ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    OnePlus 5 ត្រៀម​ចេញ​ពណ៌​ថ្មី​ផ្សេង​ទៀត កាន់​តែ​ទាក់​ទាញ​អារម្មណ៍

OnePlus 5 ត្រៀម​ចេញ​ពណ៌​ថ្មី​ផ្សេង​ទៀត កាន់​តែ​ទាក់​ទាញ​អារម្មណ៍

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

OnePlus 5 ត្រូវបានប្រកាសចេញជាមួយនឹង​ពណ៌​ចំនួន 2 ប៉ុណ្ណោះ​គឺ Midnight Black និង Slate Gray សម្រាប់​ធ្វើការ​ជ្រើស​រើស តែមាន​តែ​ម៉ូឌែល 128GB ប៉ុណ្ណោះ​ទើប​​មានពណ៌ខ្មៅងងឹត ចំនែក​ម៉ូឌែល​មាន​អង្គផ្ទុកទិន្នន័យទំហំ 64GB អាចជ្រើសយកពណ៌ប្រផេះបាន។ ជាងនេះទៅទៀត ដើម្បី​ពង្រីក​ទីផ្សារ ក៏ដូចជាទាក់ទាញចំណាប់អារម្មណ៍ថ្មីទៅដល់មហាជន​កំពុងស្វែងរក​ទិញស្មាតហ្វូន​មាន​កម្លាំងខ្លាំង និងតម្លៃធូរថ្លៃគួរសមនោះ OnePlus បានបង្ហើបឲ្យដឹងថា OnePlus 5 ត្រៀមនឹងចេញ​ពណ៌ថ្មីៗ​មួយចំនួនផ្សេងទៀតឆាប់ៗនេះឯង។

1cover

Final 1000x150 copy

យោងតាមប្រភពពត៌មានរបស់ Slash Gear បានចេញផ្សាយឲ្យដឹងថា OnePlus 5 អាចនឹងមានពណ៌​ថ្មីៗ​ចំនួន 3 ផ្សេង​ទៀត​គឺ ក្រហម សឬទឹកមាស និងពណ៌ស្វាយផងដែរ ដែលសុទ្ធសឹងជាពណ៌ទាក់​ទាញ​អារម្មណ៍​អ្នកប្រើប្រាស់ទូទៅ។ ក្រុមហ៊ុនចិននេះ នឹងប្រកាសចេញលក់ OnePlus 5 ពណ៌​ឆើត​ឆាយ​​ទាំង​នោះនៅថ្ងៃទី 7 ខែសីហា ខាងមុខនេះឯង ដោយតម្លៃប្រហែលជាមិន​មាន​ការ​ប្រែប្រួល​នោះទេ តែ​មក​ដល់ស្រុកខ្មែរដំបូងដឹងតែតម្លៃវាថ្លៃជាងពណ៌ខ្មៅងងឹត និងប្រផេះជាក់ជាមិនខាន ព្រោះវាគឺ​ជា​ទម្លាប់​ដ៏ល្អមួយសម្រាប់ទីផ្សារស្រុកយើងស្រាប់។

ខាងក្រោមគឺជាវីដេអូ ដែល OnePlus បង្ហាញអំពីពណ៌ថ្មី ដែលត្រៀមនឹងមកដល់ 4 ថ្ងៃខាងមុខ៖

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 2:15 PM, 03 August
  • ប្រភព: SlashGear
  • Tag: ទូរស័ព្ទ