Toshiba ក៏ជាក្រុមហ៊ុនល្បីខ្លាំង​ផ្នែក​កុំព្យូទ័រ ផង​ដែរ​គ្រាន់​តែ មិន​សូវ​ចេញ ផលិត​ផល​ច្រើន​ដូច​ទៅ​នឹង Asus រឺ MSI ឡើយ។ ប៉ុន្តែ​បើ​ចេញ​ម្ដងៗ ហាក់​បី​ដូច​ជា​ប្លែក និងកប់ខុសគេ​តែម្ដង​សម្រាប់​ក្រុមហ៊ុន​មួយនេះ​ហើយ​នេះ​ក៏ដោយសារខ្លួនមិនសូវផ្ដោតទៅផ្នែកកុំព្យូទ័រហ្គេមច្រើន ដូច្នេះហើយគឺមិន​សូវ​ចេញ​ឡើយ ដោយ​ឡែក​ក្រុមហ៊ុន Toshiba មួយនេះភាគច្រើនផ្ដោតទៅសំខាន់ទៅ លើអង្គផ្ទុក​ទិន្នន័យ​ទៅវិញ​នោះ​ទេ។

cover

Final 1000x150 copy

ថ្មីៗនេះផងដែរក្រុមហ៊ុន Toshiba បានចេញនូវអង្គផ្ទុកទិន្នន័យថ្មីទៀតហើយ ជាប្រភេទ SSD ដោយ​លើក​នេះប្លែកជាងគេតែម្ដង។ ដោយ Toshiba ចេញ SSD មានរូបរាងស្ដើងខ្លាំងគេពុំមាន SSD របស់​ក្រុមហ៊ុន​ណាមួយស្ដើងដល់ឡើយង។ SSD នេះជាប្រភេទ NVME មានឈ្មោះជាផ្លូវការថា BG3។ វា​មាន​ល្បឿន  1520 MB/s លឿនជាងពពួក SSD Sata ជិត 3 ដងឯណោះ រីឯល្បឿន Write របស់​វា​វិញ​នោះមានល្បឿ 840 MB/s ផងដែរ។ បើនិយាយពីទំហំរបស់វាគឺតូចខ្លាំងណាស់ត្រឹមតែ 1.3mm ប៉ុណ្ណោះ។ វាមានទំហំបែងចែក ដូចទៅនឹង SSD ធម្មតាដែរដោយទំហំរបស់វាមាន 128gb, 256gb និង​ដល់​ទៅ 512gb ទៀតផង។ SSD នេះក្រុមហ៊ុន Toshiba ចេញមកនេះគឺនឹងអាចប្រើប្រាស់បាននៅលើ កុំព្យូទ័រយួរដៃស៊េរីថ្មី បានផងដែរដោយវាមានជើងដាក់ដោតបាន ជាពិសេសនោះអាចនឹងមានដល់​ទៅ​ពពួក​ថេប្លេត ក៏អាចប្រើប្រាស់បានដែរ។

pic 1

ទោះជាយ៉ាងក៏ដោយនេះគ្រាន់ជាការបង្អួត នៅផលិតផលថ្មីរបស់ Toshiba ប៉ុណ្ណោះខ្លួន​នឹងមិន​ទាន់​ចេញ​លក់​នៅ​ឡើយនោះទេ។ SSD នេះមានរាងតូច បែបនេះអាចនឹងរៀងយូរបន្តិចហើយ​បានក្រុមហ៊ុន​មួយ​នេះ​​ដាក់​អោយ មានលក់ពីព្រោះអាចនឹង កុំព្យូទ័រមួយចំនួនធំគ្មានជើងដាក់ត្រូវឡើយ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 1:40 PM, 04 August
  • ប្រភព: tweaktown
  • Tag: Accessories