ទំព័រដើម    >    នាឡិកាវៃឆ្លាត    >    ព័ត៌មាន    >    ខ្សែ​ដៃ​សុខភាព​របស់ Xiaomi ក្លាយ​ជា​ខ្សែ​ដៃ​លក់​ដាច់​ជាង​គេ​ក្នុង​ឆ្នាំ 2017 នេះ

ខ្សែ​ដៃ​សុខភាព​របស់ Xiaomi ក្លាយ​ជា​ខ្សែ​ដៃ​លក់​ដាច់​ជាង​គេ​ក្នុង​ឆ្នាំ 2017 នេះ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

បើតាមរបាយការណ៍របស់ Strategy Analytics បានបង្ហាញចំនួនលក់ចេញ របស់ខ្សែដៃ និងនាឡិកាវៃឆ្លាត របស់ក្រុមហ៊ុននានា គិតត្រឹមត្រីមាសទី 2 ឆ្នាំ 2017 នេះបានឱ្យដឹងថា ខ្សែដៃវៃឆ្លាត របស់ Xiaomi ម៉ូឌែល Mi Band 2 គឺលក់ចេញបាន ចំនួនច្រើន សន្ធឹកសន្ធាប់ លើសក្រុមហ៊ុន ដទៃទៀត ដែលធ្វើឱ្យ Xiaomi ដណ្តើមតំណែងលេខ 1 ពីខ្សែដៃសុខភាព របស់ក្រុមហ៊ុន Fitbit ហើយក្នុងឆ្នាំនេះ។

2cover-1

Final 1000x150 copy

បើគិតត្រឹមត្រីមាសទី 2 ក្នុងឆ្នាំ 2017 នេះ Xiaomi បានលក់ខ្សែដៃឆ្លាតវៃរបស់ខ្លួនអស់ ដល់ទៅ 3.7 លានគ្រឿង ឯណោះ នៅជុំវិញពិភពលោក បើធៀបជាមួយនឹងឆ្នាំ 2016 ដែលលក់បានត្រឹម 3 លានគ្រឿន។ សម្រាប់ខ្សែដៃ វៃឆ្លាតរបស់ Fitbit ដែលធ្លាប់លក់ បាន 5.7 លានគ្រឿន និងស្ថិតក្នុង តំណែងលេខ 1 ក្នុងឆ្នាំ 2016 បានធ្លាក់មកត្រឹម 3.4 លានគ្រឿងប៉ុណ្ណោះ ក្នុងឆ្នាំ 2017 នេះ។ ចំណែកឯ នាឡិកា Apple Watch វិញ ក៏បានកើនឡើង គួរឱ្យកត់សម្គាល់ដែរ នៅក្នុងឆ្នាំនេះ ដោយកាលពីឆ្នាំ 2016 កន្លងទៅ Apple លក់ចេញ បានត្រឹម 1.8 លានគ្រឿន តែប៉ុណ្ណោះ ប៉ុន្តែក្នុងឆ្នាំ 2017 នេះឡើង ទៅដល់ 2.8 លានគ្រឿង។

Screen-Shot-2017-08-03-at-1.40.24-PM

មូលហេតុចម្បងដែលធ្វើឱ្យ Mi Band 2 របស់ Xiaomi ទទួលបានការគាំទ្រ ច្រើនបែបនេះ គឺវាមានតម្លៃធូរ ថ្លៃជាងគេ បើប្រៀបធៀបជាមួយ ក្រុមហ៊ុនដទៃទៀត ហើយវាក៏មាន លក្ខណៈសម្បត្តិល្អ ច្រើនគួរសមដែរ ដូចជា៖

  • Sensor សម្រាប់វាស់ចង្វាក់បេះដូង
  • Sensor សម្រាប់តាមដានការទទួលបានដំណេក
  • មានអេក្រង់ OLED សម្រាប់បង្ហាញម៉ោង, ជំហ៊ាន និងចម្ងាយដែលយើងបានដើរ
  • វាស់កាឡូរីដែលបានដុតពេលធ្វើលំហាត់ប្រាណ
  • កម្លាំងថ្មខ្លាំង សាកម្ដង ប្រើបាន 20 ថ្ងៃ
  • បង្ហាញដំណឹងផ្សេងៗដូចជា មានការហៅទូរស័ព្ទចូល, សារ, ដំណឹងពី Facebook ជាដើម
  • តួខ្លួនមានកម្រាស់ស្ដើង ហើយស្រាល ស្រោបឡើងពីជ័រស្វិតមានគុណភាពខ្ពស់
  • ការពារទឹកបានយ៉ាងល្អ IP67
  • មាន Bluetooth 4.០ ជំនាន់ទី 2
  • និងអាចភ្ជាប់មកកាន់ស្មាតហ្វូនរបស់យើងតាមរយៈកម្មវិធី ប្រើបានទាំង iOS និង Android

សព្វថ្ងៃនេះ Mi Band 2 មានចរាចរណ៍លក់ក្នុងទីផ្សារប្រទេសកម្ពុជាយើង ក្នុងតម្លៃត្រឹមតែ 24 ដុល្លារតែប៉ុណ្ណោះ ជាមួយនឹងការ បន្ថែមជូន Screen ការពារ និងធានារយៈពេល 1 ឆ្នាំ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Phearum
  • 11:13 AM, 04 August
  • ប្រភព: Android Headlin
  • Tag: នាឡិកាវៃឆ្លាត