ទំព័រដើម    >    កម្មវិធី & ហ្គេម    >    ព័ត៌មាន    >    កប់ណាស់! ហ្គេម​ប្រណាំង​ឡាន Midnight Club ដ៏ល្បី​នោះ​អាច​នឹង​ត្រលប់​មក​វិញ​ហើយ

កប់ណាស់! ហ្គេម​ប្រណាំង​ឡាន Midnight Club ដ៏ល្បី​នោះ​អាច​នឹង​ត្រលប់​មក​វិញ​ហើយ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

មិត្តអ្នកអានដែលធ្លាប់មាន PS2 និង PSP នោះ​ច្បាស់​ជា​ស្គាល់​និង​ដឹង​ច្រើន​ហើយ​នៃ​ហ្គេម Midnight Club នោះ។ Midnight Club វាជាហ្គេម​ប្រណាំង​ឡាន​មាន​ប្រជាប្រិយភាព យូរមក​ហើយ​មាន​អ្នក​ធ្លាប់​លេ​ង​ក៏ច្រើនផងដែរ គ្រាន់តែហ្គេមនេះមានត្រឹមវគ្គ Midnight Club 3 លែងចេញវគ្គថ្មីដល់ពេល​បច្ចុប្បន្ន​នេះ ធ្វើអោយអ្នកដែលធ្លាប់លេងខ្លះនាំគ្នាទន្ទឹមរង់ចាំវគ្គថ្មីអ្នកខ្លះក៏គិតនឹងអាចចេញឆាប់ៗនេះផងដែរ។

cover

Final 1000x150 copy

ហ្គេម​ប្រណាំងឡាន Midnight Club ដែលជាក្ដីស្រម៉ៃ​របស់ប្រិយមិត្ត​នេះ អាចនឹងមានមែនហើយ ដោយ​យោង​តាមប្រភពពត៌មានលេចធ្លាយនោះ គឺ​ក្រុមហ៊ុន Rockstar ដែលជាក្រុមហ៊ុនផ​លិត​ហ្គេមដ៏​ធំ​​កំពុង​ធ្វើ​ការ​ផលិតហ្គេម Midnight Club ស៊េរីថ្មីហើយ ដែលជា Remastered edition តែម្ដង។ ការចេញ​លើក​នេះអាចនឹងបន្ថែមក្រាហ្វិច ច្បាស់ជាងមុន ប្រមូលផ្ដុំវគ្គធំៗ ច្រើនផងដែរ។ ការលេចធ្លាយននេះដែរ នេះដោយសារមានអ្នកខាង Developer នៅទីនោះបានធ្វើការសាកល្បងនឹងធ្វើការ ថតជារូបភាព​លួច​បង្ហោះ​​ ហើយ​ការសាកនេះផងដែរគឺនៅគេបានសាកតេស្តនៅលើ Xbox One តែម្ដង។ ម្យ៉ាងវិញទៀត​នោះ ប្រសិន​​បើហ្គេមប្រណាំងឡាននេះចេញមែននោះអាចនឹងមិនមែនជាវគ្គបន្តអ្វីឡើយ គឺជាការកែ​ប្រែ​វគ្គ​សារដើមវិញ និងបន្ថែមនូវ រថយន្ត ក្រាហ្វិច និងវគ្គថ្មីប៉ុណ្ណោះ។

pic 1

ទោះជាយ៉ាងនេះគ្រាន់ពត៌មានលេចធ្លាយប៉ុណ្ណោះ ដោយក្រុមហ៊ុន Rockstar មិនបានបង្ហើបអ្វីឡើយ​ចំពោះ​ហ្គេម Midnight Club នេះ ដូច្នេះយើងអាចចាំមើលនូវពត៌មានបន្តទៀត នៃហ្គេមមួយនេះអោយ​កាន់​​តែដឹងច្បាស់​។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 2:25 PM, 03 August
  • ប្រភព: tech4gamers
  • Tag: កម្មវិធី & ហ្គេម